ប៉ុណ្ណឹងមានអីអស្ចារ្យ! ជប់លៀងចេញអាល់ប៊ុមថ្មី J-Hope ចំណាយលុយអស់មិនស្ទើរទេ - TrueID

ប៉ុណ្ណឹងមានអីអស្ចារ្យ! ជប់លៀងចេញអាល់ប៊ុមថ្មី J-Hope ចំណាយលុយអស់មិនស្ទើរទេ

July 17, 2022

កូរ៉េខាងត្បូង ៖ J-Hope កំពុងក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍ ខណៈប្រកាសចេញផ្សាយសម្រាប់អាល់ប៊ុមទោលរបស់លោកដែលមានចំណងជើងថាJack In The Box

J-Hope
J-Hope

មុនចេញអាល់ប៊ុមផ្លូវការថ្មីៗនេះ J-Hope បានជញ្ជើញមិត្តសិល្បៈជាច្រើននាក់ និងសមាជិកក្រុម BTS ដើម្បីជប់លៀងចេញអាល់ប៊ុមថ្មី ហើយក្នុង​នាម​ជា​តួឯក​ក្នុង​ពេល​រាត្រីលោកបង្ហាញវត្តមានយ៉ាងស្រស់សង្ហាជាមួយសម្លៀកបំពាក់ប្រណីត ​ដោ​យ​មាន​គ្រឿង​បន្ថែមរបស់របរលម្អ​ជា​ច្រើនគិតជាប្រាក់វិញ​ធ្វើ​ឲ្យ ARMY វិល​មុខតែម្ដង។

J-Hope ក្នុងកម្មវិធីជប់លៀង
J-Hope ក្នុងកម្មវិធីជប់លៀង

ក្នុងនោះដែរ ជាមួយអាវ Cruise Jacket របស់ CHANEL ដែល J-Hopeពាក់គឺតម្លៃ ២,២០៧ ដុល្លារ រួមទាំងគ្រឿង​បន្ថែម​ពី​ម៉ាក​យីហោ​ដូច​គ្នា​រួម​មាន វ៉ែនតា​ការពារ​ពន្លឺ​ថ្លៃ៤១០ ដុល្លារ ខ្សែ​.ក​ Large Heart Locket Necklace តម្លៃ ១,៩៧៤ ដុល្លារ ខ្សែ.ក Gold CC Mesh Round Pendant Necklace​ តម្លៃ ៧៩៥ ដុល្លារ ចិញ្ចៀនតម្លៃ ២,៧៥០ ដុល្លារ និង ៦៧៥ ដុល្លារ និង Brooches មានតម្លៃ ៤៥០ ​ដុល្លារ និង ៧៧៥ ដុល្លារ

J-Hope ក្នុងកម្មវិធីជប់លៀង
J-Hope ក្នុងកម្មវិធីជប់លៀង

បន្ទាប់ពីប៊្រេន CHANEL យើងឃើញមានម៉ាកមួយចំនួនទៀត រួមទាំង Balenciaga ផងដែរក្នុងនោះ ខោខូវប៊យ Destroyed Jeans ដែលលោកស្លៀកនេះមានតម្លៃ ៧៧៤ដុល្លារ និងស្បែកជើងកវែង Rhino Boots តម្លៃ ១,២៥០ ដុល្លារ ចំណែកខ្សែក្រវ៉ាត់ម៉ាក Supreme វិញមានតម្លៃ១៤៨ ដុល្លារ ចុងក្រោយខ្សែដៃ Van Cleef & Arpels តម្លៃ ៤,០០០ដុល្លារ

J-Hope ក្នុងកម្មវិធីជប់លៀង
J-Hope ក្នុងកម្មវិធីជប់លៀង

សរុបមក ក្នុងកម្មវិធីជប់លៀងចេញអាល់ប៊ុមថ្មីនេះJ-Hopeចំណាយលុយលើសម្ភារៈលម្អមួយតួខ្លួនអស់ជាង ១៦,១៨៨ ដុល្លារ

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...