យល់ដឹង៖ ស្នេហាគឺជារឿងតែមួយគត់ ដែលធ្វើឲ្យយើងបន្តដំណើរទៅមុខទៀត។ បើគ្មានអារម្មណ៍ដ៏ខ្លាំងក្លានេះទេ មនុស្សនឹងឯកកោ និងមានតែភាពភ័យខ្លាច។ ទោះបីជាស្នេហាផ្តល់នូវសេចក្តីសុខ និងការឈឺចាប់ក៏ដោយ ក៏វារក្សាយើងឲ្យមានសុជីវធម៌ និងមានជីវិតរុងរឿងដែរ។
ខាងក្រោមនេះនឹងបង្ហាញពី មេរៀននៃស្នេហាដែលតារានិករនីមួយៗគួរចងចាំ ៖
♈️ Aries (Mar 21 – Apr 19)
អ្នកពិតជាខ្លាំង ជាងអ្វីដែលអ្នកគិតទៅទៀត។ ទោះអ្នកធ្លាប់ឈឺចាប់ច្រើនដងក៏ដោយ បេះដូងអ្នកនៅតែងាយឈឺចាប់។ វានឹងចំណាយពេលមួយរយៈ ដើម្បីឲ្យបេះដូងអ្នកបានជាសះស្បើយ ប៉ុន្តែវាពិតជាអាចធ្វើបាន។ ស្នេហានឹងបង្ហាញជូនអ្នក នូវគ្រាឈឺចាប់ជាច្រើន ប៉ុន្តែយូរៗទៅអ្នកនឹងដឹង ពីរបៀបទុកចិត្តវាម្តងទៀត។
♉️ Taurus (Apr 20 – May 20)
អ្នកយកចិត្តទុកដាក់ និងចូលចិត្តលួងលោមណាស់។ អ្នកនឹងប្រឹងប្រែង ១០០% ដើម្បីធ្វើឲ្យដៃគូរបស់អ្នក ទទួលបានក្ដីស្រលាញ់។ ប៉ុន្តែនៅពេលដែលពួកគេ មិនមែនជាមនុស្សដែលខ្វល់ខ្វាយទៀត អ្នកនឹងឃើញខ្លួនឯងដើរទៅឆ្ងាយ ដើម្បីទទួលបានការចាប់អារម្មណ៍ពីពួកគេវិញ។ អ្នកមិនគួរលះបង់ខ្លួនឯង ដើម្បីរក្សាមនុស្សម្នាក់ឡើយ។ ការខិតខំប្រឹងប្រែងគួរតែស្មើគ្នាជានិច្ច។
♊️ Gemini (May 21 – Jun 20)
កុំច្រលំថាស្នេហាដែលយូរហើយ អ្នកមិនចាំបាច់ខិតខំប្រឹងប្រែងក្នុងទំនាក់ទំនងទៀតអី។ វានឹងមិនងាយស្រួលទេ ប៉ុន្តែប្រាកដជាពិបាកខ្លាំង។ អ្នកត្រូវធ្វើការជាមួយដៃគូរបស់អ្នកជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យពេលវេលានីមួយៗមានសារៈសំខាន់។ អ្នកត្រូវចងចាំថាស្នេហានឹងមិនស្ថិតស្ថេរឡើយ។
♋️ Cancer (Jun 21 – Jul 22)
អ្នកមិនគួរបន្តមានទំនាក់ទំនង ដើម្បីតែផលប្រយោជន៍នោះទេ។ ប្រសិនបើដៃគូរបស់អ្នកមិនស្មោះត្រង់ និងស្នេហាមិនមានសុខភាពល្អ អ្នកគួរតែបញ្ចប់ទំនាក់ទំនង ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ កុំធ្វើឲ្យមានកំហុស ក្នុងការនៅជាមួយមនុស្សខុសរហូត។
♌️ Leo (Jul 23 – Aug 22)
កុំប្រញាប់ក្នុងរឿងស្នេហា និងបេះដូង។ ចំណាយពេលរបស់អ្នក ដើម្បីស្គាល់ដៃគូរបស់អ្នកឲ្យច្បាស់ ហើយកុំមានបំណងរៀបការលឿនពេក។ រស់នៅក្នុងបច្ចុប្បន្ន ហើយមើលថាតើទំនាក់ទំនងនឹងនាំអ្នកទៅដល់ណាសិន។ អ្នកមិនគួរបំផ្លាញទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក ដោយសារតែអនាគតទេ។
♍️ Virgo (Aug 23 – Sep 22)
ចំណងស្នេហារបស់អ្នក គឺមានតែងមានតែមួយគត់។ កុំប្រៀបធៀបទំនាក់ទំនង និងដៃគូរបស់អ្នកជាមួយអ្នកដទៃ ព្រោះនិយាយដោយស្មោះត្រង់ គ្រប់ទំនាក់ទំនងទាំងអស់ សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ អ្នកអាចរកឃើញនៅដំណាក់កាលក្រោយឬមុនជីវិត ប៉ុន្តែនេះមិនមានន័យថា អ្នកគួរតែរិះគន់ខ្លួនឯងទេ។
♎️ Libra (Sep 23 – Oct 22)
ស្នេហាមិនចាំបាច់ត្រូវការ ការធ្វើឲ្យជឿទេ។ មនុស្សដែលត្រឹមត្រូវនឹងផ្តល់ ឲ្យអ្នកនូវហេតុផលទាំងអស់ ដើម្បីស្រលាញ់អ្នក។ អ្នកមិនគួរបញ្ចុះបញ្ចូលដៃគូរបស់អ្នក អំពីការរក្សាទំនាក់ទំនងឡើយ។ មនុស្សដែលឲ្យតម្លៃអ្នកបំផុត គឺជាមនុស្សដែលមានតំលៃបំផុតរបស់អ្នក។
♏️ Scorpio (Oct 23 – Nov 21)
អ្វីដែល Toxic មិនគួរមានកន្លែង នៅក្នុងទំនាក់ទំនងរបស់អ្នកទេ ព្រោះស្នេហាគឺជារឿងតែមួយគត់ ដែលអ្នកត្រូវការ។ អ្នកអាចក្លាយជាមនុស្សក្បត់ពេលខ្លះ ប៉ុន្តែអ្នកក៏ចង់សុំទោសយ៉ាងឆាប់រហ័សផងដែរ។ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នក នៅតែ Toxic ការលះបង់ឲ្យពួកគេទៅ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក គឺជារឿងត្រឹមត្រូវបំផុតដែលត្រូវធ្វើ។
♐️ Sagittarius (Nov 22 – Dec 21)
កុំគ្រាន់តែរស់នៅ ដោយសារស្នេហាអី។ ស្នេហាជួយមនុស្សម្នាក់ឲ្យរីកចម្រើន ប៉ុន្តែអ្នកមានពេលខ្លះផ្តោតលើទំនាក់ទំនងច្រើនពេកដែលខ្វះការផ្តោតលើទិដ្ឋភាពផ្សេងទៀត នៃជីវិតរបស់អ្នក។ រឿងផ្សេងទៀតនៅក្នុងជីវិត ក៏សមនឹងទទួលបានការយកចិត្តទុកដាក់និងការស្រលាញ់ពីអ្នកដែរ។
♑️ Capricorn (Dec 22 – Jan 19)
ការភ័យខ្លាចនៃការធ្វើឲ្យឈឺចាប់ អាចបណ្តាលឲ្យអ្នក ស្ថិតនៅក្នុងតែផ្នែកតូចមួយនៃជីវិត ដោយគ្មានស្នេហា និងទំនាក់ទំនង។ អ្នកគិតថាបើបណ្ដោយខ្លួន ទៅក្នុងស្នេហាពេក អ្នកនឹងឈឺចាប់។ ប៉ុន្តែត្រូវដឹងថា អ្នកនឹងមិនឈប់ស្រលាញ់នរណាម្នាក់ ឬធ្វើឲ្យឈឺចាប់ឡើយទោះបីអ្នកមិនណាត់ជួបក៏ដោយ។
♒️ Aquarius (Jan 20 – Feb 18)
ជីវិតអាចវាយអ្នក ដោយវិធីផ្សៗ ដែលមិននឹកស្មានដល់បំផុត។ អ្នកមិនដឹងថាពេលណាស្នេហាក្នុងជីវិតរបស់អ្នក នឹងផ្តល់ភាពរីករាយដល់អ្នកទេ។ គ្រាដែលអ្នករំពឹងតិចបំផុតនោះ គឺជាពេលដែលពួកគេអាច នឹងលេចចេញមក។ ហើយអ្នកនឹងនឹងដឹងសូម្បីតែ ប៉ុន្តែនឹងពេលវេលា អ្នកនឹងដឹងថាអ្វីគ្រប់យ៉ាងកើតឡើងដោយហេតុផល។
♓️ Pisces (Feb 19 – Mar 20)
អារម្មណ៍មនោសញ្ចេតនារបស់អ្នក អាចជាចំណុចខ្សោយដ៏ធំបំផុតរបស់អ្នក។ អ្នកពិតជាអាចងាយរងគ្រោះ នៅពេលដែលមានស្នេហា ហើយដូច្នេះអ្នកអាចធ្វើរឿងដែលឆោតល្ងង់ នៅពេលដែលខ្វល់ខ្វាយច្រើនពេក។ ប៉ុន្តែកុំបារម្ភអី នេះគ្រាន់តែជាធម្មជាតិរបស់អ្នកប៉ុណ្ណោះ។ អ្នកគួរតែធ្វើជាខ្លួនឯង ជាពិសេសនៅពេលនិយាយអំពីស្នេហា និងការណាត់ជួប។
ប្រភព: timesofindia