ហេតុអ្វីនំនេះបាត់មួយដុំ? ទៅមើលដើម្បីដឹង ពីអ្វីអ្នកចង់បាន នាពេលសព្វថ្ងៃនេះ - TrueID

ហេតុអ្វីនំនេះបាត់មួយដុំ? ទៅមើលដើម្បីដឹង ពីអ្វីអ្នកចង់បាន នាពេលសព្វថ្ងៃនេះ

October 29, 2022

កម្សាន្ត៖ បើងាកមកមើល សំណួរបែបចិត្តវិទ្យា ពីប្រទេសជប៉ុនមួយនេះ វាអាចទាយអ្វីដែលចិត្តរបស់អ្នកពិតជាត្រូវការនៅពេលនេះ ដូចជាលុយ ទំនុកចិត្ត ឬបរិយាកាសល្អៗជាដើម។ 

ជាមួយគ្នានេះ មនុស្សមួយចំនួនក៏ប្រហែលជាដឹងរួចហើយអំពីចិត្តខ្លួនឯងថាចង់បានអ្វី ប៉ុន្តែ​ប្រសិន​បើ​នរណា​ម្នាក់​នៅ​តែ​មិន​ប្រាកដ​នោះ​ទេ​ សូម​សាកល្បងនូវការទាយនិងរើសចម្លើយជាមួយរូបភាពនំខាងក្រោមនេះដើម្បីដឹងពីខ្លួនឯងឲ្យច្រើនជាងនេះ។ តើនំនេះបាត់មួយដុំទៅណា? 

ព្យាយាមជ្រើសរើសចម្លើយពី ក–ឃ ដើម្បីមើល ថាតើមូលហេតុអ្វីដែលបាត់នំនេះមួយដុំ? បន្ទាប់​មក​សូម​មើល​ការបកស្រាយ។

ក.មាននរណាម្នាក់បានញ៉ាំដោយសម្ងាត់

ខ.ត្រូវបានគេកាត់​​ជា​ឧទាហរណ៍ដើម្បីដាក់តាំង

គ.វាជាការរចនាម៉ូតរបស់នំ

ឃ.ផ្នែកដែលបាត់មកពីគេធ្វើមិនទាន់ហើយ

រូបភាព
រូបភាព

១.ប្រសិនបើអ្នកជ្រើសរើស ចម្លើយ (ក)

សូមជឿជាក់លើអ្នកដទៃបន្ថែមទៀត។ អ្វីដែលអ្នកចង់បានឥឡូវនេះ ជាអារម្មណ៍នៃការជឿទុកចិត្តលើអ្នកដទៃ ព្រោះពេលនេះ ទោះបីជាមិត្តរបស់អ្នក គេជាមនុស្សល្អក៏ដោយ ក៏អ្នកមិនជឿទុកចិត្តប៉ុន្មានដែរ។ ព្រោះអ្នកជឿថា គ្មាននរណាម្នាក់ស្រលាញ់យើង ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ទេ។ អ្នកគួរនិយាយទៅកាន់ខ្លួនឯងម្តងទៀត កុំទុកចិត្តនរណាម្នាក់ដោយងាយ។ ដរាបណាអ្នករក្សាគំនិតនេះ មនុស្សជុំវិញយើងនឹងមានអាកប្បកិរិយាបែបនេះជាមួយយើងដែរ។ ក្នុង​ន័យ​ផ្សេងទៀត ចូរផ្លាស់ប្តូរវិធីនៃការគិត មនុស្សនឹងផ្លាស់ប្តូរទៅតាមនោះដែរ។

២.ប្រសិនបើអ្នកជ្រើសរើស ចម្លើយ (ខ)

សូមបន្តតាមការគ្រោងទុក។ អ្វីដែលអ្នកចង់បានឥឡូវនេះ អ្នកចង់ធ្វើឲ្យគំនិតរបស់អ្នកក្លាយជាការពិត។ មានមិត្តខ្លះអាចជាអ្នករៀបចំផែនការ និងជួយអ្នកគិតយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយ ភាពប៉ិនប្រសប់របស់យើងគឺគ្មានប្រយោជន៍ទេ។ ព្រោះ​យើង​ចូល​ចិត្ត​គិត​អវិជ្ជមាន​លើ​ខ្លួន​ឯង​ពេល​ជួប​បញ្ហា។ ហេតុអ្វីបានជាវាមិនក្លាយជាអ្វីដែលអ្នកគិត? ឈប់គិតបែបនេះ។ ទោះបីជាស្ថានការណ៍ជំរុញឲ្យយើងជាប់គាំងក៏ដោយ ក៏យើងគួរបន្តធ្វើផែនការ និងធ្វើសកម្មភាពឲ្យបានច្រើន។

៣.ប្រសិនបើអ្នកជ្រើសរើស ចម្លើយ (គ)

អ្នកត្រូវតែមានអ្នកប្រឹក្សាដែលមានជំនាញវិជ្ជាជីវៈល្អ។ អ្វី​ដែល​អ្នក​ត្រូវ​ការ​ គឺ​ពាក្យសរសើរ។ ការ​សរសើរ និង​ដំបូន្មាន​ល្អៗ ជាអ្វីដែលអ្នកចូលចិត្តស្ដាប់។ ឬប្រសិនបើមិនមានអ្នកណានិយាយពាក្យសរសើរចំពោះយើងទាល់តែសោះទេ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្ត ហើយបន្ទោសខ្លួនឯងដដែលៗថាជាមនុស្សគ្មានប្រយោជន៍។ តាមពិតទៅ ការជឿជាក់លើខ្លួនឯង ឬបន្តទៅមុខ គឺជារឿងសំខាន់សម្រាប់យើង។

៤.ប្រសិនបើអ្នកជ្រើសរើស ចម្លើយ (ឃ)

បរិយាកាសល្អ និងពេលវេលាល្អៗគឺជាអ្វីដែលអ្នកត្រូវការ។ អ្វីដែលអ្នកចង់បានពេលនេះ ជាកន្លែងដែលមានបរិយាកាសអំណោយផល និងពេលវេលាល្អ ព្រោះវាអាចធ្វើឲ្យអ្នកផ្តោតលើអ្វីដែលអ្នកចង់ធ្វើ។ ឥឡូវ​នេះ​ អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​កិច្ចការ​ដ៏​ធុញទ្រាន់​ជា​ច្រើន។ នោះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធុញ​ទ្រាន់ ហើយ​មិន​បាន​ធ្វើ​អ្វី​ដែល​អ្នក​ពិត​ជា​ចង់​ធ្វើ។ វាមិនសំខាន់ទេ ថាតើវាគ្រាន់តែមួយខែឬមួយសប្តាហ៍។ ការ​មាន​ពេល​វេលា​និង​បរិយាកាស​អំណោយ​ផល​ នឹង​ធ្វើឲ្យ​ជីវិត​របស់​អ្នក​ វាបានផ្លាស់ប្តូរច្រើន។

ប្រភព៖ shinri.site

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...