Boy ជះលុយ! មួយឈុតដែល RM ពាក់នៅព្រលាននេះ តម្លៃខ្ទង់សែនដុល្លារ - TrueID

Boy ជះលុយ! មួយឈុតដែល RM ពាក់នៅព្រលាននេះ តម្លៃខ្ទង់សែនដុល្លារ

September 15, 2022

កម្សាន្ត៖ កាលពីថ្ងៃទី ១៤ ខែកញ្ញា កន្លងទៅ កម្មវិធី «TMI NEWS SHOW» របស់Mnet បានប្រកាសថា RM គឺជាប់ចំណាត់ថ្នាក់ទី៤ នៅក្នុងចំណាត់ថ្នាក់ «Best» របស់ K-pop។ ដែលក្នុងនោះ អ្នកដឹកនាំក្រុម BTS រូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ ដោយយកប្រលានយន្តហោះឲ្យក្លាយទៅជា RunWay របស់លោក ជាមួយនឹងសម្លៀកបំពាក់ប៊្រេនៗ និងសម្ភារ:ទំនើបៗ តម្លៃថ្លៃៗផងដែរ។

គួររំលឹកផងដែរថា ឈុតខោអាវយឺតពណ៌ប្រផេះដែល RM ពាក់កាលពីខែកញ្ញាឆ្នាំមុន គឺជាម៉ូតដែលមានផាសុកភាព ពីម៉ាកប្រណីត L ចំណែកស្បែកជើងរបស់ RM មានតម្លៃ ១៣១លានវ៉ុន និងកាបូបមានតម្លៃ៤.២៧ លានវ៉ុន ហើយកាបូបមួយទៀតមានតម្លៃ ១.៦២ លានវ៉ុន។

លើសពីនេះ នាឡិការបស់ RM គឺមកពីម៉ាកល្បី P ហើយត្រូវបានគេដឹងថាមានតម្លៃ ១០៦ លានវ៉ុន ដូច្នេះម៉ូតសម្លៀកបំពាក់នៅព្រលាន​របស់RM នៅ​ថ្ងៃ​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា​ចំណាយ​អស់ខ្ទង់ ២៤៨លាន​វ៉ុន​ ឬស្មើប្រហែល​ ១៧៧,៦៤៦ ដុល្លារ តាំងពី​ក្បាល​ដល់​ចុងជើង៕

សូមទស្សនារូបភាពខាងក្រោម៖

RM
RM
RM
RM
RM
RM
RM
RM
RM
RM

ប្រភព : Kbizoom

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...