កម្សាន្ត៖ ក្នុងប្រទេសកម្ពុជា នៅតាមខេត្តនីមួយៗ តែងតែមានបន្សល់ទុកនូវសំណង់អគារចាស់ៗជាច្រើន ស្ទើររាប់មិនអស់ដែលសេសសល់តាំងពីសម័យសង្គ្រាមមកម្ល៉េះ ដែលអគារខ្លះក៏បានបាក់បែកអស់ទៅហើយ ឯខ្លះទៀតក៏នៅមានរូបរាងរឹងមាំ គួរជាទីចាប់អារម្មណ៍សម្រាប់នាពេលបច្ចុប្បន្ននេះផងដែរ។
ដូច្នេះ ប្រសិនបើប្រិយមិត្តដែលជាអ្នកចូលចិត្តដំណើរបែបរុករក និងចូលចិត្តសិក្សាស្រាវជ្រាវកន្លែងប្លែកៗ កន្លែងសំណង់អគារចាស់ៗ កុំភ្លេចទៅថតរូបលេង និងទៅទស្សនាទីតាំងទាំងប៉ុន្មានដែលយើងបានលើកយកមកបង្ហាញតាមរយៈរូបភាពខាងក្រោម៖
១.តួប៉ម (ខេត្តត្បូងឃ្មុំ)
ទីនេះ គឺជាទីតាំងឆ្មាំទន្លេ ដែលបានសាងសង់ឡើងនៅសម័យអាណានិគមបារាំង ហើយភ្ញៀវទេសចរអាចមើលឃើញទេសភាពនៃក្រុងកំពង់ចាម ក្នុងខេត្តកំពង់ចាមពីផ្នែកម្ខាងទៀតនៃទន្លេមេគង្គ ជាពិសេសនៅពេលថ្ងៃលិច។ តួប៉មនេះស្ថិតនៅភូមិព្រែកតូច ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខាងកើតទន្លេនៅទល់មុខនៃទីក្រុងកំពង់ចាម។
រូបភាព៖ tboungkhmum.gov
២.សំណង់អគារចាស់ៗនៅឧទ្យានជាតិគិរីរម្យ (ខេត្តកំពង់ស្ពឺ)
ទីនេះ ជាអតីតអគារបុរីជូឡុង ដែលស្ថិតក្នុងឧទ្យានជាតិគិរីរម្យ។ ក្រៅពីសំណង់អគារចាស់មួយនេះ ក្នុងឧទ្យានជាតិ ក៏មានអគារចាស់ៗដែលមានសភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតផងដែរ។ រូបភាព៖ ពូ ស្មី
៣.សំណង់អគារអតីតសណ្ឋាគារប៉ៃលិន (ខេត្តប៉ៃលិន)
ទីនេះក៏ជាទីចាប់អារម្មណ៍មួយដែរ ប៉ុន្តែសម្រាប់ទីតាំងដើម្បីយើងអាចទៅទីនោះបាន យើងក៏មិនសូវដឹងនោះដែរថាវាស្ថិតនៅម្ដុំណា? ដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍ អាចធ្វើការស្រាវជ្រាវបន្ថែមបាន។
រូបភាព៖ Gêñtlë Māñ
៤.អគារចាស់នៅបណ្ដោយផ្លូវជាតិលេខ១ (ខេត្តកណ្ដាល)
អ្នកដែលធ្លាប់ជិះកាត់តាមបណ្ដោយផ្លូវជាតិលេខ១ ទៅព្រៃវែង ស្វាយរៀង ច្បាស់ជាស្គាល់ទីនេះ។ វាជាផ្ទះវីឡាចំណាស់មួយដែលគ្មានមនុស្សរស់នៅឡើយ។
រូបភាព៖ Dara Fraser
៥.ភូមិ ៣២ (ខេត្តកំពង់ចាម)
ទីនេះជាភូមិគេបោះបង់ចោល ដែលស្ថិតក្នុងភូមិ ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
រូបភាពពី៖ DanCherng Adventure/ដានជើង