កូរ៉េខាងត្បូង ៖ក្រុមតារាចម្រៀង BTS ត្រូវបានគេនិយាយជាញឹកញាប់អំពីឥរិយាបថរបស់ពួកគេ ដោយការបន្ទាបខ្លួន និងមិនចេះប្រកាន់ឬក ថាខ្លួនគឺជាតារាល្បីអ្វីនោះទេ។
ថ្មីៗនេះ Club FM ដែលជាប៉ុស្តិ៍វិទ្យុមួយដែលនៅរដ្ឋ Kerala ប្រទេសឥណ្ឌា បានសម្ភាសជនជាតិដើមភាគតិច Keralaដែលធ្វើការនៅប្រទេសកូរ៉េ ជាបុគ្គលិកដឹកជញ្ជូនអាហារក្រៅម៉ោងមួយ បានចែករំលែកបទពិសោធន៍របស់លោក ក្នុងការជួបជាមួយនឹងសមាជិកក្រុម BTS។
លោកបានបង្ហាញថា លោកបានជួបសមាជិកដូចជា RM Jin Jungkook និង Suga ហើយទោះបីជាលោកមិនមែនជា ARMYក៏ដោយ ក៏លោកនៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាកប្បកិរិយា និងឬកពាដ៏សុភាពរាបសារបស់ពួកគេ។
បន្ទាប់មកលោកបានរៀបរាប់ពីឧប្បត្តិហេតុមួយ Sugaបានទាក់ទងមកលោកផ្ទាល់ ដោយលោកបានបន្ថែមថា ៖
Club FM (Kerala radio channel) interviewed a native of Kerala working in South Korea. He mentioned that he is not a BTS ARMY but has met them as part of his job as a food delivery agent. He remembers having met 4 members RM, Jin, SUGA & JK & their humble attitude. pic.twitter.com/BuYObTbvx0
— 𝐒𝐔𝐆𝐀 𝐏𝐮𝐛𝐥𝐢𝐜𝐢𝐬𝐭⁷📝 (@dSUGA_1993) June 1, 2021
ប្រភព : Koreaboo