កម្សាន្ត ៖ Jungkook សមាជិកក្រុម BTS បានបង្ហាញខ្លួនដំបូងនៅពេលលោកមានអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ ហើយប៉ុន្មានឆ្នាំមកនេះ ARMYsបានមើលលោកធំធាត់ រីកចម្រើន និងសម្រេចបាននូវអ្វីដែលមនុស្សធំភាគច្រើនអាចស្រមៃបានក្នុងជីវិតរបស់ពួកគេ ជាពិសេសក្នុងរយៈពេលប្រាំបួនឆ្នាំមកនេះ Jungkookបានរីកចម្រើន និងសម្រេចបានសមិទ្ធផលយ៉ាងច្រើន។
ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណេតកូរ៉េ បានក្រឡេកមើលអាជីពរបស់Jungkook ដោយជឿថាជីវិតរបស់លោកស្រដៀងនឹង K-Drama។ ក្នុងនោះនៅ ARMYs បានចាប់ផ្តើមមើលអាជីពរបស់ Jungkookតាំងពីអាយុ ១៩ ឆ្នាំមក សមិទ្ធិផលដ៏ធំដំបូងគេមួយ ដែលពួកគេបានឃើញគឺថា នៅឆ្នាំ២០១៦ BTS បានឈ្នះ daesang ដំបូងរបស់ពួកគេជារង្វាន់ធំ នៅ MMA។ ហើយនៅអាយុ ២០ ឆ្នាំ Jungkook បានរស់នៅក្នុងក្តីស្រមៃរួចទៅហើយខណៈដែលប្រជាប្រិយភាពរបស់ BTS បន្តកើនឡើងទន្ទឹមនឹងការឈ្នះពានរង្វាន់ Billboard ជាលើកដំបូង។ ក្រុមនេះក៏បានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាក្រុមចម្រៀងបុរសកូរ៉េដំបូងគេ ដែលបានសម្តែងនៅ American MusicAwards ជាមួយនឹង «DNA»។
បន្ទាប់មក ក្នុងឆ្នាំ ២០១៨ នៅអាយុ ២១ ឆ្នាំBTS បានទទួលមេដាយជាតិ នៃវប្បធម៌ដើម្បីគោរពដល់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្សព្វផ្សាយវប្បធម៌ និងភាសាកូរ៉េខាងត្បូងទូទាំងពិភពលោក។ យ៉ាងណាក៏ដោយអ្វីដែលធ្វើឱ្យកាន់តែសំខាន់នោះគឺថា Jungkook ជាសមាជិកគឺជាអ្នកទទួលក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ។
នៅអាយុ ២២ ឆ្នាំ Jungkook និងក្រុម បានបន្តដំណើរកម្សាន្ត Love YourselfWorld Tour ដ៏ជោគជ័យរបស់ពួកគេក្លាយជាសិល្បករកូរ៉េដំបូងគេដោយបានសម្តែងនៅក្នុងកីឡាដ្ឋានដ៏ធំបំផុតមួយចំនួន នៅលើពិភពលោក។ ប្រសិនបើវាមិនគ្រប់គ្រាន់ទេនៅដើមឆ្នាំ ២០២០ នៅអាយុ ២២ ឆ្នាំ Jungkook និង BTS បានសម្តែងនៅ GRAMMYs ជាលើកដំបូង ដោយបានឆក់យកបេះដូងអ្នកគាំទ្រជាមួយនឹងការសហការគ្នាជាមួយ Lil Nas X's ។
យ៉ាងណា ជាមួយនឹងការខិតខំប្រឹងប្រែងក្រុមនេះក៏ទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង BillboardHot 100 និងការតែងតាំង GRAMMYsដំបូងរបស់ពួកគេ best Pop duo/group performance។ មិនទាន់អស់ នៅអាយុ ២៤ ឆ្នាំ Jungkook ក៏សម្រេចបានច្រើនជាមួយ BTS ទោះបីជាមានជំងឺរាតត្បាតក៏ដោយJungkook បានសម្តែងនៅចំពោះមុខអ្នកគាំទ្រ ក្នុងកម្មវិធីPERMISSION TO DANCE ON STAGE នៅអាមេរិក និងបានឈ្នះពានរង្វាន់ធំ AMA ជាមួយនឹងការតែងតាំង និងការសម្តែងរបស់ពួកគេនៅGRAMMYs ។
Jungkook ក៏មានឆ្នាំដែលជោគជ័យបំផុតដែលអាចធ្វើទៅបាន ក្រោយពេលដែល Jungkook បានសហការជាមួយ CharliePuth និងបន្តគម្រោងជាច្រើនជាមួយ BTS រួមទាំងការធ្វើដំណើរមួយផ្សេងទៀតទៅកាន់សេតវិមានដើម្បីនិយាយជាមួយប្រធានាធិបតី Joe Biden ។ ទីបំផុតបន្ទាប់ពីអាយុ២៥ ឆ្នាំ Jungkook បន្តបង្កើតប្រវត្តិសាស្ត្រថែមទៀត ដូចជាសម្តែងនៅទីក្រុងប៊ូសាន និងជាថ្មីម្តងទៀតលោកត្រូវគេប្រកាសថា នឹងសម្តែងក្នុងពិធីបើកការប្រកួតបាល់ទាត់ពិភពលោក Qatarឆ្នាំ ២០២២៕
ប្រភព : Koreaboo