មិនមែនមុខលុយទេ តែ Taurus ត្រូវការលុយដើម្បីបំពេញក្ដីសុខ - TrueID

មិនមែនមុខលុយទេ តែ Taurus ត្រូវការលុយដើម្បីបំពេញក្ដីសុខ

July 29, 2022

យល់ដឹង៖ តារានិករធាតុដី Taurus ជាមនុស្សចូលចិត្តលុយបំផុត។ ពួក​គេ​ត្រូវ​បាន​គេ​ទាក់​ទាញ​ ទៅ​នឹង​វត្ថុ​ដែលមាន​តម្លៃ​ថ្លៃ និង​សម្ភារៈ​និយម ដែល​អាច​ធ្វើ​ទៅ​បាន​តែ​ដោយ​លុយ។ ដូច្នេះ ដើម្បី​ដឹកនាំ​របៀប​រស់នៅ​របស់​ពួកគេ គឺពួកគេ​តែងតែ​រកវិធីរក​ចំណូល​បន្ថែម​។ 

ទន្ទឹមនឹងនោះ ពួកគេតែងតែមានបំណងប្រាថ្នា ចង់រកប្រាក់ចំណូលបន្ថែម ក្នុងជីវិតរបស់ពួកគេជានិច្ច។ ពេលខ្លះ នៅពេលដែលពួកគេធ្វើអ្វីមួយ គឺគិតរឿងលុយជាធំ មិនថាការរកចំណូល ឬការចំណាយទេ ពីព្រោះលុយពិតជាសំខាន់បំផុតនៅក្នុងជីវិតរបស់គេ។

រូបតំនាង
រូបតំនាង

នៅពេលដែល Taurus មានលុយ ពួកគេចូលចិត្តចំណាយបំផុត តែសម្រាប់តែរបស់ដែលពួកគេស្រលាញ់ខ្លាំង ដូចជាអាហារ សម្លៀកបំពាក់ ស្បែកជើង របស់ប្រដាប់ប្រដារបស់តារាដែលគេស្រលាញ់ គឺពួកគេហ៊ានចំណាយដោយមិនគិតទេ។ ប៉ុន្តែការចំណាយទាំងអស់នោះ គឺសុទ្ធតែមានហេតុផល។ 

ទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេមិនហ៊ានចំណាយលើរបស់ដែលថ្លៃខ្លាំង ឬហួសថវិការដែលពួកគេមានដែរ។ ពេលខ្លះ ពួកគេក៏ជាមនុស្សដែលរិះបំផុតដែរ៕

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...