យល់ដឹង៖ ប្រាកដណាស់ ភាពផ្ទុយគ្នានៅក្នុងទំនាក់ទំនងពិតជា ធ្វើឲ្យទំនាក់ទនងធ្លាក់ចុះ និងឈានទៅរកការបែកបាក់ ហើយពេលខ្លះវាមិនងាយស្រួលទេ ក្នុងការធ្វើការរស់នៅជាមួយភាពខុសគ្នា នៅក្នុងទំនាក់ទំនង។
ខាងក្រោមនេះនឹងបង្ហាញពី មូលហេតុដែលគូស្នេហ៍តារានិករទាំងនេះ មិនត្រូវធាតុគ្នាទាល់តែសោះ ៖
Aries + Cancer ៖
ធាតុភ្លើង និងធាតុទឹក? ប្រាកដណាស់មិនត្រូវគ្នាទេ។ ពួកគេមានទំនោរទៅរកអារម្មណ៍ផ្ទុយគ្នាស្រឡះ៖ ខណៈពេលដែល Aries ងាយនឹងមប្រតិកម្មហើយឈ្លើយ ចំនែក Cancer មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងអារម្មណ៍របស់ពួកគេ ហើយនឹងមានភាពរំជើបរំជួលខ្លាំងពេក។ ទោះបីជាពួកគេអាចទទួលយកភាពខុសគ្នារបស់ពួកគេបានក៏ដោយ វាពិតជាពិបាកសម្រាប់ពួកគេ ក្នុងការស្វែងយល់ពីទំនាក់ទំនង ហើយជាមួយនឹងភាពមិនចុះសម្រុងគ្នា។
Taurus + Leo ៖
នេះមិនមែនជាគូដែលអាក្រក់បំផុតនោះទេ ប៉ុន្តែក៏ពិតជាមិនល្អបំផុតដែរ។ ជាមួយនឹងភាពអត្មានិយមរបស់ Leo និងបុគ្គលិកលក្ខណៈរឹងរូសរបស់ Taurus វាធ្វើឲ្យគូនេះអាចនឹងផ្ទុះបាន។ ពួកគេទាំងពីរចង់ត្រូវបានគេស្រលាញ់ និងយកចិត្តទុកដាក់ ហើយនៅពេលណាមួយ ដែលពួកគេនឹងប្រយុទ្ធគ្នា ម្នាក់ត្រូវទទួលបានការយកចិត្តទុកដាក់ នៅក្នុងទំនាក់ទំនង។ លុះត្រាតែពួកគេមិនព្រមប្រាស្រ័យទាក់ទង គូនេះនឹងមិនរឹងមាំឡើយ។
Gemini + Virgo ៖
គូនេះនឹងពិបាកយល់ចិត្តគ្នាទៅវិញទៅមក ហើយតែងនៅជាប់គ្នាជានិច្ចក្នុងទំនាក់ទំនង។ Virgo មានទំនោរទៅរកការចាប់កំហុសជានិច្ច ហើយចង់បានស្ថេរភាពខ្លាំង ខណៈពេលដែល Gemini នឹងចង់បានការចាប់អារម្មណ៍ និងប្រាថ្នាចង់បានលើសពេកពីដៃគូ។មានបញ្ហាខាងអំណាច ភាពតានតឹង និងភាពអាត្មានិយមមួយចំនួន ដែលច្បាស់ជានាំទៅរកការធ្លាក់ចុះនៃតារានិករមួយគូនេះ។
Cancre + Libra ៖
ការប្រាស្រ័យទាក់ទង គឺជាបញ្ហាដ៏ធំសម្រាប់គូនេះ។ ពួកគេមានភាពស្រដៀងគ្នានឹងរបៀប ដែលពួកគេចង់បានភាពសុខដុមរមនាក្នុងភាពជាដៃគូ ប៉ុន្តែ Cancer អាចបើកចំហរជាងមុន ដើម្បីនិយាយអំពីអារម្មណ៍របស់ពួកគេ ខណៈដែល Libra ចូលចិត្តគាបសង្កត់ពួកគេ។ នៅពេលនិយាយអំពីការប្រាស្រ័យទាក់ទងគ្នាជាទូទៅ Libra នឹងចង់បានការយកចិត្តទុកដាក់ពីមនុស្សគ្រប់គ្នា និងនរណាម្នាក់ ខណៈដែល Cancer គ្រាន់តែមិនដឹងពីរបៀបនិយាយអំពីវាទាល់តែសោះ។
Libra + Capricorn ៖
នេះគឺជាហេតុផលមួយចំនួនដែលថា ហេតុអ្វីបានជាដៃគូនេះ មានភាបខុសគ្នាខ្លាំង។ ទីមួយ៖ Libra ចូលចិត្តការកោតសរសើរចំពោះសិល្បៈ និងកំណាព្យ ខណៈដែល Capricorn គិតតែពីបញ្ញា និងរឿងសំខាន់ៗក្នុងជីវិតប៉ុណ្ណោះ។ ទីពីរ៖ Libra នឹងមានភាពរួសរាយរាក់ទាក់ និងចង់បានការយកចិត្តទុកដាក់ ហើយ Capricorn នឹងមានបេះដូងត្រជាក់បន្តិច ហើយគិតវែងឆ្ងាយពេក។ ប្រសិនបើពួកគេមិនអាចរកតុល្យភាពបានទេ នោះពួកគេក៏មិនអាចរកឃើញសុភមង្គល។
Scorpio + Aquarius ៖
នេះអាចក្លាយជាទំនាក់ទំនងតែម្ខាងបាន ប្រសិនបើពួកគេមិនយល់ចិត្តគ្នា ជាពិសេសទំនាក់ទំនងស្នេហា។ Aquarius មិនចូលចិត្តភាពជាម្ចាស់ការ ដែលពិបាកសម្រាប់ Scorpio ដែលលះបង់ខ្លាំង។ Scorpios គឺជាមនុស្សដែលមានភាពត្រេកត្រអាល ហើយវាប្រហែលជាលើសលប់សម្រាប់ Aquarius ដែលគ្រាន់តែមើលឃើញថាជាការតានតឹងមួយ។
Sagittarius + Pisces ៖
តារានិករធាតុភ្លើងដែលតែងតែលោតពីវត្ថុមួយទៅវត្ថុមួយ ហើយតារានិករធាតតុទឹក ដែលមានទំនោរបញ្ចេញអារម្មណ៍តែចំពោះខ្លួនឯង។ ពួកគេអាចនឹងមានភាពមិនច្បាស់លាស់ និងភាពមិនប្រាកដប្រជាជាច្រើន។ ទាំង Sagittarius និង Pisces ចង់បានទំនាក់ទំនងល្អ ប៉ុន្តែពួកគេទាំងពីរក៏ចង់ឯករាជ្យផងដែរ។ ដើម្បីឲ្យគូនេះដំណើរការបាន ពួកគេត្រូវអង្គុយមើលថាអ្នកណាចង់បានអ្វី។
Capricorn + Aries ៖
ទោះបីជា Capricorn និង Aries ដឹងថាទិសដៅណាដែលពួកគេនឹងទៅ និងអ្វីដែលពួកគេត្រូវធ្វើ ដើម្បីទៅដល់ទីនោះ ក៏ពួកគេកំពុងតែធ្វើដំណើរក្នុងទិសដៅពីរផ្សេងគ្នា ហើយធ្វើតាមវិធីពីរផ្សេងគ្នា។ Capricorn និយាយថា "គិតបន្ទាប់មកធ្វើ" ចំនែកឯ Aries តែងនិយាយថា "កុំគិត ត្រូវតែធ្វើ" ។ ពួកគេទាំងពីររឹងរូស ហើយចង់ឲ្យអ្វីៗដើរតាមផ្លូវរៀងខ្លួន និងផ្លូវរបស់គេខ្លួនឯងតែប៉ុណ្ណោះ។
ប្រភព: thoughtcatalog