យល់ដឹង៖ នៅពេលអ្នកស្រលាញ់នរណាម្នាក់ គឺអ្នកតែងអ្នកភ្ជាប់ទំនាក់ទំនង ជាមួយពួកគេក្នុងកម្រិតអារម្មណ៍ និងមនោសញ្ចេតនាផ្ទាល់ខ្លួនរបស់អ្នក។
ដូច្នេះការមានស្នេហា គឺពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ ហើយអារម្មណ៍ដែលគួរឱ្យចង់ដឹងនេះ ត្រូវបានលើកតម្កើងប្រសិនបើអ្នកមានមនុស្សដែលស្រលាញ់ជីវិតរបស់អ្នក និងកាន់ដៃអ្នកជារៀងរហូត។
ខាងក្រោមនេះនឹងបង្ហាញអ្នកអំពី ចំណាត់ថ្នាក់តារានិករទាំង 5 ដែលងាយងប់ងុលនឹងស្នេហា ហើយក៏ងាយខកចិត្ត ៖
♊️ Gemini (May 21 – Jun 20)
Gemini ភាគច្រើនមិនសូវជា ងាយនឹងមើលឃើញពីមនុស្សម្នា និងពិភពខាងក្រៅឡើយ។ នេះប្រហែលជាហេតុផល ដែលសញ្ញានៃការចាប់អារម្មណ៍តិចតួច អាចបង្ហាញឲ្យពួកគេ ជឿជាក់ថាម្នាក់នោះ កំពុងតែផ្តល់ឲ្យគាត់នូវរសជាតិនៃទំនាក់ទំនង ដែលអាចប្រែជាអស្ចារ្យនាពេលអនាគតបាន។
♋️ Cancer (Jun 21 – Jul 22)
Cancer គឺជាអ្នកជំនាញក្នុងការរក្សាភាពស្មោះត្រង់ គ្មានគូប្រៀប ដើម្បីឆ្ពោះទៅរកសេចក្ដីស្នេហានៃជីវិតរបស់ពួកគេ។ ការធ្លាក់ក្នុងអន្លង់ស្នេហ៍គឺងាយស្រួលសម្រាប់ Cancer ព្រោះពួកគេជឿជាក់លើមនុស្ស ដែលបង្ហាញសេចក្តីស្រលាញ់ និងការស្រលាញ់ចំពោះពួកគេយ៉ាងងាយ។ ដូច្នេះពួកគេ ក៏ជាមនុស្សម្នាក់ដែលមានភាពងប់ងល់ដែរ នៅចំពោះមុខមនុស្សដែលនៅក្បែរ និងជាទីស្រលាញ់។
♍️ Virgo (Aug 23 – Sep 22)
Virgo គឺជាមនុស្សដែលឧស្សាហ៍ព្យាយាមណាស់ ពីធម្មជាតិរបស់ពួកគេ។ នៅពេលណាដែលពួកគេ ត្រូវបាននរណាម្នាក់ប្រគល់ភារកិច្ចឲ្យ គឺពួកគេមិនអាចដកដង្ហើមពេញលេញក្នុងសន្តិភាពបាននោះទេ ដរាបណាទាល់តែការងារនោះបានសំរេច។ ដូច្នេះនេះវាធ្វើឲ្យពួកគេបង្កើតទំនាក់ទំនង ដ៏រុងរឿងជាមួយមនុស្សនៅជុំវិញខ្លួន ហើយចំណងនេះនឹងពង្រឹងនៅថ្ងៃអនាគតកាន់តែខ្លាំង។
♒️ Aquarius (Jan 20 – Feb 18)
Aquarius ជាធម្មតាគឺជាមនុស្សដែលត្រូវការយកចិត្តទុកដាក់ខ្លាំង។ វិធីដែលអាចជម្រុញទឹកចិត្តពួកគេ គឺត្រូវស្ថិតនៅមានវត្តមាន និងភាពល្បីល្បាញនៅក្នុងហ្វូងមនុស្សជាច្រើន។ ដូច្នេះឧបមាថា ប្រសិនបើនរណាម្នាក់ជួយពួកគេ ឲ្យលេចធ្លោនៅក្នុងហ្វូងមនុស្សនោះAquarius នឹងបង្កើតអារម្មណ៍ សម្រាប់មនុស្សនោះដោយស្វ័យប្រវត្តិហើយភ្ជាប់ទំនាក់ទំនងភ្លាមៗតែម្ដង។
♓️ Pisces (Feb 19 – Mar 20)
ការលួងលោម គឺជាក្តីបារម្ភចម្បងរបស់ Pisces នៅពេលគាត់សម្រេចចិត្តចូលក្នុងទំនាក់ទំនង។ ហើយប្រសិនបើកម្រិតនៃការលួងលោមគឺខ្ពស់ នោះមិនបាច់ភ័យព្រួយក្នងការបែកបាល់នោះទេ។ ពួកគេហ៊ានប្រឈមមុខនឹងឧបសគ្គ ដែលទាក់ទងនឹងការបង្រួបបង្រួម ដោយក្ដីស្រលាញ់នៃជីវិតរបស់ពួកគេ។ ម៉្យាងទៀត ពួកគេហ៊ានលះបង់អ្វីគ្រប់យ៉ាង ដើម្បីដេញយកសុភមង្គល ដែលមានតែចំពោះសេចក្តីស្រលាញ់ពិតប្រាកដ ដែលអាចពួកគេអាទទួលបាន។
ប្រភព: themindsjournal