កូរ៉េខាងត្បូង ៖ ថ្មីៗនេះបន្ទាប់ពីក្រុមចម្រៀងស្រី BLACKPINK ទម្លាក់អាល់ប៊ុម THE ALBUM ដែលជា JapaneseVersion ភ្លាមឃើញថាសន្ទុះនៃការគាំទ្ររបស់ពួកគេកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ ជាមួយនឹងកំណត់ត្រាកំពូលៗជាច្រើន ជាពិសេសកំណត់ត្រាលើតារាងតន្រ្តីប្រចាំនៅប្រទេសជប៉ុនផ្ទាល់តែម្ដង។
ស្របនឹងនេះដែរ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន YGEntertainment នៅថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០២១ នេះបានឲ្យដឹងថាអាល់ប៊ុម «THE ALBUM -JP Ver» របស់ BLACKPINK បច្ចុប្បន្នប្រមូលបានកំណត់ត្រាថ្មីជាបន្តបន្ទាប់ ដោយជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាង Daily Album Chart របស់ Oricon និងជាប់លេខ១ លើតារាង Apple Music's Top Album Chartរបស់ជប៉ុន។
លើសពីនេះទៅទៀត បទ You Like That និងបទ LovesickGirls ដែលជា Japanese Version ក៏បង្ហាញមុខនៅចំណាត់ថ្នាក់កំពូល លើតារាងតន្រ្តីប្រចាំនៅប្រទេសជប៉ុនមួយចំនួនទៀតដូចជា តារាង Major Music Charts រួមមាន LINE Music, AWA និងតារាង iTunes ជាដើម៕
ប្រភព ៖ Allkpop