កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Jungkook សមាជិកក្រុមBTS រកបានកំណត់ត្រាថ្មី ជាមួយនឹងបទចម្រៀងទោលចំនួន ២បទរបស់លោក ដោយបានបង្ហាញខ្លួននៅចំណាត់ថ្នាក់លំដាប់កំពូលលើតារាងWorld Digital Song Sales Chart របស់ Billboard។
ស្របនឹងនេះដែរ បទចម្រៀងទោលទាំង ២បទ របស់ Jungkook ដែលរកបានសមិទ្ធផលថ្មីគឺ ៖ បទ Euphoriaបង្ហាញខ្លួននៅចំណាត់ថ្នាក់លេខ៥ សម្រាប់សប្ដាហ៍ទី៦៩ និងបទ My Time បង្ហាញខ្លួននៅចំណាត់ថ្នាក់លេខ៧ សម្រាប់សប្ដាហ៍ទី៦៥ នៃតារាងខាងលើ។
គួរបញ្ជាក់ផងដែរថា តាមរយៈកំណត់ខាងលើនេះបានឲ្យ Jungkook ក្លាយជាងសិល្បករ Korean Idol ដំបូងគេដែលមានSolo Song ចំនួន ២បទ Debut នៅលើតារាងWorld Digital Song Sales Chart អស់រយៈពេលជាង ៦៥សប្ដាហ៍បន្ទាប់ពីចេញផ្សាយ៕
សូមអបអរ Jungkook ចំពោះកំណត់ត្រានេះ!
ប្រភព ៖ Allkpop