កម្សាន្ត៖ ពិតណាស់ ជីវិតមនុស្សម្នាក់ៗ តែងតែចង់បាននេះ ចង់បាននោះ ខ្លះក៏បានដូចចិត្ត ហើយខ្លះទៀតក៏មិនបានតាមបំណងនោះដែរ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់អ្នក ពេលនិយាយដល់ស្នេហានិងទំនាក់ទំនង តើមនុស្សប្រភេទណាទៅ ដែលអ្នកស្រលាញ់ ហើយចង់បានយកមកធ្វើជាគូអនាគត?
ដូច្នេះ សូមក្រឡេកមកមើលរូបភាពខាងក្រោមនេះ តើអ្នកបានមើលឃើញអ្វីដំបូងគេ បន្ទាប់មកយើងក៏ទៅផ្ទៀងផ្ទាត់ការបកស្រាយដូចខាងក្រោម៖
១.ប្រសិនបើអ្នកមើលឃើញមុខមនុស្សប្រុស
ប្រសិនបើអ្នកឃើញរូបភាពដំបូងនៃមុខរបស់បុរសម្នាក់ នោះមានន័យថាអ្នកចង់បាន គូស្នេហ៍ដែលចេះយល់ពីអ្នក។ អ្នកគឺជាអ្នកធ្វើការងារធ្ងន់ ហើយចង់ឲ្យមនុស្សជាទីស្រលាញ់របស់អ្នកគោរព កោតសរសើរ និងឲ្យតម្លៃអ្នក។ ប៉ុន្តែអ្នកនឹងមិនបើកចិត្តទទួលអ្នកណាម្នាក់ងាយស្រួលទេ រហូតទាល់តែអ្នកមានទំនុកចិត្តថាមនុស្សនោះអាចទុកចិត្តបាន ដែលធ្វើឲ្យអ្នកមើលទៅដូចជាមនុស្សអាថ៌កំបាំង ហើយពេលខ្លះពិបាកយល់ចិត្តខាងក្នុងផងដែរ។
២.ប្រសិនបើអ្នកមើលឃើញបុរសឈរពាក់អាវ
ប្រសិនបើអ្វីដំបូងដែលអ្នកឃើញគឺបុរសពាក់អាវ អ្នកកំពុងស្វែងរក គូស្នេហ៍ដែលទទួលយកអ្នកជាអ្នក ទោះបីជានៅពេលដែលអ្នកសោកសៅ ក៏នៅមានការយល់ដល់ជម្រៅក្នុងចិត្តអ្នកបានដែរ ហើយគេយល់ពីការពិតនៃជីវិត ហើយដឹងថាតុល្យភាពនៃសុភមង្គល និងទុក្ខព្រួយ គឺជាខ្លឹមសារនៃជីវិត។ ដូច្នេះអ្នកត្រូវការអ្នកដែលពិតជាទទួលយកថាអ្នកជានរណា។ ហើយឃើញភាពស្រស់ស្អាតនៃបេះដូងដែលពោរពេញដោយទុក្ខព្រួយរបស់អ្នក។
៣.ប្រសិនបើអ្នកមើលឃើញទារកដេកលើតុ
ប្រសិនបើរូបភាពដំបូងដែលអ្នកឃើញគឺទារកដេកនៅលើតុ នោះអ្នកត្រូវការ គូស្នេហ៍ដែលចេះយកចិត្តទុកដាក់។ អ្នកមានទំនួលខុសត្រូវនិងភាពជាអ្នកដឹកនាំ ប៉ុន្តែនៅក្នុងជម្រៅចិត្តអ្នកមានភាពផុយស្រួយ និងភ័យខ្លាចដែលអ្វីៗនឹងប្រែទៅជាអាក្រក់។ ដូច្នេះ អ្នកត្រូវការគូស្នេហ៍ ដើម្បីនៅក្បែរអ្នកក្នុងគ្រាលំបាក។ នរណាម្នាក់ដែលនឹងថែរក្សាអ្នកឲ្យបានល្អ និងធ្វើឲ្យអ្នកមានអារម្មណ៍សុវត្ថិភាព។
៤.ប្រសិនបើអ្នកមើលឃើញមនុស្សពាក់មួកកំពុងអានសៀវភៅ
ប្រសិនបើរូបភាពមនុស្សពាក់មួកកំពុងអានសៀវភៅ គឺជារឿងដំបូងដែលអ្នកឃើញ មានន័យថាអ្នកចង់បាន គូស្នេហ៍ដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយអ្នក។ ដូចជាការមើលចិត្តគ្នា អ្នកផ្សេងទៀតមើលឃើញថា អ្នកជាមនុស្សដែលចាប់អារម្មណ៍លើសាសនា ទស្សនវិជ្ជា និងខាងវិញ្ញាណ។ ហើយអ្នកនឹងចាប់អារម្មណ៍លើនរណាម្នាក់ដែលអាចនិយាយយ៉ាងស៊ីជម្រៅលើបញ្ហានៃជីវិត ខាងវិញ្ញាណ ពិភពលោក និងសកលលោកដ៏ធំទូលាយជាមួយគ្នា។
៥.ប្រសិនបើអ្នកមើលឃើញមនុស្សស្រីពីរនាក់ឈរស្លៀកពាក់ស
ប្រសិនបើអ្នកឃើញស្ត្រីពីរនាក់ស្លៀកពាក់សមុនគេ អ្នកកំពុងស្វែងរក គូស្នេហ៍ដែលធ្វើឲ្យអ្នកមានអារម្មណ៍រឹងប៉ឹង។ អ្នកជាមនុស្សរឹងរូស មានក្ដីស្រមៃច្រើន។ អ្នកជឿថាអ្វីៗនឹងកាន់តែងាយស្រួល បើគ្រប់គ្នាជឿអ្វីដែលអ្នកនិយាយ នៅពេលដែលអ្នកមានទំនាក់ទំនង។ ដូច្នេះអ្នកត្រូវការដៃគូដែលទុកចិត្ត និងគាំទ្រអ្នក ប៉ុន្តែហ៊ានដាស់តឿនអ្នក ប្រសិនបើអ្នកធ្វើខុស។
ប្រភព៖ sanook