កូរ៉េខាងត្បូង ៖ យោងតាមមូលនិធិ Green UmbrellaChildren Foundation បានប្រកាសកាលពីថ្ងៃទី១៣ ខែ តុលា ម្សិលមិញនេះថាតារាប្រុស Jimin ក្រុម BTS បច្ចុប្បន្នបានក្លាយជាសមាជិកផ្លូវការរបស់ Green Noble Club។
ជាមួយគ្នានេះដែរ Jimin ក៏បានចូលរួមជាក្រុមអ្នកបរិច្ចាគដែលមានតម្លៃខ្ពស់ (High-value donor group) តាមរយៈការបរិច្ចាគប្រាក់សរុបជាង ១០០ លានវ៉ុន ប្រមាណ ៨៣,៨៧៩ ដុល្លារ ឬជាអ្នកឧបត្ថម្ភព្រមបរិច្ចាគប្រាក់ ១០០ លានវ៉ុនក្នុងរយៈពេល៥ឆ្នាំ។
សើសពីនេះទៀត ប្រពភដដែលបានបង្ហាញបន្តថា សមាជិកក្រុមBTS រូបនេះបានបរិច្ចាគទឹកប្រាក់ជាង១០០ លានវ៉ុន ដល់មូលនិធិ Green Umbrella Children Foundation ក្នុងឱកាសប្រារព្ធថ្ងៃខួបកំណើតគម្រប់អាយុ២៦ ឆ្នាំរបស់លោក៕
ប្រភព ៖ Allkpop