កូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនYGEntertainment នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២១ម្សិលមិញនេះបានឲ្យដឹងថា បទចម្រៀង SOLO របស់ Jennie សមាជិកក្រុម BLACKPINK បច្ចុប្បន្នបានកើនឡើងដល់ ៣០០ លាន Stream នៅលើតន្រ្តី Spotify។
នេះគឺជាលើកទីមួយហើយ ដែលមានសិល្បករទោលប្រចាំប្រទេសកូរ៉េខាងត្បូង មាន Solo Song រកបានចំនួនអ្នកចូលស្ដាប់លើសពី៣០០ លាន Stream នៅលើ Spotify ដោយបានធ្វើឲ្យ Jennie បង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មីក្លាយជាសិល្បករ Korean Solo ដំបូងគេបង្អស់ដែលរកបានជោគជ័យសំខាន់បែបនេះ។
គួរបញ្ជាក់ផងដែរថា Jennie បាន Debut ជាមួយចម្រៀងទោលបទ SOLO កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយទទួលបានកំណត់ត្រាជោគជ័យជាហូរហែ ព្រមទាំងបានបង្ហាញខ្លួននៅចំណាត់ថ្នាក់លំដាប់កំពូល លើតារាង iTunes Chart ជាង ៤០ ប្រទេសនៅទូទាំងពិភពលោក៕
សូមអបអរ Jennie ចំពោះសមិទ្ធិផលនេះ!
ប្រភព ៖ Allkpop