កូរ៉េខាងត្បូង៖ ចាប់តាំងពីដើមឆ្នាំ ២០២២ នៅពេលដែលខ្សែភាពយន្តកូរ៉េរឿង «Business Proposal» និងឆ្នាំ ២០១៨ រឿង «What’s Wrong With Secretary Kim» ត្រូវបានចេញផ្សាយ និងទទួលបានការគាំទ្រច្រើន វាផ្លាស់ប្ដូរគោលគំនិតមនុស្សមួយចំនួនឲ្យយល់បានច្បាស់ថា ស្នេហាអាចកើតឡើងគ្រប់ទីកន្លែង ឬត្រូវបានរកឃើញនៅកន្លែងដែលមិនគួរឲ្យជឿបំផុត។
ខណៈអ្នកខ្លះទៀត នៅតែគិតថា ការដែលមានស្នេហានៅកន្លែងធ្វើការ ជាពិសេស នៅពេលដែលមានទំនាក់ទំនងស្នេហាជាមួយចៅហ្វាយនាយទៀតនោះ វានឹងធ្វើឲ្យយើងបាត់បង់ប្រយោជន៍ និងធ្វើការងារមិនបានល្អ។
ប៉ុន្តែយ៉ាងណាមិញ បើយើងក្រឡេកមកគិត និងទស្សនាខ្សែភាពយន្តកូរ៉េទាំងប៉ុន្មានខាងក្រោមនេះ ដែលសុទ្ធតែបង្ហាញពីជីវិតស្នេហារវាងកូនចៅនិងចៅហ្វាយនាយ ហើយក៏ទទួលបានការគាំទ្រច្រើនផងដែរនៅលើ Netflix។ ហើយនៅពេលដែលអ្នកបានទស្សនារឿងទាំងនោះ នឹងធ្វើឲ្យអ្នកគិតថា ស្នេហារវាងកូនចៅនិងចៅហ្វាយនាយ មិនមានអ្វីទាស់ខុសនោះទេ ត្បិតតែក្នុងសាច់រឿងទាំងនោះ ឈុតឆាកខ្លះវាមានឧបសគ្គបន្តិចក្នុងរឿងស្នេហាមែន ប៉ុន្តែនៅទីបញ្ចប់ ពួកគេអាចសាងគ្រួសារជាមួយគ្នាយ៉ាងមានសុភមង្គល៕
រឿងទាំង៥ នោះ មានដូចខាងក្រោម៖
១.Business Proposal (2022)
សម្ដែងដោយតារាសម្ដែងប្រុស Ahn Hyo-Seop និងតារាស្រី Kim Se-Jeong
២.What’s Wrong With Secretary Kim (2018)
សម្ដែងដោយតារាសម្ដែងប្រុស Park Seo-Joon និងតារាស្រី Park Min-Young។
៣.Her Private Life (2019)
សម្ដែងដោយតារាសម្ដែងប្រុស Kim Jae-Wook និងតារាស្រី Park Min-Young ។
៤.Romance Is A Bonus Book (2019)
សម្ដែងដោយតារាសម្ដែងប្រុស Lee Jong-Suk និងតារាស្រី Lee Na-Young ។
៥.My Shy Boss (2017)
សម្ដែងដោយតារាសម្ដែងប្រុស Yeon Woo-Jin និងតារាសម្ដែង Park Hye-Soo។
ប្រភព៖ vogue.in