មូលហេតុដែលតារានិករនីមួយៗ ឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍លឿនបំផុត! - TrueID

មូលហេតុដែលតារានិករនីមួយៗ ឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍លឿនបំផុត!

September 6, 2021

យល់ដឹង៖ មនុស្សម្នាក់ៗមានភាពខុសប្លែកគ្នា នៅពេលដែលអារម្មណ៍ស្នេហាចូលមកដល់។ អ្នកខ្លះក៏ឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍លឿន ចំណែកឯអ្នកខ្លះទៀត ត្រូវប្រើពេលវេលាយូរ។

ខាងក្រោមនេះនឹងបង្ហាញពី មូលហេតុដែលតារានិករនីមួយៗ ឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍លឿនបំផុត ៖

♈️ Aries (Mar 21 – Apr 19)

អារម្មណ៍របស់អ្នកចំពោះមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា មានផាសុកភាព គឺតែងមានមនោសញ្ចេតនាខ្លាំងក្លា។ មិនថាអ្នកមិនចង់លង់ស្រលាញ់ជាមួយពួកគេ ឬអ្នកមានអារម្មណ៍ថា ពួកគេធ្លាប់ធ្វើរឿងដែលខុសកើតឡើងចំពោះអ្នកក៏ដោយ ក៏អ្នកអាចនឹងឆាប់លង់បានដែរ។

♉️ Taurus (Apr 20 – May 20)

អ្នកស្រលាញ់គំនិតនៃសេចក្តីស្រលាញ់បំផុត ហើយវាពិតជាមានន័យចំពោះអ្នកណាស់។ អ្នកគិតថា វាជាអ្វីដែលស្រស់ស្អាតបំផុតនៅលើពិភពលោក ហើយវាអាចធ្វើឲ្យមនុស្សម្នាក់ៗមានអារម្មណ៍ល្អ ពីមួយថ្ងៃទៅមួយថ្ងៃបាន។

♊️ Gemini (May 21 – Jun 20)

អ្នកគឺជាមនុស្សដែលឆោតក្នុងរឿងស្នេហា ហើយឆាប់លង់ចំពោះអ្នកណាម្នាក់ ដែលផ្តល់ឲ្យអ្នកនូវក្តីស្រលាញ់ ទោះបីជាវាតិចតួចក៏ដោយ ហើយនេះគឺជាមូលហេតុ ដែលអ្នកឆាប់លង់ស្នេហ៍ជាមួយអ្នកដ៏ទៃ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកស្អប់ទំនាក់ទំនងបែបធម្មតាៗ ហើយចង់លោតទៅដល់ទំនាក់ទំនងដែល Serious តែម្ដង។ ដូច្នេះទើបអ្នកឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍ និងចង់ធ្វើឲ្យអ្វីៗដំណើរការបានឆាប់រហ័ស មិនបាច់ចាំយូរ។

♌️ Leo (Jul 23 – Aug 22)

អ្នកគឺជាមនុស្សដែលសង្ឃឹមអ្វីមួយដែលខ្ពស់បំផុត ទៅលើដៃគូ។ អ្នកតែងតែសង្ឃឹមថា អ្វីៗដែលអ្នកនឹងទទួលបានពីដៃគូ គឺតែងតែល្អបំផុត នៅពេលអ្នកជួបមនុស្សពិសេសចុងក្រោយ ដូច្នេះទើបអ្នកមិនអាចទន្ទឹងរង់ចាំបាន។

♍️ Virgo (Aug 23 – Sep 22)

អ្នកប្រញ៉ាប់ក្នុងការដោះស្រាយរឿងអនាគត ជាពិសេសគឺសេចក្ដីស្នេហា។ អ្នកមិនដែលចង់ឲ្យអ្វីៗយឺតពេលពេកទេ​ ដូច្នេះទើបអ្នកមើលអ្វីៗ តែងតែល្អជានិច្ច ក្នុងមនុស្សនីមួយៗ ហើយឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកដ៏ទៃ នៅពេលគេធ្វើល្អដាក់បន្តិច។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

អ្នកគឺជាមនុស្សដែលមានមនោសញ្ចេតនា និងសង្ឃឹមនូវអ្វីៗគ្រប់យ៉ាង ពីមនុស្សដែលជាដៃគូរបស់អ្នក។ អ្នកតែងតែសង្ឃឹមថា មនុស្សដែលអ្នកទើបតែជួប គឺជាមនុស្សម្នាក់ដែលអាចផ្ដល់ឲ្យជីវិតអ្នកមានសុភមង្គល និងជាមនុស្សចុងក្រោយផងដែរ។

♏️ Scorpio (Oct 23 – Nov 21)

អ្នកស្អប់ការនៅលីវណាស់ ព្រោះអ្នកស្អប់ការនៅម្នាក់ឯង និងភាពឯកោណាស់ ដូច្នេះនៅពេលណាដែលមានអ្នកថ្មីចូលមកក្នុងជីវិត អ្នកនឹងមានឱកាសដើម្បីស្គាល់ពួកគេកាន់តែច្បាស់ ហើយអ្នកមិនអាចរង់ចាំអារម្មណ៍មានដៃគូម្ដងទៀតឡើយ។

♐️ Sagittarius (Nov 22 – Dec 21)

អ្នកជាមនុស្សដែលឆាប់មានអារម្មណ៍ លើអ្នកដ៏ទៃយ៉ាងងាយស្រួល។ ពីព្រោះអ្នកមិនដឹងពីរបៀបធ្វើខ្លួន ឲ្យដូចមនុស្សដែលមានបេះដូងត្រជាក់ទេ ឬពូកែខាងលាក់អារម្មណ៍ឡើយ។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះនរណាម្នាក់ អ្នកងាយនឹងធ្វើឲ្យគេដឹងចិត្តណាស់។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នកដឹងច្បាស់ពីអ្វីដែលអ្នកចង់បាន និងស្វះស្វែងក្នុងការរកវាដើម្បីឲ្យចូលមកក្នុងជីវិត។ នៅពេលអ្នករកឃើញនរណាម្នាក់ហើយ អ្នកមិនចង់ទុកចោលទេ ព្រោះអ្នកដឹងថាអ្នកនឹងអាចបាត់បង់ឱកាសបាន ដូច្នេះធ្វើយ៉ាងណា ឲ្យក្ដីស្រលាញ់រវាងអ្នក និងដៃគូកាន់តែធំធេង។

♒️ Aquarius (Jan 20 – Feb 18)

អ្នកមានបុគ្គលិកលក្ខណៈឆាប់ឈ្លក់វង្វេងនឹងអ្វីៗគ្រប់យ៉ាង ជាពិសេសគឺអារម្មណ៍ស្នេហា ដែលអ្នកតែងតែរំពឹងជារៀងរាល់ថ្ងៃ។ នៅពេលដែលនរណាម្នាក់ចាប់អារម្មណ៍លើអ្នក អ្នកមិនដែលចង់ចាកចេញពីគេឡើយ ព្រោះនេះគឺជាឱកាសដែលអ្នករង់ចាំ។

♓️ Pisces (Feb 19 – Mar 20)

អ្នកជឿលើរឿងស្នេហា ដែលលង់ស្រលាញ់ភ្លាម នៅពេលមើលឃើញដំបូង។ អ្នកអាចនឹងលង់ស្រលាញ់លើនរណាម្នាក់លឿន នៅពេលដែលអ្នកឃើញពួកគេដំបូង ដូច្នេះហើយទើបអ្នកតែងតែធ្វើអ្វីដើម្បីឲ្យពួកគេចាប់អារម្មណ៍លើអ្នក។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...