ភ្ញាក់ផ្អើល ពេលដឹងរឿងសណ្ឋាគារដែល V ស្នាក់នៅពេលទៅប៉ារីស! - TrueID

ភ្ញាក់ផ្អើល ពេលដឹងរឿងសណ្ឋាគារដែល V ស្នាក់នៅពេលទៅប៉ារីស!

July 5, 2022

កូរ៉េខាងត្បូង៖ វាមានរយៈពេលជាងមួយសប្តាហ៍ចាប់តាំងពី Vសមាជិកក្រុម BTS បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសដើម្បីចូលរួមកម្មវិធី Fashion Week តំណាងឲ្យCELINE។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះវានៅតែជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុង Kpopខណៈដែលតារារូបនេះមានវត្តមានក្នុងនាមជាអ្នកតំណាងម៉ូដ ចំពោះមុខទស្សនិកជនទូទាំងពិភពលោក។

ជាការប្រសើរណាស់វាហាក់ដូចជានៅពេលដែល V ទទួលយកការអញ្ជើញនោះCELINE ចង់ធ្វើឲ្យប្រាកដថាIdol មានអារម្មណ៍ពិសេសនិងធានាថាលោកបានចូលរួមក្នុងព្រឹត្តិការណ៍នោះ។

V 

វាហាក់បីដូចជាអ្នកនិយមលេងអ៊ីនធើណែតបានរកឃើញភស្តុតាងកាន់តែច្រើនដែលថាV គឺពិតជាភ្ញៀវកិត្តិយលលំដាប់កំពូលម្នាក់នៅក្នុងព្រឹត្តិការណ៍នេះដោយសារតែភាពប្រណីតរបស់សណ្ឋាគារដែលលោកកំពុងស្នាក់នៅ។ វាហាក់បីដូចជាCELINE បានធានាថាលោកមានភាពសុខស្រួលក្នុងការស្នាក់នៅនៅពេលដែលពួកគេបានផ្ដល់នូវសណ្ឋាគារ PeninsulaHotel ដ៏ប្រណីតក្នុងទីក្រុងប៉ារីស។

ដូច​ការ​រំពឹង​ទុក​ពី​សណ្ឋាគារ​លំដាប់​ផ្កាយ៥ដ៏​ប្រណីត​មួយ បន្ទប់​ខាង​ក្នុង​គឺ​ស្អាត​គ្រប់ទីកន្លែង ទាំងនៅលើដំបូល ផ្ទៃខាងក្នុងនៃបន្ទប់មានភាពទំនើបអស្ចារ្យការតុបតែងត្រូវគ្នានឹងភាពរស់រវើកនៃទីក្រុងប៉ារីស ជាមួយនឹងការតុបតែងតិចតួចដែលរួមបញ្ចូលគ្នានូវការរចនាបែបទំនើបនិងប្រពៃណី។

V 

ប្រសិនបើវាមិនស្អាតគ្រប់គ្រាន់ទេCELINE ចង់ធ្វើឲ្យប្រាកដថាពួកគេបង្ហាញការស្រលាញ់និងការដឹងគុណ ផ្តល់កិត្តិយសរបស់ពួកគេចំពោះតារា ដោយរៀបចំក្នុងឈុតដ៏ស្រស់ស្អាតដែល V ស្លៀកចូលរួម មានតម្លៃប្រហែល ១៣,១០០ ដុល្លារ និងចំណាយការស្នាក់នៅសណ្ឋាគារតែមួយសម្រាប់រយៈពេលបីយប់អស់ខ្ទង់ ៣៩,៣០០ ដុល្លារ

សម្រាប់ភាពប្រណីតការចំណាយគឺមិនគួរឲ្យភ្ញាក់ផ្អើលពេកទេ ប៉ុន្តែការពិតដែលថា CELINE ចង់ផ្តល់ឲ្យ V នូវបន្ទប់ និងបទពិសោធន៍ដ៏ល្អបំផុតមួយនៅក្នុងទីក្រុងប៉ារីសបង្ហាញឲ្យឃើញថា តើតារារូបនេះមានឥទ្ធិពលប៉ុណ្ណា។

V 

Vពិតជាបានបង្ហាញពី "GoldenBoy" របស់ CELINE ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះមិនថាលោកបានលួចបេះដូងអ្នកនិយមលេងអ៊ីនធើណែត​ ហ្វេនៗទូទាំងពិភពលោក ឬភ្ញៀវចូលកំឡុងពេលដើរបង្ហាញម៉ូដនោះទេ។លើសពីនេះ លោកបានបន្តបញ្ជាក់ពីមូលហេតុដែលត្រូវបានមនុស្សគ្រប់គ្នាស្រលាញ់យ៉ាងពិតប្រាកដជាមួយនឹងឥទ្ធិពល និងប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងនាមជាអ្នកតំណាំងម៉ាកយីហោម៉ូដសម្លៀកបំពាក់សកលដ៏ធំបំផុតមួយហើយធានាថាលោកត្រូវបានគេគោរពដោយការគោរពបំផុត៕

ទស្សនារូបភាពខាងក្រោម ៖

ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ
ទិដ្ឋភាពសណ្ឋាគារដែល V ស្នាក់នៅ

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...