កូរ៉េខាងត្បូង៖ ថ្មីៗនេះ BTS បានធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលមិនតិចទេ ជាមួយនឹងការវិលត្រលប់មកវិញនៃកម្មវិធី«BTS In The SOOP» របស់ខ្លួននារដូវកាលទី២ ដែលគ្រប់យ៉ាងសុទ្ធតែមានលក្ខណៈពិសេស ជាពិសេសមានផ្ទះដ៏ស្រស់ស្អាតមានទាំងទីលានវាយកូនបាល់ អាងហែលទឹក សួនច្បារដ៏ធំ និងអ្វីៗជាច្រើនទៀត។
សម្រាប់រដូវកាលថ្មីនេះ មានរាយការណ៍មួយបានឲ្យដឹងថាក្រុមហ៊ុនHYBEបានទិញអាគារទាំងមូលទំហំជាង ១៩៧.៨ ម៉ែត្រការ៉េ មាន ២ជាន់ ក៏ដូចជាដីនៅជុំវិញនោះដោយបានចំណាយប្រាក់សរុប ខ្ទង់ ១,២៩៥,០០០,០០០ វ៉ុន ប្រមាណ ១,០៩៦,៥២៨ ដុល្លារ។
ថ្វីត្បិតតែវាមានតម្លៃថោកជាងដី និងអគារនៅក្នុងទីក្រុងសេអ៊ូលក៏ដោយប៉ុន្តែវានៅតែជាផលចំណេញដ៏ច្រើនមហាសាល បើទោះបីជា HYBE មិនបានផ្តល់ចម្លើយចំពោះសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណងអ្វីក៏ដោយតែបើតាមអ្នកគាំទ្របានប៉ាន់ស្មានថា ពួកគេអាចនឹងអភិវឌ្ឍអគារ និងតំបន់នេះជាកន្លែងទេសចរណ៍សម្រាប់អ្នកគាំទ្រនាពេលអនាគត៕
ប្រភព ៖ Koreaboo