ចំនុចដ៏អាក្រក់បំផុតរបស់តារានិករនីមួយៗ ក្នុងនាមជាមិត្តម្នាក់! - TrueID

ចំនុចដ៏អាក្រក់បំផុតរបស់តារានិករនីមួយៗ ក្នុងនាមជាមិត្តម្នាក់!

July 24, 2022

យល់ដឹង៖ ការរាប់អានមិត្ដភក្ដិ មិនមែនចេះតែរាប់នោះទេ តារានិកររបស់អ្នក ក៏អាចបញ្ជាក់បានដែរថា អ្នកជាមិត្តបែបណា ហើយអ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្ត និងមានអារម្មណ៍ល្អ ដែលបានធ្វើជាមិត្តរបស់អ្នក ហើយមិត្តបែបណាក៏អាចបង្ហាញពីទង្វើអាក្រក់ដាក់អ្នកបានដែរ។

ខាងក្រោមនេះនឹងបង្ហាញពី ចំនុចដ៏អាក្រក់បំផុតរបស់តារានិករនីមួយៗ ក្នុងនាមជាមិត្តភក្តិម្នាក់ ៖

♈️ Aries (Mar 21 – Apr 19)

នៅពេលអ្នកខឹងនឹងមិត្តភក្តិ កំហឹងរបស់អ្នកអាចឈានដល់កំរិតខ្ពស់បំផុត។ នេះអាចជាការខកចិត្តមួយ ចំពោះមិត្តភក្តិរបស់អ្នក ព្រោះនេះបង្ហាញថាអ្នកជាមនុស្សដែលមិនយល់ចិត្ត។ ការចំណាយពេលរបស់អ្នក ដើម្បីធ្វើឲ្យចិត្តស្ងប់ និងជាសះស្បើយពីកំហឹងរបស់អ្នក នឹងជួយឲ្យមិត្តភក្តិរបស់អ្នកមានអារម្មណ៍សុខស្រួលជាងមុន។

♉️ Taurus (Apr 20 – May 20)

អ្នកអាចជាតារានិករដែលស្មោះត្រង់បំផុត នៃតារានិករទាំងអស់ ហើយមិត្តភក្តិរបស់អ្នកស្រលាញ់គុណភាពនេះអំពីអ្នកណាស់។ ទោះយ៉ាងណាក៏ដោយ អ្នកច្រើនតែស្វែងរក និងត្រូវការពេលវេលាសម្រាប់ខ្លួនឯងច្រើន អ្នកដែលត្រូវការយ៉ាងខ្លាំង ដើម្បីរក្សាជីវិតមានតុល្យភាព តែវាអាចធ្វើឲ្យមិត្តភាពឃ្លាតឆ្ងាយបាន។

♊️ Gemini (May 21 – Jun 20)

ពេលខ្លះអ្នកអាចធ្វើជាមុខពីរ ហើយជៀសវាងការជួបជាមួយមិត្តភក្តិរបស់អ្នក នៅពេលចេញដំណើរ។ នេះពិតជារំខានមិត្តភក្តិរបស់អ្នកយ៉ាងខ្លាំងដែលមានគម្រោងចេញទៅក្រៅ អស់រយៈពេលជាយូរមកហើយ។ អ្នកត្រូវគិតគូរបន្ថែមចំពោះពួកគេបន្ថែមជាងនេះ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកនឹងនៅជាមួយជានិច្ច សម្រាប់មិត្តរបស់អ្នក មិនថាមានរឿងអ្វីក៏ដោយ។ សមត្ថភាពរបស់អ្នក ក្នុងការគិតគូរពីតំរូវការរបស់មិត្តភក្តិអ្នកនឹងទទួលបានពានរង្វាន់ “មិត្តល្អ” ប៉ុន្តែក្នុងចំណោមចំនុចទាំងអស់នេះ  អ្នកភ្លេចទុកឲ្យមិត្តភក្តិនៅក្បែរអ្នក នៅពេលអ្នកត្រូវការមនុស្សម្នាក់ដើម្បីពឹងពាក់បំផុត។ អ្នកត្រូវអនុញ្ញាតឲ្យពួកគេចូលក្នុងជីវិតបន្ថែម។

♌️ Leo (Jul 23 – Aug 22)

អ្នកគឺជាមនុស្ស ដែលតែងតែទទួលបាន ការចាប់អារម្មណ៍ពីគ្រប់ទីកន្លែងដែលអ្នកទៅ។ ជៀសវាងធ្វើបែបនេះ ព្រោះមិត្តរបស់អ្នកអាចមានអារម្មណ៍អន់ជាងអ្នក ដោយយកមិត្តភាពរបស់អ្នកមកធ្វើជាបញ្ហា។ អនុញ្ញាតឲ្យមិត្តភក្តិរបស់អ្នក និយាយឲ្យបានច្រើន និងក្លាយជាមិត្តភាពរីករាយ ពេលនៅជាមួយគ្នា គឺជារឿងល្អដែលត្រូវធ្វើ។

♍️ Virgo (Aug 23 – Sep 22)

អ្នកអាចមិនចេះអត់ធ្មត់ខ្លាំង នៅពេលមិត្តភក្តិរបស់អ្នក ចំណាយពេលធ្វើអ្វីមួយសម្រាប់ខ្លួនឯង។ ដោយសារអ្នកជាមនុស្សល្អឥតខ្ចោះ  អ្នកចូលចិត្តធ្វើអ្វីដែលត្រឹមត្រូវ និងរហ័ស។ ប៉ុន្តែអ្នកក៏គួរដឹងដែរថាមនុស្សម្នាក់ៗ មានវិធីផ្ទាល់ខ្លួនក្នុងការធ្វើកិច្ចការ ឲ្យបានទាន់ពេលវេលា។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

អ្នកគ្រាន់តែភ្លេចរក្សាតុល្យភាព រវាងជីវិតផ្ទាល់ខ្លួនរបស់អ្នក និងមិត្តភក្តិរបស់អ្នក។ ហើយនោះមានន័យថា អ្នកស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯង។ ហើយជាលទ្ធផល ដែលអ្នកបានបណ្តេញខ្លួនឯង ឲ្យចេញមិត្តភក្តិនៅពេលខ្លះ ដើម្បីនៅម្នាក់ឯង ។

♏️ Scorpio (Oct 23 – Nov 21)

អ្នកមានការខកចិត្តយ៉ាងខ្លាំង នៅពេលដែលមិត្តភក្តិរបស់អ្នក កំពុងពន្យារអ្វីក្នុងជីវិតរបស់ពួកគេ។ អ្នកតែងតែត្រូវបានគេជម្រុញឲ្យខិតខំធ្វើការ និងធ្វើឲ្យបានល្អនៅក្នុងជីវិត ប៉ុន្តែវាធ្វើឲ្យអ្នកខកចិត្ត ប្រសិនបើមិត្តភក្តិរបស់អ្នកស្រាប់តែពន្យារពេល។ ជៀសវាងការមានកំហឹង និងជំរុញឲ្យមិត្តភក្តិរបស់អ្នកបង្កើនការប្រកួតក្នុងជីវិតរបស់ពួកគេ។

♐️ Sagittarius (Nov 22 – Dec 21)

អ្នកត្រូវរកមើលវិធី ដើម្បីជួយឲ្យមិត្តភក្តិរបស់អ្នកមានអារម្មណ៍ធូរស្រាល នៅពេលដែលពួកគេកំពុងប្រឈមមុខនឹងបញ្ហា។ អ្នកអាចជាមនុស្សគួរឲ្យអស់សំណើច និងមានប្រាជ្ញា នៅពេលអ្នកចង់ធ្វើអ្វីមួយ។ ដូច្នេះសូមព្យាយាមដឹកនាំថាមពលនេះ ឆ្ពោះទៅរកពួកគេដើម្បីជួយពួកគេលើកទឹកចិត្ត។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នកអាចធ្វើឲ្យមិត្តល្អបំផុតរបស់អ្នកពិបាក ព្រោះអ្នកគ្រាន់តែចង់ឲ្យពួកគេក្លាយជាមនុស្សល្អបំផុតរបស់ខ្លួនឯង។ ហើយប្រសិនបើនោះរួមបញ្ចូលការរិះគន់ពួកគេ ដើម្បីសម្រេចបាននូវអ្វីដែលល្អបំផុត សូមធ្វើវាចុះ។ ថ្វីត្បិតតែពេលខ្លះវាអាចជម្រុញទឹកចិត្តក៏ដោយ ក៏វាអាចមានការឈឺចាប់ដូចគ្នាដែរ។ ប្រសិនបើផ្តល់ការសរសើរម្តងម្កាល ពិតជាល្អណាស់។

♒️ Aquarius (Jan 20 – Feb 18)

អ្នកអាចមានអារម្មណ៍ឃ្លាតឆ្ងាយនៅពេលខ្លះ ដែលធ្វើឲ្យមិត្តភក្តិរបស់អ្នកឆ្ងល់ថា អ្នកកំពុងស្តាប់ពួកគេឬអត់។ អ្នកត្រូវផ្តោតអារម្មណ៍  និងស្តាប់មិត្តភក្តិរបស់អ្នកឲ្យបានច្រើន រាល់ពេលដែលពួកគេចែករំលែកអារម្មណ៍របស់ពួកគេ ឬបញ្ចេញអារម្មណ៍មិនសប្បាយចិត្តមកអ្នក។

♓️ Pisces (Feb 19 – Mar 20)

ដោយសារអ្នកចូលចិត្តសុបិន ក្នុងពិភពស្រមើស្រមៃរបស់អ្នក មិត្តភក្តិរបស់អ្នកអាចតូចចិត្ត នឹងការពិតដែលថាអ្នកមិននៅជាមួយពួកគេគ្រប់ពេលដែលពួកគេត្រូវការអ្នក។ ការចំណាយពេលខ្លះចូលក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ដើម្បីស្តាប់មិត្តភក្តិរបស់អ្នក និងធ្វើឲ្យពួកគេនៅជិតអ្នក នោះវាជាការដែលល្អ។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...