Jinyoung ចែករំលែកបទពិសោធន៍ក្នុងនាមជា Idol និងជាតារាសម្តែងដ៏មានឥទ្ធិពល! - TrueID

Jinyoung ចែករំលែកបទពិសោធន៍ក្នុងនាមជា Idol និងជាតារាសម្តែងដ៏មានឥទ្ធិពល!

July 30, 2022

កូរ៉េខាងត្បូង ៖ Jinyoung សមាជិកក្រុម GOT7 មានប្រជាប្រិយភាពទាំងក្នុងនាមជា Idolជាតានិងជាតារាសម្ដែងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់លោក។

សម្រាប់មនុស្សជាច្រើន អាជីពទាំងនេះគឺពីរដាច់ដោយឡែកពីគ្នាតែសម្រាប់ Jinyoung ធ្លាប់គិតដូចគ្នានោះ ឥឡូវនេះលោកជឿថា បទពិសោធន៍របស់លោកក្នុងនាមជាIdol បានជះឥទ្ធិពលជាវិជ្ជមានដល់ការលូតលាស់របស់លោកជាតារាសម្តែងនិងជះឥទ្ធិពលដល់គ្នាទៅវិញទៅមក។

Jinyoung 
Jinyoung 

ជាក់ស្ដែងក្នុងបទសម្ភាសន៍មួយ Jinyoung បានឆ្លើយសំណួរមួយអំពីភាពខុសគ្នារវាងការសម្ដែងដំបូងរបស់លោកនៅក្នុងរឿង DreamHigh 2 និងការបង្ហាញខ្លួនដំបូងជា Idol របស់គលោកជាមួយJJ Project។

Jinyoung ចែករំលែកថា លោកមានការភ័យខ្លាចចំពោះការបង្ហាញខ្លួនដំបូងរបស់លោកជាមួយJJ Project ជាងក្នុងរឿង Dream High 2ដោយសារតែលោកបានចំណាយពេលយូរក្នុងការរៀបចំសម្រាប់ JJ Project

Jinyoung 
Jinyoung 

ការ​ដើរលើ​​ផ្លូវ​ពីរ​ផ្សេង​គ្នា​គឺ​ពិបាក​សម្រាប់​អ្នក​ណា​ម្នាក់ហើយ​ខណៈ Jinyoungឥឡូវ​ធ្វើ​បាន​យ៉ាង​អស្ចារ្យ​ ហើយវ័យចំណាស់បានត្រួសត្រាយផ្លូវឲ្យលោកទទួលបានជោគជ័យជាទាំងជាតារាចម្រៀងនិងជាតារាសម្តែងដោយមានទំនុកចិត្តអាចធ្វើបានដូចគ្នា។

សម្រាប់លោកការសម្ដែង និងការច្រៀងគឺលែងដាច់ដោយឡែកពីគ្នាទៀតហើយប៉ុន្តែត្រូវធ្វើការរួមគ្នាជាមួយនឹងភាពស៊ីសង្វាក់គ្នាដ៏អស្ចារ្យ ដែលជួយលោកឲ្យរីកចម្រើនមិនថាខ្លួនកំពុងផ្តោតលើផ្លូវណាក៏ដោយ។

Jinyoung 
Jinyoung 

លើសពីនេះ Jinyoung បាន​បង្ហាញ​ថា ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស អ្នក​បាន​ជួប​មនុស្ស​ជា​ច្រើន​មក​ពី​វប្បធម៌​ផ្សេងៗហើយ​មាន​លក្ខណៈ​ខុស​ៗ​គ្នា។ បទពិសោធន៍របស់លោកជាមួយដំណើរទេសចរណ៍បានជួយលោកពង្រីកការយល់ដឹងរបស់លោកអំពីមនុស្សនិងទស្សនៈផ្សេងៗគ្នា។

ប្រសិនបើវាមិនមែនសម្រាប់ពេលដែលលោកទៅក្រៅប្រទេសJinyoungជឿថាលោកនឹងមិនអាចយល់ចិត្តមនុស្សដូចលោកនាពេលឥឡូវនេះទេ។

Jinyoung 
Jinyoung 

ក្នុង​នាម​ជា​តារា​សម្ដែង នេះ​នឹង​មាន​កម្រិតឬ​មាន​ផល​ប៉ះពាល់ ដូច្នេះ​វា​ច្បាស់​ណាស់​ថា​ហេតុ​អ្វី​បាន​ជា​បទពិសោធន៍​របស់ Jinyoung ក្នុង​នាម​ជា​តារា​ចម្រៀង និង​តារា​សម្ដែង​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក៕

ប្រភព ៖ Koreaboo                                              

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...