រើសបៀរមួយសន្លឹក ដើម្បីដឹងជោគវាសនាអ្នក ក្នុងខែធ្នូនេះ - TrueID

រើសបៀរមួយសន្លឹក ដើម្បីដឹងជោគវាសនាអ្នក ក្នុងខែធ្នូនេះ

December 17, 2022

កម្សាន្ត៖ ពិតណាស់ ការបើកសន្លឹកបៀរដើម្បីទស្សន៍ទាយជោគវាសនា បើយោងតាមហោរាសាស្ត្រ ជីវិតនៃខែធ្នូរបស់អ្នក ចាំ​មើល​ថា​ តើខែ​នៃចុង​ឆ្នាំ​នេះ​ អ្នកនឹងជួបរឿងសំណាង ឬរឿងមិនល្អ​អ្វីខ្លះ? ដូច្នេះ មុនពេលមើល សូមជ្រើសរើសសន្លឹកបៀរមួយដោយប្រុងប្រយ័ត្ន សម្រួលចិត្តឲ្យល្អ បន្ទាប់មកក៏ទៅមើលការបកស្រាយដូចខាងក្រោម៕

រូបភាព
រូបភាព

-បើអ្នករើសយកបៀរលេខ ១

ចំពោះការងារ៖ ​ក្នុង​ខែ​នេះ អ្នក​ប្រហែល​ជា​ត្រូវ​ជម្រះ​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ចុង​ឆ្នាំ។ វា​ជា​សញ្ញា​មួយ​សម្រាប់​យើង​បន្ត​ពិចារណា​ថា ​តើ​ឆ្នាំ​ក្រោយ​​ការងារ​ដែល​យើង​ធ្វើ​នៅ​ពេល​នេះ​នៅ​តែ​សមរម្យ​ឬ​អត់។

ចំពោះហិរញ្ញវត្ថុ៖ ប្រយ័ត្ន​ចំពោះ​ការ​ចំណាយដ៏​ច្របូកច្របល់។ អ្នកអាច​នឹង​ត្រូវ​ជ្រុល​និយម​ជាមួយ​នឹង​របស់​ដែល​មិន​ចាំបាច់។

ចំពោះស្នេហា៖ អ្នក​នៅលីវ​ អាចមានឪកាស​បាន​ដៃគូ​ជា​អ្នក​មាន ឬ​ពូកែ​រក​លុយ។ មនុស្សដែលមានស្នេហា ធ្វើមិនអីទេ កំពុងមានទំនាក់ទំនងល្អ។

ដំណោះស្រាយ៖ បញ្ហាដែលចូលមកនឹងផ្តល់ឲ្យយើងនូវទស្សនៈថ្មីដើម្បីដោះស្រាយបញ្ហា។ និងក្លាយជាមនុស្សល្អជាងនេះ។

-បើអ្នករើសយកបៀរលេខ ២

ចំពោះការងារ៖ ត្រូវ​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង មិន​ថា​រឿង​ឯកសារ ឬ​អ្នក​រួម​ការងារជាដើម។

ចំពោះហិរញ្ញវត្ថុ៖  លុយកំពុងហូរ សក្តិសមសម្រាប់ផែនការពង្រីកហិរញ្ញវត្ថុ និងការវិនិយោគរបស់អ្នកសម្រាប់ឆ្នាំក្រោយ។

ចំពោះរឿងស្នេហា៖ បញ្ហា​បេះដូង​ដែល​ឈាន​ដល់​ទី​បញ្ចប់ និង​មាន​ការ​ចាប់​ផ្តើម​ថ្មី។ មនុស្សនៅលីវ អាចបន្តទៅមុខទៀតដោយរីករាយ។ មនុស្ស​រៀបការ​ហើយ​ ក៏មាន​ស្នេហា​ស្ថិតស្ថេរ។

ដំណោះស្រាយ៖ ប្រសិនបើអ្នកធ្វើបានល្អ អ្នកនឹងទទួលបានឱកាស ឬជំនួយពីមនុស្សចាស់ទុំដែលយើងគោរព។

-បើអ្នករើសយកបៀរលេខ ៣

ចំពោះការងារ៖ ការងារ អាជីវកម្ម អ្នកតែងតែមានអ្នកផ្តល់ដំបូន្មានដើម្បីចេញពីបញ្ហា។

ចំពោះហិរញ្ញវត្ថុ៖  អ្នក​អាច​នឹង​ត្រូវ​បាន​សង្កត់​ធ្ងន់​អំពី​ការ​ចំណាយ​នាពេល​ខាង​មុខ និងចំណូលដែលមិនទាន់មកដល់ ប្រយ័ត្នកុំរំពឹងទៅមុខខ្ពស់ពេក។

ចំពោះស្នេហា៖ ប្រយ័ត្ន​កើត​ជម្លោះ រឿង​ដែល​មិន​ទាន់​បញ្ចប់​នៅ​អតីតកាល​នឹង​ប្រែ​ក្លាយ​ទំនាក់ទំនងរបស់អ្នក។

ដំណោះស្រាយ៖ ទទួលយកស្ថានភាពរស់នៅ និងស្វែងរករបស់ល្អដែលលាក់កំបាំង។ ប្រសិនបើអ្នកនឿយហត់សូមសម្រាក។

ប្រភព៖ sanook

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...