កូរ៉េខាងត្បូង៖ ថ្មីៗនេះមូលនិធិកូរ៉េ សម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ KoreaFoundation for International Cultural Exchange (KOFICE) ដែលក្នុងភាពជាដៃគូជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ (Ministryof Culture, Sports and Tourism) បានបង្ហាញការស្ទាបស្ទង់ក្រោមប្រធានបទ"2022 Overseas Hallyu Wave Survey" ដែលធ្វើឡើងនៅថ្ងៃទី១៥ខែមេសា។
ការស្ទង់មតិនេះជាពិសេស បានបង្ហាញពីរបៀបដែលការប្រើប្រាស់របស់Kpopលេចឡើងក្នុងមួយឆ្នាំដោយផ្អែកលើទិន្នន័យធំ ដែលប្រមូលបានពីទិន្នន័យស្ថិតិជាលទ្ធផលនៃការស្ទង់មតិអ្នកជាប់ Top5 ដែលជាប់ជា KpopIdol សាងប្រជាប្រិយភាព ល្បីល្បាញបំផុតនៅលើពិភពលោប្រចាំឆ្នាំ ២០២២គឺ ៖
១. BTS បានឈរនៅកំពូលតារាង Top1 ជាតារាចម្រៀងកូរ៉េដែលជាទីពេញចិត្តរបស់ជនបរទេសសាងប្រជាប្រិយភាពខ្លាំង ជាពិសេសសម្លេងឆ្នោត នៅក្នុងប្រទេសអាហ្សង់ទីន ៤៤.៣% ឥណ្ឌូនេស៊ី ៣៦.៣% ប្រេស៊ីល ៣៥.៦% ទួរគី ៣២.៤% និងបារាំង ៣១.៧%។
២.ចំណាត់ថ្នាក់ Top2 បានទៅលើក្រុម BLACKPINK ដែលរួមជាមួយឥទ្ធិពលសមាជិកសញ្ជាតិថៃLisa ត្រូវបានរួមបញ្ចូលនៅត្រីមាសនេះបានកត់ត្រា ប្រជាប្រិយភាពយ៉ាងច្រើននៅក្នុងប្រទេសថៃជាមួយសម្លេងឆ្នោត ៣០.៥% បន្ទាប់មកគឺម៉ាឡេស៊ី ២៩.៥%។
៣. ក្នុងចំណោម Top5 តារាចម្រៀងទោល IU ក៏បានជាប់នៅលំដាប់ Top3 មានសម្លេងគាំទ្រ ខ្លាំងក្នុងប្រទេសចិនចំនួន ៧.៤%។
៤. ក្នុងចំណោមសមាជិកក្រុមBLACKPINKទាំង៤ នាក់ គឺ Lisa ក្លាយជាម្ចាស់តំណែងលំដាប់Top4 ជាមួយសម្លេងគាំទ្រ ២.៤%។
៥. ចុងក្រោយនេះតារាចម្រៀងលំដាប់ពិភពលោក Psy ដែលបានទាក់ទាញការចាប់អារម្មណ៍ជាសកលជាមួយនឹងបទ“Gangnam Style” របស់លោក លទ្ធផលតារាទោលរូបនេះក៏ជាប់ចំណាត់ថ្នាក់ Top5 ក្លាយជាតារា Kpop ពេញនិយមបំផុតប្រចាំ ២០២២៕
ប្រភព ៖ Kpopstarz