កូរ៉េខាងត្បូង ៖ Jungkook បានបង្ហោះរូប Selfieថ្មីមួយ សម្រាប់អបអរថ្ងៃខួបកំណើតគម្រប់ ២៤ ឆ្នាំរបស់លោកដោយសុំឲ្យអ្នកគាំទ្រផ្ញើសារជូនពរមកកាន់ខ្លួន ដោយការសរសេរឲ្យដូចជាទំនុកនៃអត្ថបទចម្រៀង។
នៅក្នុងរូបថតថ្មីនេះ Jungkook បានពាក់អាវយឺតដៃវែងជះភាពសង្ហាប្រហារបេះដូងហ្វេនៗទូទាំងពិភពលោកតែម្ដង ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាអាវនោះជា Brand សម្លៀកបំពាក់ល្បីរបស់ជប៉ុន Childrenof Discordance។
ប្រសិនបើអ្នកសង្ឃឹមថានឹងបើចង់ទិញអាវពាក់ឲ្យមើលទៅបានគូជាមួយJungkookនោះ សូមចូលរួមសោកស្ដាយផង អាវយឺតដែលលក់ក្នុងតម្លៃ ២៤០ ដុល្លារដែលសមាជិកកូនពៅរបស់ BTS រូបនេះ ពាក់ត្រូវបានលក់អស់ពីស្ដុកហើយ។
នេះមិនមែនជាលើកទី១ទេ ដែល Jungkook បានបង្ហាញពីប្រជាប្រិយភាពក្នុងនាមជាSold Out King ដោយគ្រាន់តែលោកប្រើប្រាស់របស់អ្វីមួយ ហើយមិនប៉ុន្មានផងរបស់អស់ទាំងនោះ ក៏ត្រូវបាន Sold Outអស់ពីស្ដុកតែម្ដង៕
ប្រភព ៖ Koreaboo