យល់ដឹង៖ មនុស្ស Sagittarius មានសេចក្តីរីករាយ និងចង់បានជីវិតដែលពោរពេញ ទៅដោយសេចក្ដីរំភើប។ អ្វីដែលពួកគេចង់ធ្វើ ពួកគេនឹងអាចធ្វើបាន ប៉ុន្តែកម្រនឹងយកចិត្តទុកដាក់ ចំពោះផលវិបាកណាស់។
ក្រៅពីនេះ ពួកគេក៏ចង់ស្វែងយល់ពី បទពិសោធន៍នៅក្នុងជីវិតផងដែរ ដូច្នេះហើយប្រសិនបើចង់ឲ្យ Sagittarius ស្រលាញ់អ្នក នោះអ្នកគួរតែមានចំណង់ចំណូលចិត្ត ដូចគ្នានឹងពួកគេដែរ ឬបើមិនដូច្នោះទេ អ្នកត្រូវតែគោរពដល់ផលប្រយោជន៍ និងភាពឯកជនរបស់ Sagittarius ផងដែរ។
ម៉្យាងវិញទៀត គួរផ្តល់ឲ្យពួកគេនូវទីកន្លែង និងពេលវេលាទំនេរគ្រប់គ្រាន់ ដែលពួកគេត្រូវការ កុំបិទសិទ្ធពួកគេ។
អត្ថបទដោយ ៖ Yukvey