យល់ដឹង៖ ការជ្រើសរើសពណ៌ សម្រាប់ធ្វើអ្វីមួយ គឺពិតជាសំខាន់ណាស់ពីព្រោះ ពណ៌ក៏អាចជួយលើករាសីរបស់អ្នក ទៅតាមមនុស្សម្នាក់ៗបានដែរ។
ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកអំពី ពណ៌សំណាងសម្រាប់អ្នកក្នុងឆ្នាំ ២០២៣ ដោយផ្អែកលើតារានិករនីមួយៗ ៖
១. Aries ♈️ ពណ៌ក្រហម
ក្នុងនាមជាតារានិករធាតុភ្លើង Aries ត្រូវបានតំណាងដោយពណ៌ភ្លឺ និងអស្ចារ្យដូចជា ក្រហម។ វាតំណាងឱ្យថាមពលនៃ ភាពអំណត់និងភាពអត់ធ្មត់របស់ពួកគេ។ លើសពីនេះ Aries គឺជាតារានិករដំបូង ហើយដូច្នេះវាត្រូវគ្នា ទៅនឹងពណ៌ដំបូងដែលមនុស្សបានឃើញ។
២. Taurus ♉️ ពណ៌បៃតង
សម្រាប់ Taurus ពណ៌ដែលសំណាង គឺពណ៌បៃតង ដែលជានិមិត្តសញ្ញានៃភាពសម្បូរបែបនៃធម្មជាតិ និងកន្លែងដែលធំទូលាយ។វាក៏ជាពណ៌នៃក្តីសង្ឃឹម ដែលជាលក្ខណៈដែលសក្តិសមនឹង Taurus ផងដែរ។
៣. Gemini ♊️ ពណ៌ប្រផេះ
Gemini ជាតារានិករភ្លោះ។ ហេតុនេះពណ៌ប្រផេះ នេះមានទំនាក់ទំនងយ៉ាងល្អ ទៅនឹងភាពវិជ្ជមាន និងជោគជ័យ។
៤. Cancer ♋️ ពណ៌ស
ពណ៌អព្យាក្រឹត និងត្រង់សម្រាប់តារានិករ ដ៏ស្លូតត្រង់បំផុត។ ពណ៌ស ជាពណ៌នៃទឹកដោះ គឺជាសញ្ញានៃកុមារភាព និងភាពជាម្តាយដែលជាផ្នែកពីរដែលជាប់ទាក់ទងនឹងតារានិករនេះ។
៥. Leo ♌️ ពណ៌លឿង
ពណ៌លឿងដែលជាសញ្ញា តំណាងឲ្យព្រះអាទិត្យ គឺល្អឥតខ្ចោះធ្វើឱ្យ Leo ភ្លឺ និងសាកសមជាមួយនឹងភាព ដឹកនាំ និងអំណាចរបស់អ្នក។
៦. Virgo ♍️ ខៀវ
ពណ៌នៃអារម្មណ៍ ក្តីសុបិន សមុទ្រ និងផ្ទៃមេឃ៖ ពណ៌ខៀវបង្ហាញពីចរិតសុភាព និងសន្តិភាពដែលសាកសមនឹង Virgos បំផុត។
៧. Libra ♎️ ពណ៌ផ្ទៃមេឃ
ពណ៌ខៀវមួយទៀត ដែលស្រាលស្រទន់។ វាមិនខ្លាំងពេក ឬស្លេកពេក សម្រាប់ពណ៌ខៀវនេះទាក់ទងនឹង Libra ដែលតំណាងឲ្យតុល្យភាព។
៨. Scorpio ♏️ ពណ៌ខ្មៅ
បុគ្គលិកលក្ខណៈដ៏អាថ៌កំបាំងរបស់ Scorpios ត្រូវបានលាក់នៅពីក្រោយពណ៌ងងឹតនេះ។ ជាមនុស្សដែលពិបាកនឹងយល់។ពណ៌ខ្មៅនេះបង្ហាញពី ចំណង់ចំណូលចិត្ត និងភាពអង់អាចក្លាហាន។
៩. Sagittarius ♐️ ពណ៌ស្វាយ
ពណ៌ដ៏ស្មោះត្រង់នេះ គឺជានិមិត្តសញ្ញា នៃភាពខាងវិញ្ញាណ ភាពអសុរនិយម និងការលើកកំពស់ស្មារតីផងដែរ។ នេះជាពណ៌មួយដែលសក្តិសម ទៅនឹងមនុស្សដែលផ្សងព្រេង និងឈ្លាសវៃដូចជា Sagittarius ជាដើម។
១០. Capricorn ♑️ ពណ៌ត្នោត
ពណ៌ងងឹតប៉ុន្តែជ្រៅនេះ ក៏ជាពណ៌នៃផែនដីផងដែរ ដែលពិតជាល្អ សម្រាប់បុគ្គលិកលក្ខណៈ Capricorn។
១១. Aquarius ♒️ ពណ៌ទឹកប៊ិច
Aquarius គឺជាតារានិករនៃលំហ ដូច្នេះពណ៌របស់ពួកគេគឺងងឹតខ្លាំង និងពណ៌ទឹកប៊ិច។ ពណ៌ដែលនឹងនាំឲ្យ Aquarius មានអារម្មណ៍ ដូជានៅទីខ្ពស់ឆ្ងាយពីផែនដី។
១២. Pisces ♓️ ពណ៌ Mint
សម្រាប់ Aries ដែលចាប់ផ្តើមរាសីចក្រជាមួយនឹងពណ៌ដំបូង Pisces ក៏បញ្ចប់វាដោយដ៏ត្រជាក់។ ពណ៌ដ៏រស់រវើក សម្រាប់ការស្រមើស្រមៃ ដ៏លើសលប់ និងបុគ្គលិកលក្ខណៈដ៏កំប្លុកកំប្លែងរបស់តារានិករនេះ។
ប្រភព: my.astrofame.com