BLACKPINK ក្លាយជា Kpop ស្រី ដំបូងគេ រកបានសមិទ្ធផលកំពូលប្រចាំប្រវត្តិសាស្ត្រ Spotify! - TrueID

BLACKPINK ក្លាយជា Kpop ស្រី ដំបូងគេ រកបានសមិទ្ធផលកំពូលប្រចាំប្រវត្តិសាស្ត្រ Spotify!

September 13, 2021

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី១៣ ខែ កញ្ញាឆ្នាំ ២០២១ នេះ ខាងផលិតកម្ម YG បានប្រកាសជាផ្លូវការថាបទ HowYou Like That របស់ BLACKPINK បានកើនចំនួនអ្នកស្ដាប់ឈានដល់៥០០ លានដងនៅលើ Spotify ដោយធ្វើឲ្យបទនេះក្លាយជាចម្រៀងដំបូងរបស់ក្រុមចម្រៀងKpop នារីដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលបង្កើតបានសមិទ្ធផលសំខាន់នេះ។

BLACKPINK
BLACKPINK

គួរកត់សម្គាល់ថា BLACKPINK បានចេញបទចម្រៀង How You Like That កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០ មានន័យថាបទនេះ បានចំណាយពេលប្រហែលជា ១ឆ្នាំ និង ៣ ខែដើម្បីសម្រេចបាននូវភាពជោគជ័យ។

BLACKPINK
BLACKPINK

ក្រុមហ៊ុន YGEntertainment ក៏បានបន្ថែមផងដែរថា BLACKPINK ទទួលបាននូវការរីកចម្រើនយ៉ាងខ្លាំងរាល់ពេលដែលពួកគេចេញបទចម្រៀងថ្មី ហើយការចេញបទចម្រៀងទោលរបស់Lisa ក៏ជាកត្តាជំរុញមួយផងដែរនៅពេលបច្ចុប្បន្ននេះ៕

BLACKPINK
BLACKPINK

សូមអបអរសាទរដល់ BLACKPINK ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ពួកគេ!

ប្រភព ៖ Soompi             

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...