យល់ដឹង៖ ពេលខ្លះមនុស្សមួយចំនួនតែងតែឆ្ងល់ថា ហេតុអ្វីបានជាពួកគេមិនអាចចាប់ផ្ដើមទំនាក់ទំនងបាន បន្ទាប់ពី Date ជាមួយគ្នាហើយ ហើយតើមូលហេតុអ្វីអ្វីបានជាមិនអាចចាប់ផ្ដើមការ Date ជាលើកទីពីរបាន?
ខាងក្រោមនេះនឹងបង្ហាញពី ហេតុផលដែលការ Date លើកទី ២ មិនអាចកើតឡើង សម្រាប់តារានិករនីមួយៗ ៖
♈️ Aries (Mar 21 – Apr 19)
មកពីអ្នករំពឹងថានឹងមានផ្កាភ្លើងភ្លាមៗ ទោះបីជាទើបតែ Date លើកទី ១ ក៏ដោយ។ ប្រសិនបើអ្នកមិនមានអារម្មណ៍ថា សុីចង្វាក់គ្នាជាមួយដៃគូ ក្នុងកំឡុងពេលសន្ទនាដំបូងរបស់អ្នកទេ អ្នកនឹងបោះបង់ចោលទំនាក់ទំនងនោះ។
♉️ Taurus (Apr 20 – May 20)
ដោយសារតែអ្នករើស និងរំពឹងខ្លាំងពេក នៅពេល Date លើកដំបូង។ នៅពេលដែលអ្នករកឃើញរឿងតូចតាចមួយ ដែលអ្នកមិនចូលចិត្តអំពីមនុស្សម្នាក់នោះ ឬអ្វីដែលផ្ទុយគ្នាស្រឡះពីអ្នក នោះអ្នកនឹងមិនធ្វើឲ្យវាកើតឡើងម្ដងទៀតទេ។
♊️ Gemini (May 21 – Jun 20)
ដោយសារតែអ្នកងាយមានអារម្មណ៍ភិតភ័យពេក នៅពេលដែលអ្នកបាននៅជាមួយគេ។ អ្នកមានពេលវេលាពិបាកជាងធ្វើជាខ្លួនអ្នកផ្ទាល់ ជាងពេលដែលអ្នកកំពុងផ្ញើសារទៅគេទៅទៀត។
♋️ Cancer (Jun 21 – Jul 22)
អ្នកចូលចិត្តធ្វើអ្វីមួយដែល Serious ពេក ហើយអ្នកបានគិតវែងឆ្ងាយរួចទៅហើយ។ ប្រសិនបើអ្នកមិនគិតថាមនុស្សម្នាក់នោះ ជាដៃគូនៃអាពាហ៍ពិពាហ៍ទេអ្នក មិនផ្តល់ឱកាសឲ្យពួកគេឡើយ។
♌️ Leo (Jul 23 – Aug 22)
ដោយសារតែអ្នករើសពេក។ អ្នកមិនគិតថាមានអ្នកណាល្អគ្រប់គ្រាន់សម្រាប់អ្នកទេ តែបើនរណាម្នាក់ដែលត្រូវ Ideal Type របស់អ្នកនៅពេល Date ដំបូង ទើបយល់ព្រមនឹងទទួល។
♍️ Virgo (Aug 23 – Sep 22)
អ្នកចាត់ទុកការ Date ដូចជាការសម្ភាសន៍ ដែលតែងតែសួរពីនេះពីនោះមិនចេះចប់។ ដែលជាហេតុធ្វើឲ្យដៃគូធុញទ្រាន់ នឹងការឆ្លើយសំនួរជាច្រើនដង ហើយមិនអាចផ្ដល់ឱកាសឲ្យអ្នកជាលើកទីពីរបាន។
♎️ Libra (Sep 23 – Oct 22)
អ្នកយកពាក្យដែលគេបាននិយាយ មកគិតច្រើនពេក រហូតដល់អ្នកជឿជាក់ដោយខ្លួនឯងថា ពួកគេមិនមែនជាការមនុស្សដ៏ល្អម្នាក់ និងអាចក្លាយជាអនាគតសម្រាប់អ្នកឡើយ។
♏️ Scorpio (Oct 23 – Nov 21)
ដោយសារតែអ្នករំពឹងពីពួកគេច្រើន ហើយថែមទាំងចង់ឲ្យគេធ្វើអ្វី ទៅតាមចំនង់ចំនូលចិត្តរបស់ខ្លួន។ នៅពេលអ្នកជួបរឿងមិនចាប់អារម្មណ៍ ដែលអាចធ្វើឲ្យបាត់បង់ការចាប់អារម្មណ៍លើពួកគេបាន។
♐️ Sagittarius (Nov 22 – Dec 21)
អ្នកនៅតែរស់នៅក្នុងអតីតកាលរបស់អ្នក ដោយមិនព្រមបំភ្លេចពីវា។ អ្នកតែងតែប្រៀបធៀបមនុស្សគ្រប់គ្នា ទៅនឹងអតីតរបស់អ្នក ហើយអ្នកគ្រាន់តែ Date សាកល្បងដើម្បីចង់បំភ្លេចតែប៉ុណ្ណោះ។
♑️ Capricorn (Dec 22 – Jan 19)
ដោយសារតែអ្នកខ្លាចក្នុងការត្រូវគេបដិសេធ ដូច្នេះអ្នកព្យាយាមធ្វើយ៉ាងណា កុំឲ្យទំនាក់ទំនងនោះ ច្បាស់លាស់ពេក ព្រោះអ្នកអាចរំពឹងខ្ពស់ពីគេ ហើយខ្លាចថាត្រូវឈឺចាប់ នៅពេលគេបដិសេធ។
♒️ Aquarius (Jan 20 – Feb 18)
អ្នកបានស្រមើស្រមៃអំពីមនុស្សម្នាក់នោះរួចជាស្រេច នៅខាងក្នុងគំនិតរបស់អ្នក ហើយនៅពេលដែលអ្នកឃើញពួកគេផ្ទាល់ហើយនោះ ខុសពីការពិត វាបានធ្វើឲ្យអ្នកអស់សង្ឃឹម និងដើរចេញពីទំនាក់ទំនងនោះ។
♓️ Pisces (Feb 19 – Mar 20)
អ្នកមិនដែលធ្វើចលនាមុនឡើយ ហើយតែងតែចាំ និងរំពឹងអ្វីគ្រប់យ៉ាងពីពួកគេទាំងអស់។ អ្នករំពឹងថាពួកគេនឹងរៀបចំផែនការ និងផ្ដល់ឲ្យអ្នកនូវស្នាមថើបដំបូង ជាកាដូនៃការជួបគ្នា និងបង្ហាញពីភាពស្និទ្ធស្នាល។
ប្រភព: thoughtcatalog