ហេតុអ្វីបានជាតារានិករនីមួយៗ នៅតែគិតអំពីអណ្ដាតភ្លើងអតីតកាល? - TrueID

ហេតុអ្វីបានជាតារានិករនីមួយៗ នៅតែគិតអំពីអណ្ដាតភ្លើងអតីតកាល?

December 31, 2021

យល់ដឹង៖ មនុស្សម្នាក់ៗតែងមានក្ដីស្រមៃរៀងៗខ្លួន ដែលនឹងឈានទៅមុខ ប៉ុន្តែបែរជាមនុស្សមួយចំនួនទៀត មិនអាចបន្តទៅមុខបាន ដោយជាប់ជាមួយនឹងអតីតកាលមិនអាចបំភ្លេច។

ខាងក្រោមនេះនឹងបង្ហាញអំពី មូលហេតុដែលតារានិករនីមួយៗ នៅតែគិតអំពីអណ្ដាតភ្លើងអតីតកាល ៖

១. Aries ♈️ 

អ្នកធុញទ្រាន់ច្រើន ហើយគ្រាន់តែចង់ដាក់បញ្ចូលអារម្មណ៍រំភើបៗ ដែលមានពីមុន បន្តិចចូលក្នុងជីវិតរបស់អ្នកសារជាថ្មី។

២. Taurus ♉️ 

ថ្មីៗនេះ អ្នកមានអារម្មណ៍ឯកោ ហើយអ្នកតែងចង់ឲ្យនរណាម្នាក់ ឬមានមនុស្សជាទីស្រលាញ់ម្នាក់មកបំពេញចន្លោះ ដែលឯកោនោះ។

៣. Gemini ♊️ 

អ្នកមានភាពចាស់ទុំច្រើន ហើយមិនអាចបញ្ឈប់ការងឿងឆ្ងល់ថា តើទំនាក់ទំនងជាមួយពួកគេនឹងដំណើរការបានទេពេលនេះ ព្រោះអ្នកទាំង  មានវ័យចំណាស់ចេះគិត និងមានប្រាជ្ញាជាងមុន។

រូបតំនាង
រូបតំនាង

៤. Cancer ♋️ 

អ្នកនៅតែឃើញឈ្មោះរបស់ពួកគេ លេចឡើងនៅលើអ៊ីនធឺណិត ហើយឮវានៅក្នុងការសន្ទនា ហើយវាពិបាកណាស់ ក្នុងការគិតថាអ្នកមិនគួរភ្ជាប់ទំនាក់ទំនង ជាមួយពួកគេឡើងវិញសារជាថ្មី។

៥. Leo ♌️ 

ជីវិតមានការផ្លាស់ប្តូរជាច្រើន នាពេលថ្មីៗនេះ ហើយវាគួរឲ្យខ្លាច ដូច្នេះអ្នកចង់បានតំណភ្ជាប់ទៅកាន់អតីតកាលរបស់អ្នក ដូចជីវិតកាលពីមុនវិញ។

៦. Virgo ♍️ 

អ្នកមិនបានជួបអ្នកណាម្នាក់ ដែលចាប់អារម្មណ៍អ្នកទេមួយរយៈនេះទេ ដូច្នេះអ្នកនៅតែជាប់គាំងនឹងមនុស្សដែលអ្នកធ្លាប់ស្គាល់ និងមនុស្សដែលធ្វើឲ្យអ្នករីករាយពីអតីតកាល។

រូបតំនាង
រូបតំនាង

 ៧. Libra ♎️ 

ពួកគេមានន័យច្រើនសម្រាប់អ្នក ហើយនៅពេលដែលនរណាម្នាក់ ទទួលបានកន្លែងនៅក្នុងបេះដូងរបស់អ្នក ពួកគេមិនដែលចាកចេញឡើយ គឺអ្នកតែងតែនឹកឃើញពេលវេលាល្អៗជានិច្ច។

៨. Scorpio ♏️ 

បេះដូងរបស់អ្នកបាន នឹងទាញអ្នកទៅកាន់ទិសដៅផ្សេងៗគ្នា នាពេលថ្មីៗនេះ ដូច្នេះអ្នកគ្រប់គ្នាហាក់ដូចជាជម្រើសដ៏ល្អមួយសម្រាប់អ្នក ប៉ុន្តែនៅតែមិនអាចប្រៀបធៀបអ្នកចាស់បាន។

៩. Sagittarius ♐️ 

អ្នកកំពុងជាប់នៅក្នុងអតីតកាល ព្រោះអ្នកមិនប្រាកដថា អ្នកចង់បានអ្វីពីអនាគតរបស់អ្នក នៅឡើយទេ។ វាងាយស្រួលក្នុងការគិតពីចំនួន ដែលអ្នកបានបាត់បង់ជាង ការរកអ្វីដែលអ្នកសង្ឃឹមទទួលបាន។

រូបតំនាង
រូបតំនាង

១០. Capricorn ♑️ 

អ្នកមិនមានជំនឿជឿជាក់លើខ្លួនឯងគ្រប់គ្រាន់។ អ្នកខ្លាចការចាប់យកឱកាសអ្វីមួយ។ អ្នកមានការភ័យខ្លាច ក្នុងការមើលថា តើមានអ្វីផ្សេងទៀតនៅពីមុខ និងអ្វីផ្សេងទៀតដែលអ្នកអាចសម្រេចបាន។

១១. Aquarius ♒️ 

អ្នកជាមនុស្សដែលខ្ជិលម្នាក់ ដូច្នេះហើយអ្នកមិនចង់ធ្វើការឆ្ពោះទៅមុខ ដើម្បីកសាងអនាគតល្អទេ។ អ្នកអនុញ្ញាតឲ្យខ្លួនឯង សុខស្រួលនឹងបច្ចុប្បន្នកាល។

១២. Pisces ♓️ 

អ្នកជាមនុស្សដែលរឹងរូសនឹងធ្វើដំនើរទៅមុខណាស់។ អ្នកចូលចិត្តអ្វីមួយដែលអ្នកមានស្រាប់ និងជាប់ជាមួយអ្វីមួយ ដែលមិនអាចបំភ្លេចបានពីអតីត។ អ្នកមិនចង់សារភាពថា អ្នកត្រូវធ្វើការ ការផ្លាស់ប្តូរទេ។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...