កូរ៉េខាងត្បូង ៖ មួយរយៈមុនវាត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុនគ្រឿងសម្អាង LALALEESS បានដាក់ពាក្យសុំរក្សាសិទ្ធិ ចំពោះពាក្យថា BORAHAEក្រោយមកពួកគេបាន សុំទោស ចំពោះសកម្មភាពរបស់ពួកគេ ហើយបានលុបចោលការទាមទាររក្សាសិទ្ធិផងដែរ។
ថ្មីៗនេះ យោងតាមរបាយការណ៍មួយ បានរាយការថាក្រុមហ៊ុន HYBELabels បានសម្រេចចិត្តដាក់ពាក្យ សុំរក្សាសិទ្ធិសម្រាប់ពាក្យ BORAHAE នេះ ដោយការថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន Bloter។
ក្រុមហ៊ុន HYBE Labels បានបញ្ជាក់ថា ពួកគេបានចាត់វិធានការដើម្បីការពារបញ្ហានានា នៅពេលអនាគតរួចហើយ។
គួរបញ្ជាក់ផងដែរថាពាក្យ BORAHAE គឺជាពាក្យមួយ ដែលបង្កើតឡើងដោយ V តំណាងឱ្យពណ៌ចុងក្រោយនៃឥន្ធនូ វាបង្ហាញថា BTSនិង ARMY នឹងស្រលាញ់គ្នា ហើយទុកចិត្តគ្នាដល់ទីបញ្ចប់៕
ប្រភព : Koreaboo