យល់ដឹង៖ មនុស្ស Leo មានភាពរឹងមាំ និងលេចធ្លោ ពួកគេចង់បានអំណាច ហើយពួកគេខិតខំយ៉ាងខ្លាំង។ ពួកគេកើតមកដើម្បីជាអ្នកដឹកនាំ ហើយពួកគេត្រូវការលក្ខណៈដូចគ្នា ពីដៃគូ។ ខ្លាំងប៉ះខ្លាំង។ ប៉ុន្តែអ្នកត្រូវតែអាចដោះស្រាយទំនាក់ទំនង ដែលអ្នកនឹងមិនធ្វើឱ្យ ប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ។
តារានិករនេះកំពុងពេញដោយចំណង់ចំណូលចិត្ត ហើយប្រសិនបើអ្នកមានចំណង់ដូចគ្នា នោះអ្នកនឹងមានភាពទាក់ទាញចំពោះ Leos ។ ពួកគេមិនត្រឹមតែស្រលាញ់ចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់ពួកគេប៉ុណ្ណោះទេ ពួកគេក៏នឹងទទួលបាននូវផលប្រយោជន៍ទាំងអស់របស់អ្នក ១០០% ផងដែរ។
ដូច្នេះត្រូវប្រាកដថា អ្នកមានអ្វីមួយដែលអ្នកពេញចិត្តព្រោះ Leos នឹងចូលចិត្តស្តាប់អំពីវា។ ការបើកចំហចំពោះគំនិតរបស់ Leo នឹងជួយឱ្យទំនាក់ទំនង រប់អ្នកកាន់តែរលូន។
តើមានតារានិករណាដែលបេះដូងធំជាង Leo ទេ?
ពួកគេនឹងផ្តល់ឱ្យអ្នកនូវអាវក្រៅរបស់ពួកគេ ប្រសិនបើអ្នកត្រូវការវា ហើយពួកគេតែងតែផ្តល់ពេលវេលា សម្រាប់មនុស្សដែលពួកគេយកចិត្តទុកដាក់។
តារានិករដែលគេស្គាល់ស្រដៀងគ្នា សម្រាប់សេចក្តីសប្បុរស ដូចជា Cancer ឬ Aquarius ដែលអាចមានភាពសុខដុមជាមួយ Leos ពីព្រោះម្នាក់ៗខិតខំប្រឹងប្រែងបំពេញ តម្រូវការរបស់អ្នកដទៃ៕
អត្ថបទដោយ ៖ Yukvey