កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Jackson Wang សមាជិកក្រុម GOT7 បានបើកភាពស្មោះត្រង់អំពីការពិតនៃការក្លាយជាអ្នកហ្វឹកហាត់នៅក្រុមហ៊ុនJYP Entertainment និងអំពីរបៀបដែល និងសមាជិករបស់លោកបានឆ្លងកាត់ថ្ងៃនោះមកជាមួយគ្នា។
ថ្លែងក្នុងកម្មវិធីដ៏ពេញនិយម WOODY FM, Jackson បានលើកឡើងនូវអ្វីៗគ្រប់យ៉ាងពីមូលហេតុដែលលោកចូលចិត្តដេកស្រាតរហូតដល់ហេតុអ្វីបានជាការត្រឡប់មកវិញរបស់ GOT7 ក្នុងឆ្នាំ២០២២ មានអត្ថន័យសម្រាប់លោក។
ប៉ុន្តែការចងចាំដែលពិបាកបំភ្លេចបំផុតសម្រាប់ Jackson គឺពេលលោកនៅជាអ្នកហ្វឹកហាត់នៅក្រុមហ៊ុន JYP Entertainment ហើយវាជាការចងចាំដ៏រំជួលចិត្តបំផុតរបស់លោកផងដែរ។
នៅពេលនោះ Jackson បានរកឃើញថាខ្លួនលោកមានការភ័យខ្លាចឥតឈប់ឈរដោយសារតែសម្ពាធនៃការលុបចោលប្រចាំសប្តាហ៍ទាំងនេះ។ទោះជាយ៉ាងណាក៏ដោយ ការចងចាំដ៏ល្អបំផុតសម្រាប់លោក គឺនៅពេលសមាជិកទាំងប្រាំពីរនាក់ នៅទីបំផុតបានបង្ហាញខ្លួនជាលើកដំបូងជាមួយគ្នា។
ពិធីករ WOODY បានអត្ថាធិប្បាយថា បទពិសោធន៍នេះ ស្តាប់ទៅពិតចាប់ចិត្តជាខ្លាំង ហើយថែមទាំងបានសួរJackson ថាតើលោកយំឬអត់? ភ្លាមៗ Jackson បានសារភាពថា ៖
លើសពីនេះ តារាប្រុសរូបនេះបានបន្តរៀបរាប់អំពីការចងចាំដ៏រំជួលចិត្តមួយ ដែលលោកមានពីសម័យនោះដោយពន្យល់ថាសមាជិកដែលជាជនជាតិកូរ៉េបានសម្ដែងការព្រួយបារម្ភផងដែរ។
ទោះបីជាមានការតស៊ូដែលពួកគេបានជួបនាពេលនោះក៏ដោយវាមិនត្រឹមតែជាការចងចាំដ៏អាក្រក់សម្រាប់ Jackson ប៉ុណ្ណោះទេតែវាវគ្គបណ្តុះបណ្តាលរបស់ពួកគេប្រហែលជាពិបាក និងរំជួលចិត្តសម្រាប់សមាជិកទាំងអស់។
បន្ទាប់ពីបានជួបជុំគ្នាជាច្រើនមកវាមិនមានអ្វីចម្លែកទេដែលសមាជិកដូចជាគ្រួសារ ជាច្រើនលើកច្រើនសារណាស់ដែលពួកគេបាននៅជាមួយគ្នា សូម្បីតែឆ្លងកាត់ស្ថានការណ៍មិនធ្លាប់មានដូចជាការចាកចេញពីក្រុមហ៊ុន JYPEntertainment ដោយមិនបានរំសាយជាដើម។
ជាសំណាងល្អ ពួកគេពិតជានៅទីនេះដើម្បីស្នាក់នៅព្រោះឥឡូវនេះ GOT7 ពួកគេគឺជាក្រុមដែលគ្រប់គ្រងដោយខ្លួនឯងដំបូងគេនៅក្នុងវិស័យKpop៕
ប្រភព ៖ Koreaboo