រៀបការរួច Hyun Bin កាន់តែសង្ហា អ្នកគាំទ្រសរសើរមិនដាច់ពីមាត់ - TrueID

រៀបការរួច Hyun Bin កាន់តែសង្ហា អ្នកគាំទ្រសរសើរមិនដាច់ពីមាត់

June 16, 2022

កូរ៉េខាងត្បូង៖ ថ្មីៗនេះ ម៉ាកយីហោគ្រឿងសំអាងដ៏ល្បីល្បាញដែលបានយក Hyun Bin មកធ្វើជាតារាបង្ហាញម៉ូត ទើបតែបានបញ្ចេញឃ្លីបមួយ និងរូបថតមួយចំនួន នៅលើបណ្ដាញសង្គម។

ក្នុងនោះ វាចំណាយពេលត្រឹមតែប៉ុន្មានវិនាទីខ្លីប៉ុណ្ណោះ ប៉ុន្តែ Hyun Bin បានធ្វើឲ្យសាធារណៈជន និងអ្នកគាំទ្រ មើលឡើងភ្លឹក ព្រោះតែសម្រស់ដ៏ល្អឥតខ្ចោះរបស់លោក។ ដោយមនុស្សជាច្រើន ក៏បានបញ្ចេញមតិថា រូបរាងរបស់ Hyun Bin កាន់តែមានភាពល្អប្រសើរ សង្ហាកើនឡើងជាងមុន ខណៈពេលនេះលោកមានអាយុ​៤០​ឆ្នាំ និងបានរៀបការរួចក៏ដោយ។ 

ជាពិសេស ក្រៅពាក្យពេចន៍សរសើរជាហូរហែហើយនោះ ក្នុងនាមជាអ្នកគាំទ្រ ច្បាស់ជាលួចច្រណែនគ្រប់គ្នាមិនខាន ចំពោះតារាសម្ដែង Son Ye Jin ដែលនាងមានសំណាងបានស្វាមីជាតារាកំពូល និងមានរូបរាងសង្ហាដូច Hyun Bin យ៉ាងដូច្នេះ៕

ទស្សនារូបភាពខាងក្រោម៖

រូបថ្មី Hyun Bin
រូបថ្មី Hyun Bin
រូបថ្មី Hyun Bin
រូបថ្មី Hyun Bin
រូបថ្មី Hyun Bin
រូបថ្មី Hyun Bin
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...