យល់ដឹង៖ បុរស Libra កាន់តែមានភាពក្លាហាន និងមានទំនុកចិត្តលើសកម្មភាពរបស់គាត់ ហើយដោយសារតែ Libra មានបុគ្គលិកលក្ខណៈរឹងមាំ នោះវានឹងកាន់តែច្បាស់ នៅពេលដែលពួកគេមានស្នេហា។ គាត់នឹងបង្ហាញពីអារម្មណ៍បន្តិចបន្តួច នៅចំពោះមុខ Crush ។ គាត់ចង់ទទួលបានការចាប់អារម្មណ៍ពីនារីម្នាក់នោះ ខណៈដែលបង្ហាញថាគាត់ អាចធ្វើជាអ្វីគ្រប់យ៉ាងបានសម្រាប់នាង។
ស្ត្រី Libra កាន់តែមានទំនុកចិត្តតិចណាស់។ ទោះយ៉ាងណា ពួកគេក៏មិនចង់ឲ្យខ្លួនឯង ស្រណុកចិត្តពេកដែរ គ្រាន់តែចង់ដើរលេងជាមួយម្នាក់នោះ មានពេលវលាជានៅក្បែរ Crush ឲ្យបានច្រើនទៅ គឺបានហើយ។ ដើម្បីធ្វើបានដូចចិត្យ នាងនឹងបង្ហាញការចាប់អារម្មណ៍ទៅលើ ការចេញក្រៅជាក្រុម ហើយបបួល Crush ទៅជាមួយគ្នាដែរ ដើម្បីយកលេសអញ្ជើញគាត់ទៅជាមួយ។
អត្ថបទដោយ ៖ Yukvey