កម្សាន្ត៖ ជាញឹកញាប់ ការមើលរូបភាព ត្រូវបានប្រើសម្រាប់ការទស្សន៍ទាយ ពីព្រោះមនុស្សមានទស្សនៈ ឬអាកប្បកិរិយាខុសៗគ្នាចំពោះរូបភាពនីមួយៗ។
ជាមួយគ្នានេះ រូបភាពមួយខាងក្រោមនេះជាដើម ក៏អាចបង្ហាញអ្នកឱ្យបានដឹងពីខ្លួនអ្នកផងដែរថា តើអ្នកធ្លាប់តែងតែមានការភ័យខ្លាចខ្លះជាប់គាំងក្នុងចិត្តឬទេ? ហើយអ្នកតែងតែព្យាយាមយកឈ្នះវាទេ? ដូច្នេះ ចូរសាកល្បងជ្រើសរើសរូបភាពនៃរូប ព្រះច័ន្ទ ព្រះអាទិត្យ និងផ្កាយ ខាងក្រោម ដើម្បីបង្ហាញពីការភ័យខ្លាចនោះ។ រួមជាមួយនឹងដំណោះស្រាយដើម្បីជំនះការភ័យខ្លាចបែបនេះ។
១.ប្រសិនបើអ្នកជ្រើសរើសព្រះច័ន្ទ (រូបភាពទី ១)
-ភ័យខ្លាចបាត់បង់ទំនាក់ទំនង ទោះបីជាវា Toxic និងធ្វើឱ្យអ្នកឈឺចាប់ក៏ដោយ
ការភ័យខ្លាចតែងតែស្ថិតនៅក្នុងចិត្តរបស់អ្នក។ គឺជាការភ័យខ្លាចនៃការបាត់បង់ទំនាក់ទំនងដែលមានស្រាប់ ក្នុងជីវិតអតីតកាល អ្នកចំណាយពេលភាគច្រើនតែម្នាក់ឯង។ អ្នកមានអារម្មណ៍ឯកា និងអារម្មណ៍ដែលអ្នកដទៃបោះបង់ចោល នេះជាមូលហេតុដែលអ្នកជ្រើសរើសរក្សាទំនាក់ទំនងណាមួយ ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីការពារកុំឱ្យវាបែកបាក់។ ទោះបីជាអ្នកអាចទទួលស្គាល់ថា ទោះដឹងថាគាត់មិនល្អ ប៉ុន្តែនៅតែបិទភ្នែកទ្រាំ នោះគឺដោយសារវាជាការលំបាកសម្រាប់អ្នកក្នុងការបោះបង់ទំនាក់ទំនងនោះចោល។ ទោះបីជាវាមានគ្រោះថ្នាក់ដល់ខ្លួនអ្នកនិងចិត្តរបស់អ្នក។
ក្នុងករណីនោះ តើវាពិតជាល្អមែនទេ? នៅពេលអ្នកបន្តរស់នៅក្នុងទំនាក់ទំនងដែលបំផ្លាញខ្លួនឯងនេះ អ្នកគួរតែរៀនគូសបន្ទាត់សម្រាប់អាកប្បកិរិយាមួយចំនួនរបស់មនុស្ស ដែលបណ្តាលឱ្យអ្នកឈឺចាប់ ការសោកស្តាយ និងការខកចិត្ត។ បញ្ហាប្រឈមដែលអាចកើតមានគឺ មនុស្សដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ អាចនៅក្នុងទំនាក់ទំនងណាមួយ ឬអ្វីគ្រប់យ៉ាងទាំងអស់របស់អ្នក មិនថាគ្រួសារ មិត្តភក្តិ គូស្នេហ៍ ឬមិត្តរួមការងារ។
២.ប្រសិនបើអ្នកជ្រើសរើសព្រះអាទិត្យ (រូបភាពទី ២)
-កង្វះទំនុកចិត្តលើខ្លួនឯង មិនហ៊ានសម្រេចចិត្ត ព្រោះខ្លាចធ្វើខុស
ការភ័យខ្លាចតែងតែជាប់គាំងនៅក្នុងចិត្តរបស់អ្នក មិនមែនធ្វើការសម្រេចចិត្តទេ។ កាលពីមុន អ្នកប្រហែលជាមានទំនុកចិត្តលើខ្លួនឯងតិចតួចពេក។ ជាច្រើនដង ខ្វះការពិចារណាឲ្យបានល្អិតល្អន់។ នេះនាំឱ្យមានកំហុសដែលអ្នកពិបាកនឹងអត់ទោសឱ្យខ្លួនឯង។ ការសម្រេចចិត្តរបស់អ្នកនៅពេលនោះ ធ្វើឱ្យខ្លួនអ្នកនិងអ្នកដទៃនៅជុំវិញអ្នកមានបញ្ហា ឬធ្លាក់ក្នុងភាពលំបាក។ អ្នកលែងហ៊ានធ្វើការសម្រេចចិត្តសំខាន់ៗទៀតហើយ។ ព្រោះខ្លាចធ្វើខុសដូចមុន។
ប៉ុន្តែអ្នកមិនអាចបន្តរស់នៅបែបនេះបានទេ។ ទោះបីជាអ្នកខ្លាចការសម្រេចចិត្តរបស់អ្នកផ្ទាល់ក៏ដោយ។ អ្នកមិនអាចពឹងផ្អែកលើអ្នកដទៃបានទេ មានរបស់ដែលអ្នកត្រូវបង្កើតសម្រាប់ខ្លួនអ្នក។ តាមពិត មានវិធីជាច្រើនដើម្បីដោះស្រាយបញ្ហានេះ។ អ្នកក៏មិនគួរសួរយោបល់ពីអ្នកដទៃខ្លាំងពេកដែរ។ ការស្វែងរកដំបូន្មានពីអ្នកដទៃច្រើនពេក នឹងធ្វើឱ្យអ្នកមានអារម្មណ៍ច្របូកច្របល់ថែមទៀត។
៣.ប្រសិនបើអ្នកជ្រើសរើសផ្កាយ (រូបភាពទី ៣)
-ពិបាកក្នុងការទុកចិត្តអ្នកដទៃ
ការភ័យខ្លាចតែងតែជាប់គាំងនៅក្នុងចិត្តរបស់អ្នក។ កាលពីមុន អ្នកប្រហែលជាធ្លាប់ជាជនរងគ្រោះនៃការបោកប្រាស់ និងធ្លាប់មានទំនាក់ទំនងស្នេហាដែលមិនស្មោះត្រង់ជាច្រើនលើកច្រើនសារ។ មេរៀនទាំងនោះបណ្តើរៗបង្កើតជញ្ជាំងដើម្បីការពារខ្លួនអ្នក។ ធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមិនហ៊ានទុកចិត្តអ្នកណាម្នាក់។ អ្នកតែងតែយល់ច្រលំថាអ្នកណាក៏មិនគួរឱ្យទុកចិត្ត។ ហើយជារឿយៗ អ្នកត្រូវសម្រេចចិត្តថាអ្នកណាគួរទុកចិត្តឬមិនគួរ ទោះបីជាមានការភ័ន្តច្រឡំក៏ដោយ។ វាក៏ធ្វើឱ្យអ្នកតែងតែជឿជាក់លើមនុស្សខុស ជំរុញឱ្យជឿជាក់លើមនុស្សដែលនឹងក្បត់អ្នក។
ទោះបីជាការជឿជាក់លើអ្នកដទៃ គឺពិបាកសម្រាប់អ្នក ប៉ុន្តែការរស់នៅជាការរស់ក្នុងសង្គម អ្នកមិនអាចនៅម្នាក់ឯងបានទេ។ អ្នកត្រូវតែព្យាយាមទុកចិត្តនរណាម្នាក់។ ចំណុចសំខាន់ គឺថាអ្វីដែលពួកគេធ្វើ បង្ហាញអ្នកថាអ្នកអាចទុកចិត្តពួកគេ។ ដូច្នេះ អ្នកត្រូវតែព្យាយាមជំនះការភ័យខ្លាចនោះ។
ប្រភព៖ sanook