Jihyo សារភាពថាស្ដាយ ក្រោយវះកាត់ LASIK ហើយនាងមិនណែនាំវិធីនេះទៅហ្វេនៗទេ! - TrueID

Jihyo សារភាពថាស្ដាយ ក្រោយវះកាត់ LASIK ហើយនាងមិនណែនាំវិធីនេះទៅហ្វេនៗទេ!

June 7, 2021

កូរ៉េខាងត្បូង ៖នៅក្នុងការផ្សាយផ្ទាល់មួយ កាលពីពេលកន្លងមក ក្រុមតារាចម្រៀងស្រីTWICE បានលើកយកប្រធានបទ នៃការទទួលការវះកាត់កែវភ្នែក ដោយឡាស៊ែរមកនិយាយ។ 

ក្នុងពេលនោះ Nayeon មានការព្រួយបារម្ភថានឹងមានផលប៉ះពាល់នៃការវះកាត់ ក្រោយច្រើនឆ្នាំកន្លងទៅ ភ្លាមៗនោះ Jihyo ដែលមានបទពិសោធសម្រាប់ការវះកាត់នេះផ្ទាល់ បានប្រឆាំងនឹងការវះកាត់នេះដោយសារតែភ្នែករបស់នាងមានលក្ខណស្ងួតខ្លាំងឥឡូវនេះ។

TWICE
TWICE

Nayeon និង Sana បានបង្ហើបថាពួកនាងមានគម្រោងនឹងធ្វើការវះកាត់នៅពេលណាមួយនាពេលអនាគត ប៉ុន្តែ Jihyo បញ្ជាក់ជំហររបស់នាងយ៉ាងម៉ឺងម៉ាត់ ថានាងមិនចង់ណែនាំឲ្យពួកគេធ្វើវាទេ។​

TWICE
TWICE

Nayeon ក៏បានបន្ថែមថា ៖

Jihyo 
Jihyo 

គួរបញ្ជាក់ផងដែរថា ការវះកាត់ LASIK ​ឬ Laser-assisted in situ keratomileusis គឺជាការវះកាត់ ដែលអាចជាជម្រើសជំនួសវ៉ែនតា វាត្រូវបានប្រើដើម្បីផ្លាស់ប្តូរនូវទ្រង់ទ្រាយនៃជាលិការ ដែលមានរាងដូច dome នៅមុខភ្នែករបស់អ្នក(កែវភ្នែក) ដើម្បីកែលម្អសមត្ថភាពនៃការមើលរបស់អ្នក ឲ្យច្បាស់ជាងមុន ដោយមិនចាំបាច់មានជំនួយពីវ៉ែនតា។

បន្ទាប់ពីនេះ តើ Nayeon និង Sana នៅតែមានគំនិតចង់វះកាត់ទេ? ពួកគេមិនទាន់បញ្ជាក់នោះទេ!

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...