ទម្លាប់អាក្រ.ក់? អ្នកគាំទ្រនិយាយថា បើអាចចង់ឲ្យ IU ឈប់ធ្វើបែបនេះទៀត! - TrueID

ទម្លាប់អាក្រ.ក់? អ្នកគាំទ្រនិយាយថា បើអាចចង់ឲ្យ IU ឈប់ធ្វើបែបនេះទៀត!

July 28, 2022

កូរ៉េខាងត្បូង ៖ នៅពេលដែលនិយាយដល់ទម្លាប់IUក៏មានទម្លាប់គួរឲ្យភ្ញាក់ផ្អើលដូចមនុស្សផ្សេងទៀតដែរ ខណៈទម្លាប់​ខ្លះ​របស់​នាង​គឺ​គួរ​ឲ្យ​ស្រលាញ់​មិនអាចប្រកែកបានទម្លាប់នោះគឺពិតជាគួរឲ្យស្រលាញ់ពេកដល់ថ្នាក់អ្នកគាំទ្រសុំប្រសិនបើអាចចង់ឲ្យឈប់ធ្វើទៀត។

IU
IU

ឧទាហរណ៍មួយគឺរាល់ពេលដែលនាងត្រូវបានគេហៅទៅកាន់ឆាកសម្រាប់ពានរង្វាន់របស់នាងនាងបានប្រើដៃដ៏គួរឲ្យស្រលាញ់របស់នាងទទួលពាន ដូចទទួលកូនក្មេងតូចយ៉ាងអញ្ចឹង។

IU
IU

ឧទាហរណ៍​មួយ​ទៀត​នៃ​ទម្លាប់​ដ៏​គួរ​ឲ្យស្រលាញ់​របស់​នាង​គឺ​រាល់​ពេល​ដែលIUផឹក​ទឹក ដែលជាលទ្ធផលធ្វើឲ្យឡើងថ្ពាល់គួរឲ្យស្រលាញ់ខ្លាំងពេក ដែលអ្នកគាំទ្រមិនអាចទទួលយកបាន។

IU
IU
IU
IU

ក្រៅ​ពី​ទម្លាប់​គួរ​ឲ្យស្រលាញ់​ទាំង​នេះតើ​អ្នក​ដឹង​ទេ​ថា IU មាន​ទម្លាប់ “អាក្រក់” ដែល​អ្នក​គាំទ្រ​ខ្លះ​ប្រាថ្នា​ចង់​ឲ្យ​នាង​ឈប់​ធ្វើ?

អ្នកឃើញហើយថា IU ជាមនុស្សធ្វើការដែលមានមោទនភាពចំពោះការងាររបស់នាង រាល់ពេលដែលនាងភ្លេចអ្វីមួយនាងក៏វាយក្បាលនាងដោយព្យាយាមចងចាំវា ដែលនេះជាទម្លាប់របស់នាងតាំងពីដើម ហើយវានៅតែជាទម្លាប់ដែលបន្តរហូតមកដល់សព្វថ្ងៃនេះ។

IU 
IU 

ហើយខណៈដែល IU មើលទៅគួរឲ្យស្រលាញ់ខ្លាំង ខណៈពេលដែលនាងធ្វើបែបនេះ អ្នកគាំទ្រក៏ប្រាថ្នាចង់ឲ្យនាងឈប់ធ្វើខ្លួនឯងឈឺដោយការវាយក្បាលខ្លួនឯងព្រោះហ្វេនៗស្រលាញ់នាងគ្រប់យ៉ាងដែលនាងមាន មិនចង់ឲ្យនាងធ្វើឲ្យឯងឈឺចាប់ឡើយ៕

IU 
IU 

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...