បង្ហាញអត្តចរិត មនុស្សកើតក្នុងខែទាំង ១២ តើគេជាមនុស្សបែបណា? - TrueID

បង្ហាញអត្តចរិត មនុស្សកើតក្នុងខែទាំង ១២ តើគេជាមនុស្សបែបណា?

December 19, 2022

យល់ដឹង៖ តើអ្នកជាមនុស្សដែលមានជំនឿ ឬចូលចិត្តកត់សម្គាល់អត្តចរិតរបស់មនុស្ស តាមរយៈថ្ងៃ ខែ ឆ្នាំកំណើតទេ? ហើយតើការសម្គាល់នាពេលកន្លងមក តើវាបានបង្ហាញអត្តចរិតរបស់មនុស្សម្នាក់ បានត្រឹមត្រូវឬអត់?

ដូច្នេះ ខាងក្រោមនេះ ជាខែទាំង ១២ ដែលអាចបង្ហាញអ្នកបានពីអត្តចរិតរបស់អ្នក ថាអ្នកជាមនុស្សបែបណា បើយោងទៅតាមខែនីមួយៗ ដែលអ្នកកើតចំ។ តោះ ទៅមើលការបកស្រាយខាងក្រោម៖

-ខែមករា

ប្រសិនបើអ្នកកើតក្នុងខែមករា អ្នកជាមនុស្សឧស្សាហ៍ព្យាយាម និងពូកែ។ អ្នក​មាន​គោល​បំណង​ ហើយ​តែង​តែ​ដឹង​ថា​អ្នក​ត្រូវ​ធ្វើ​អ្វី។ អ្នក​អាច​រឹងរូស​បន្តិច ជាពិសេស​នៅពេល​អ្នកដទៃ​ប្រាប់​អ្នក​ពី​អ្វីដែលត្រូវធ្វើ។ នេះ​ជា​មូល​ហេតុ​ដែល​អ្នក​តែង​តែ​កាន់​តួនាទី​ជា​អ្នក​ដឹក​នាំ​ភាគច្រើន​ នៅ​ពេល​ធ្វើ​ការ​ជា​ក្រុម។ អ្នកពូកែក្នុងការប្ដូរភារកិច្ច ហើយមិនបដិសេដឡើយ។

-ខែកុម្ភៈ

ប្រសិនបើអ្នកកើតក្នុងខែកុម្ភៈ អ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានគំនិតច្នៃប្រឌិតបំផុតដែលមនុស្សផ្សេងទៀតមិនធ្លាប់ជួប។ មនុស្សតែងតែចាប់អារម្មណ៍នឹងគំនិតគោល និងប្រលោមលោករបស់អ្នក។ អ្នកជាមនុស្សចូលចិត្តសុបិន ចូលចិត្តធ្វើដំណើរ ចូលចិត្តសង្កេត និងស្វែងរកអ្វីថ្មីៗ។ ថ្វីដ្បិតតែអ្នកជាមនុស្សចូលចិត្តជជែកគ្នា ប៉ុន្តែអ្នកពិតជាខ្មាសអៀននៅពេលចាប់ផ្តើមសន្ទនាជាមួយនរណាម្នាក់។ 

-ខែមីនា

បើអ្នកកើតក្នុងខែមីនា មានន័យថា ការស្រមើស្រមៃរបស់អ្នកគ្មានដែនកំណត់ទេ។ អ្នកកាន់តែមានឆន្ទៈក្នុងការរស់នៅក្នុងពិភពរវើរវាយរបស់អ្នក ជាងការពិត។ អត្ថន័យនៃការធំឡើង ក្នុងនាមមនុស្សពេញវ័យ ធ្វើឲ្យអ្នកភ័យខ្លាច។ អ្នក​ជា​មនុស្ស​ចេះ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​អ្នក​ដទៃ ដោយ​តែង​តែ​ដាក់​តម្រូវ​ការ​មនុស្ស​ជា​ទី​ស្រលាញ់​លើស​ពី​ខ្លួន​ឯង។ អ្នក​ក៏​ជា​មនុស្ស​ដែលគួរឲ្យ​សេពគប់​ផង​ដែរ។ ប៉ុន្តែ​ពេល​ខ្លះ​ អ្នក​ត្រូវ​ការ​ពេល​វេលា​នៅ​ម្នាក់​ឯង ​ក្នុង​កន្លែង​ស្ងាត់​ដើម្បី​បញ្ចូល​ថាមពលឲ្យជីវិត។

រូបតំណាង
រូបតំណាង

-ខែមេសា

ប្រសិនបើអ្នកកើតក្នុងខែមេសា ច្បាស់ណាស់ថា អ្នកជាមនុស្សស្វែងរកការរំភើបចិត្ត។ អ្នកតែងតែត្រៀមខ្លួនដើម្បីចូលរួមក្នុងសកម្មភាពណាមួយដែលធ្វើឲ្យអ្នករំភើប។ អ្នកត្រូវប្រើថាមពលដ៏បរិបូររបស់អ្នក តាមមធ្យោបាយណាមួយ។ អ្នកអាចក្លាយជាផ្កាយក្នុងបរិយាកាសណាមួយដែលអ្នកស្ថិតនៅក្នុង។ អ្នក​មាន​ទំនោរ​ធ្វើ​សកម្មភាព​មុន​នឹង​គិត ដែល​អាច​ធ្វើឲ្យ​អ្នក​ជួប​បញ្ហា​ជា​ច្រើន ប៉ុន្តែ​បុគ្គលិក​លក្ខណៈ​គួរ​ឲ្យ​ស្រលាញ់ និង​មាន​មន្ត​ស្នេហ៍​របស់​អ្នក​ ធ្វើ​ឲ្យអ្នក​ដទៃ​ពិបាក​នឹង​ខឹង​អ្នកយូរណាស់។

-ខែឧសភា

ប្រសិនបើអ្នកកើតក្នុងខែឧសភា អ្នកគឺជាមនុស្សពូកែប្រើខួរក្បាលខាងឆ្វេង។ អ្នកមានវិធីសាស្រ្តជាក់ស្តែង និងសមហេតុសមផលសម្រាប់ជីវិត។ អ្នកតែងតែគិតអំពីលទ្ធផល មុនពេលធ្វើការសម្រេចចិត្ត។ អ្នក​មាន​ទំនោរ​គិត​ច្រើន ប៉ុន្តែ​យ៉ាង​ហោច​ណាស់ អ្នក​មិន​ដែល​ដើរ​ខុស​ទេ។ ក្រៅពីនេះ អ្នកជាមនុស្សអាថ៌កំបាំង ប៉ុន្តែនៅពេលដែលអ្នករកឃើញមនុស្សត្រឹមត្រូវ អ្នកនឹងបើកចិត្តយ៉ាងងាយស្រួល។

-ខែមិថុនា

ប្រសិនបើអ្នកកើតក្នុងខែមិថុនា អ្នកគឺជាមនុស្សដែលអាចពឹងពាក់បាន។ អ្នកតែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីការពារខ្លួនអ្នក ពីរឿងអវិជ្ជមាននៅក្នុងពិភពលោកនេះ។ អ្នក​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ តាម​របៀប​ដែល​អ្នក​ចង់​ឲ្យ​គេ​ប្រព្រឹត្ត ព្រោះ​អ្នក​មាន​ការ​យល់​ចិត្ត​ចំពោះ​អ្នក​ជុំវិញ​ខ្លួន។ គ្មាន​នរណា​ខ្វល់​និង​យល់​ពី​អ្នក​ដទៃ​ជាង​អ្នក​ឡើយ។ មនុស្សជិតស្និទ្ធនឹងអ្នកតែងតែដឹងថា គេអាចពឹងលើអ្នកសម្រាប់អ្វីៗគ្រប់យ៉ាង ហើយអ្នកក៏ដឹងថាពួកគេនឹងនៅក្បែរអ្នកជានិច្ច។

-ខែកក្កដា

ចំណង់ចំណូលចិត្តរបស់អ្នក ធ្វើឲ្យអ្នកក្លាយជាមនុស្សរីករាយ និងវិជ្ជមាន។ អ្នកជាមនុស្សកំប្លែង រួសរាយរាក់ទាក់ និងបើកចំហចិត្ត។ អ្នកអាចជាមនុស្សពីរប្រភេទ ដែលជា introvert ផង និង extrovert ផង។ អ្នកអាចមានភាពរស់រវើក រំភើប និងពោរពេញដោយថាមពលជុំវិញមនុស្សជុំវិញខ្លួន។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវការពេលវេលាតែម្នាក់ឯងផងដែរ ដើម្បីទទួលបានតុល្យភាពជីវិតរបស់អ្នកឡើងវិញ។

រូបតំណាង
រូបតំណាង

-ខែសីហា

អ្នក​គឺ​ជា​មនុស្ស​ប្លែក​ពី​គេ និង​ខុសពីគេ។ បុគ្គលិកលក្ខណៈដ៏កក់ក្តៅរបស់អ្នក ធ្វើឲ្យមនុស្សដទៃចង់នៅក្បែរអ្នក។ អ្នក​ក៏​ត្រូវ​បាន​គេ​និយាយ​ថា ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​សប្បាយ​ចិត្ត​បំផុត​ ដែល​អ្នក​ដទៃ​មិន​ធ្លាប់​ជួប។ អ្នកអាចនាំមកនូវស្នាមញញឹមដល់នរណាម្នាក់បានយ៉ាងងាយស្រួល។ អ្នកមានភាពវិជ្ជមាន សុទិដ្ឋិនិយម និងអាចជំរុញនរណាម្នាក់ក្នុងស្ថានភាពជាប់គាំង។ មនុស្សជាច្រើន ជាធម្មតាស្រលាញ់ និងចង់នៅក្បែរអ្នកណាស់។

-ខែកញ្ញា

ប្រសិនបើអ្នកកើតក្នុងខែកញ្ញា អ្នកគឺជាមនុស្សម្នាក់ដែលកំណត់ការរំពឹងទុកខ្ពស់សម្រាប់ខ្លួនអ្នក។ អ្នកពិតជាទាមទារ និងចង់បានភាពល្អឥតខ្ចោះ។ មិនត្រឹមតែជាមួយខ្លួនអ្នកប៉ុណ្ណោះទេ លក្ខណៈទាំងនេះរបស់អ្នក ក៏បង្ហាញឲ្យឃើញនៅក្នុងទំនាក់ទំនងជុំវិញខ្លួនផងដែរ។ អ្នកតែងតែដឹងថាអ្វីៗអាចដំណើរការបានប្រសើរជាងមុន ដូច្នេះហើយអ្នកតែងតែតឹងរ៉ឹង និងដាក់កំហិតជាមួយខ្លួនឯង និងអ្នកដទៃ។ ថ្វីដ្បិតតែវាអាចធ្វើឲ្យអ្នកខកចិត្ត ប៉ុន្តែអ្នកគ្រាន់តែចង់ឲ្យអ្វីៗ និងមនុស្សកាន់តែប្រសើរឡើងប៉ុណ្ណោះ។

-ខែតុលា

អ្នក​ជា​មនុស្ស​មាន​មហិច្ឆតា​ខ្លាំង​ណាស់ គ្មាន​អ្វី​អាច​រារាំង​អ្នក​ពី​ការ​សម្រេច​ក្តី​សុបិន​របស់​អ្នក​បាន​ឡើយ។ ប្រាកដណាស់អ្នកគឺជាមនុស្សពូកែ អ្នក​មិន​មែន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ការ​ភ្ញាក់​ផ្អើល​ទេ ដូច្នេះ​អ្នក​តែង​តែ​រៀប​ចំ​ផែន​ការ​គ្រប់​យ៉ាង។ អ្នកមិនខ្លាចអ្វីទាំងអស់ តែងតែខិតខំ និងឧស្សាហ៍ព្យាយាមដូចសត្វឃ្មុំធ្វើសំបុក នោះក៏ព្រោះតែអ្នកតែងតែចង់មានជីវិតពេញលេញ និងសុខស្រួល។

-ខែវិច្ឆិកា

អ្នកគឺជាមនុស្សអាថ៌កំបាំង។ គ្មាន​អ្នក​ណា​ដឹង​ច្រើន​អំពី​អ្នក​ទេ សូម្បី​តែ​អ្នក​ជិត​ស្និទ្ធ​បំផុត​ក៏​ដោយ។ អ្នក​មាន​បុគ្គលិក​លក្ខណៈ​មិន​សូវ​ស៊ី​សង្វាក់ ដូច្នេះ​វា​ពិបាក​សម្រាប់​អ្នក​ក្នុង​ការ​ទុក​ចិត្ត​អ្នក​ដទៃ។ អ្នកមានទំនោរចង់ដកខ្លួនចេញ ហើយតែងតែរក្សាចម្ងាយរបស់អ្នកពីមនុស្សជុំវិញខ្លួន។ ជាទូទៅ​អ្នក​ប្រៀប​ដូច​ជា​ខ្ទឹមបារាំង កាន់តែបកស្រទាប់ នៅតែមិនអស់។

-ខែធ្នូ

ប្រសិនបើអ្នកកើតក្នុងខែធ្នូ អ្នកគឺជាមនុស្សមានចិត្តវិញ្ញាណសេរី។ អ្នក​មិន​ចូល​ចិត្ត​ចង់ឲ្យ​គេ​ចង​ចាំ​ទេ អ្នក​គ្រាន់​តែ​ចង់​រស់​នៅ​តាម​ផ្លូវ​របស់​អ្នក។ អ្នកតែងតែមានឥទ្ធិពលវិជ្ជមានលើអ្នកដទៃ អ្នកក៏តែងតែជំរុញមនុស្សឲ្យមានសេរីភាព ដោយចិត្តសប្បុរសរបស់អ្នក។ អ្នកអាចជាមនុស្សស្លូតបូត និងមិនចេះខ្វល់ខ្វាយ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ អ្នកក៏ជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍ និងឆ្លាតផងដែរ។

ប្រភព៖ kenh14

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...