កូរ៉េខាងត្បូង ៖ ទោះបីជា ធ្លាប់មានការជាប់ពាក់ព័ន្ធ ក្នុងរឿងចម្រូងចម្រាសជាច្រើន តាំងពីមុនការបង្ហាញខ្លួនដំបូងក៏ដោយ ប៉ុន្តែក្រុមចម្រៀងពន្លកថ្មី LE SSERAFIM នៅតែជាក្រុមនារី ដែលត្រូវបានទទួលស្គាល់ពីអ្នកគាំទ្រ តាមរយៈភាពស្រស់ស្អាតរបស់សមាជិកគ្រប់ៗគ្នា។
ជាមួយគ្នានេះផងដែរ បើក្រឡេកមកមើលរូបថតចាស់ៗកាលពីនៅក្មេង និងរូបថតរបស់តារាស្រីក្នុងផលិតកម្ម HYBE ទាំងនេះកាលពីមិនទាន់ចូលសិល្បៈ ពួកគេសុទ្ធតែស្អាតពិតៗតែម្ដង៕
១. Chaewon
ដើមឡើយ Chaewon គឺជាកូនរបស់តារាសម្ដែង Lee Ran Hee។ ដូច្នេះតាំងពីកុមារភាពមក នាងមានសម្រស់ស្រស់ស្អាត មិនចាញ់គេឡើយ។ នៅពេលនាងមានវ័យកាន់តែច្រើន នាងកាន់តែស្អាត។ ហើយបន្ទាប់ពីក្រុម IZ*ONE ត្រូវបានរំសាយ Chaewon បានចូលរួមជាមួយ HYBE និងបានធ្វើជាអ្នកដឹកនាំក្រុម LE SSERAFIM ។
២. Sakura
នាងជាសមាជិកដែលជាជនជាតិជប៉ុន។ មុនពេលចូលរួមជាមួយក្រុម LE SSERAFIM Sakura គឺជាតារាវ័យក្មេងដ៏ល្បីមួយរូប នៅក្នុងប្រទេសជប៉ុន និងជា Idol ដ៏ពេញនិយមបំផុតរបស់ក្រុម IZ*ONE។ សម្រស់ដ៏ផ្អែមល្ហែម និងមានរសជាតិបែបកូរ៉េរបស់ Sakura ត្រូវបានគេកោតសរសើរនាង តាំងពីថ្ងៃដំបូងនៃការចូលរួមក្នុង Produce 48។
៣. Yunjin
ធ្លាប់ជាបេក្ខនារីក្នុងកម្មវិធី Produce 48 ជាមួយ Chaewon និង Sakura ដែរ ប៉ុន្តែជាអកុសល Yunjin មិនអាចជាប់ និងបង្ហាញខ្លួនជាលើកដំបូង ជាមួយក្រុម IZ*ONE នោះទេ។ Yunjin មានដើមកំណើត នៅសហរដ្ឋអាមេរិក។
៤. Kazuha
ក្រុម LE SSERAFIM មានសមាជិកជនជាតិជប៉ុនរហូតដល់ ២នាក់ គឺ Kazuha និង Sakura ដែលមានអ្នកគាំទ្រច្រើន។ Kazuha បច្ចុប្បន្នត្រូវបានគេស្គាល់ថាជាសមាជិកដែលមានភ្នែកទាក់ទាញបំផុតក្នុងក្រុម។ ក្នុងនាមជាអ្នករាំរបាំបាឡេអាជីព តាំងពីកុមារភាពមក។Kazuha អាចបង្ហាញពីសម្រស់ដ៏ស្រស់បំព្រង និងរាងកាយសមសួនរបស់នាង ទៅកាន់អ្នកគាំទ្រដោយងាយ។
៥. Eunchae
សមាជិកវ័យក្មេងបំផុតរបស់ LE SSERAFIM ថ្វីត្បិតតែមិនលេចធ្លោដូចសមាជិករួមក្រុមផ្សេងទៀតក៏ដោយ ប៉ុន្តែមានអ្នកគាំទ្រជាច្រើនស្រលាញ់នាង ដោយសារតែនាងមានទេពកោសល្យច្រៀង និងរូបសម្រស់ស្អាត តាំងពីនៅរៀន។ រូបថតអតីតកាលរបស់ Eunchae បានបង្ហាញឲ្យឃើញថា តារាស្រីរូបនេះមានសម្រស់ធម្មជាតិ និងរូបរាងល្អតាំងពីកុមារភាព។
៦. Kim Garam
បច្ចុប្បន្ន មានរឿងពីរ ដែលគេលើកឡើងអំពី Kim Garam កាលនាងនៅវ័យជំទង់។ ទីមួយគឺរឿងអា.ស្រូវអំពើហិ.ង្សានៅសាលា និងទីពីរ រឿងសម្រស់ដ៏លេចធ្លោរបស់នាង ពេលនៅរៀន។ ថ្វីត្បិតតែមានរូបសម្រស់ស្អាត ក្នុងជីវិតប្រចាំថ្ងៃក៏ដោយ ក៏ Kim Garam បានទទួលមតិអវិជ្ជមានជាច្រើនពី Knet ដោយសារតែភាពចម្រូងចម្រាសដែលមិនបានដោះស្រាយរបស់នាង។
ប្រភព៖ kenh14.vn