អ្នកលេងអ៊ីនធើណែត ប្រតិកម្មបែបនេះក្រោយឃើញតារាស្រីចំណូលថ្មី មុខស្រដៀង Yoona! - TrueID

អ្នកលេងអ៊ីនធើណែត ប្រតិកម្មបែបនេះក្រោយឃើញតារាស្រីចំណូលថ្មី មុខស្រដៀង Yoona!

April 30, 2021

កូរ៉េខាងត្បូង ៖ថ្មីៗនេះ សមាជិកក្រុមចម្រៀងស្រី ដែលទើបតែ Debutពិតជាបានទាក់ទាញចំណាប់អារម្មណ៍​​ របស់មហាជន ជាខ្លាំង ជាមួយនឹងមន្តស្នេហ៍ និងរូបភាពគួរឱ្យស្រឡាញ់របស់ពួកគេ នាពេលបច្ចុប្បន្ននេះ។

J សមាជិកក្រុម STAYC
J សមាជិកក្រុម STAYC

ក្រុមតារាចម្រៀងស្រីថ្មី ឈ្មោះ STAYC ដែលមានសមាជិក ៦ នាក់ ទើបតែ​ Debut នៅក្រោមផលិតកម្មHigh Up Entertainment នៅថ្ងៃ ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ​ពិតជាទទួលបានការគាំទ្រមិនធម្មតា ជាពិសេសគឺសមាជិកម្នាក់ឈ្មោះ J ដែលត្រូវបានអ្នកនិយមលេងអ៊ីនធើណែត នាំគ្នាពិភាក្សាចំពោះមុខមាត់ដែលស្រដៀងគ្នាយ៉ាងខ្លាំងជាមួយនឹង​ Yoona ក្រុម Girls’Generation

Yoona សមាជិកក្រុម Girls' Generation
Yoona សមាជិកក្រុម Girls' Generation

អ្នកនិយមលេងអ៊ីនធឺណែតមួយចំនួន បាននិយាយថា ៖

“ពួកគេមើលទៅពិតជាដូចគ្នា ពួកគេក៏មានសម្លេងប្រហាក់ប្រហែលគ្នាដែរ។”

“ខ្ញុំគិតថាពួកគេមានទម្រង់មុខដូចគ្នា ជាពិសេសគឺ ចង្កា។”

“ពួកគេស្រដៀងគ្នាបន្តិច ពួកគេទាំងពីរស្អាតណាស់។”

"ខ្ញុំមិនដែលមានអារម្មណ៍ថា J មើលទៅដូចជានរណាម្នាក់ពីមុននោះទេ ប៉ុន្តែនៅពេលដែលដាក់រូបអ្នកទាំង ២បែបនេះទៅ វាពិតជាស្រដៀគ្នាមែន។”

“ពួកគេពិតជាមានកន្លែងខ្លះស្រដៀងគ្នាខ្លះ ប៉ុន្តែក្នុងពេលតែមួយពួកគេទាំងពីរមានមន្តស្នេហ៍រៀងៗខ្លួន។"

“នាងមើលទៅដូចជា Yoona + Rosé៕"

Yoona សមាជិកក្រុម Girls' Generation
Yoona សមាជិកក្រុម Girls' Generation
J សមាជិកក្រុម STAYC
J សមាជិកក្រុម STAYC
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...