កូរ៉េខាងត្បូង ៖ ក្រុម ENHYPEN ដែលជាក្រុមក្មេងប្រុសរបស់ Belift Lab ដែលត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីប្រកួតប្រជែងរបស់កម្មវិធី I-LAND កាលពីឆ្នាំ ២០២១ ដោយបច្ចុប្បន្ន បានបំបែកកំណត់ត្រាសំខាន់ផ្ទាល់ខ្លួននិងជោគជ័យជាច្រើនគួរឲ្យកត់សម្គាល់។
ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែ តុលាម្សិលមិញនេះ ENHYPEN ត្រូវបានគេប្រកាសឲ្យដឹងថា ចូលរួមជាមួយក្រុមតារាKpop, Idol រួមមាន ៖ BTS,Baekhyun, BLACKPINK, NCT DREAM, EXO, SEVENTEEN និង NCT 127 ជាមួយកំណត់ត្រាលក់អាល់ប៊ុមលើសពី ៥០ ម៉ឺនបន្ទះនៅថ្ងៃដំបូងលើតារាង Hanteoបន្ទាប់ពីចេញផ្សាយ។
ក្រុមចម្រៀង ENHYPEN បានបំបែកឯតទគ្គកម្មថ្មីនេះជាមួយអាល់ប៊ុមចុងក្រោយរបស់ពួកគេ ដែលមានចំណងជើងថា«Dimension: Dilemma» លក់បាន ៥០១,៧៤៨ បន្ទះ និងជាចំនួនលក់នៅថ្ងៃដំបូងខ្ពស់បំផុតចាប់តាំងពីការDebut របស់ពួកគេ៕
សូមអបអរសាទរដល់ ENHYPEN ចំពោះសមិទ្ធផលថ្មីនេះ!
ប្រភព ៖ Allkpop