កម្សាន្ត៖ បើនិយាយដល់ការស្លៀកពាក់ សម្រាប់នារីៗខ្មែររបស់យើងក្នុងការទៅវត្តទៅវ៉ា ដើម្បីធ្វើបុណ្យក្នុងថ្ងៃបុណ្យទានផ្សេងៗ ច្បាស់ជាមិនដែលរំលងប្រពៃណីនោះទេ។ ដោយភាគច្រើន យើងតែងតែឃើញ នារីៗតាមទីក្រុង ឬទីជនបទ ស្លៀកពាក់ហូលផាមួងអាវប៉ាក់ ដៃកាន់ស្រាក់ មើលទៅសមសួនស្រស់ស្អាតមែនទែន។
ជាមួយគ្នានេះដែរ ថ្ងៃនេះ យុវវ័យ នឹងលើកយកនូវឈុតហូលផាមួងខ្មែររបស់យើងមួយចំនួន យកមកបង្ហាញដល់ប្រិយមិត្ត ដែលនៅមិនទាន់រកនឹកឃើញ ថាតើគួរស្លៀកឈុតបែបម៉េចសម? បែបណាទើបស្អាត ចាស់ៗញាតិអ្នកផងមិនពេបជ្រាយ? ពិសេសក្នុងរដូវភ្ជុំនេះតែម្ដង ដូច្នេះសូមមកមើលស្ទាយ៍ស្លៀកពាក់ឈុតប្រពៃណីសម្រាប់ទៅវត្ត ដូចខាងក្រោមនេះ៖
១.លើកសក់បួងទម្លាក់ ជាមួយឈុតអាវសរំយោលដៃ និងសំពត់ពណ៌សំបកអំពិល
២.ម៉ូតសក់ច្បូងឡើងលើទម្លាក់ ជាមួយអាវប៉ាក់ពណ៌ស និងសំពត់ពណ៌ខៀវខ្ចី
៣.ម៉ូតសក់ពុះកណ្ដាលចងទម្លាក់ ជាមួយអាវប៉ាក់រំយោលស្មា និងសំពត់ពណ៌ការ៉ុត គួបផ្សំដៃកាន់តាំងយូ
៤.ម៉ូតសក់ចងបួងទម្លាក់ ជាមួយអាវប៉ាក់ករឹប សំពត់ពណ៌កាកស្លា ដៃកាន់ភួងផ្កា
៥.ម៉ូតសក់ទម្លាក់ត្រង់ ត្រចៀកសៀតផ្កាចំប៉ី ជាមួយអាវប៉ាក់ពណ៌ស កត្រង់ គួបផ្សំដៃកាន់ផ្កាឈូក