កម្សាន្ត ៖ យោងតាមទីភ្នាក់ងារ IOK Company បាននិយាយថា ការប្រគំតន្ត្រីគម្រប់ខួប ២៣ ឆ្នាំរបស់ g.o.d «2022 god ON» បានលក់អស់ទាំងស្រុង នៅក្នុងទីក្រុងសេអ៊ូល និងទីក្រុងប៊ូសាន ដែលការប្រគុំតន្ត្រីគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ។
ដូចដែលបានរាយការណ៍មក ក្រុម និងអ្នកគាំទ្របានសម្តែងការចង់បាន ការជួបជុំគ្នាឡើងវិញចាប់តាំងពី ការប្រគុំតន្ត្រីចុងក្រោយរបស់ពួកគេ ក្នុងឆ្នាំ ២០១៨។ ហើយសម្រាប់ឆ្នាំនេះ សមាជិកទាំងប្រាំនាក់ បាននិយាយថាពួកគេប្តេជ្ញាចិត្តរៀបចំការប្រគុំតន្ត្រី អនុស្សាវរីយ៍សម្រាប់មនុស្សគ្រប់គ្នា។
ក្នុងនោះ ក្រុមហ៊ុន P&B Entertainment ដែលជាក្រុមហ៊ុនទទួលបន្ទុក ដំណើរកម្សាន្តក៏បានប្រកាសថា ពួកគេនឹងចាត់វិធានការប្រុងប្រយ័ត្នចាំបាច់ទាំងអស់ សម្រាប់បទពិសោធន៍នៃការប្រគុំតន្ត្រីប្រកបដោយសុវត្ថិភាព។
គួររំលឹកផងដែរថា ការប្រគុំតន្ត្រីនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៩ ខែធ្នូ ដល់ថ្ងៃទី ១១ ខែធ្នូនៅ KSPO Dome ក្នុងទីក្រុងសេអ៊ូល និងនៅថ្ងៃទី ២៤ ខែធ្នូ និងថ្ងៃទី ២៥ ខែធ្នូនៅ BEXCO ក្នុងទីក្រុង Busan៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Allkpop