ទម្លាប់ព័ទ្ធដៃលើទ្រូងបែបណា? បង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក - TrueID

ទម្លាប់ព័ទ្ធដៃលើទ្រូងបែបណា? បង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក

January 2, 2023

កម្សាន្ត៖ ក្រឡេកមកមើលរូបភាពខាងក្រោមនេះ វាអាចទាយ បុគ្គលិកលក្ខណៈរបស់អ្នកបាន តាមរយៈទម្លាប់នៃការដាក់ដៃព័ទ្ធលើទ្រូងជាប្រចាំរបស់អ្នក ដែលអាចប្រាប់បានថា តើអ្នកជាមនុស្សប្រភេទណា។ តោះទៅមើលរូបភាព ហើយចាំ​មើល​ថា​ តើ​​រូបភាព​ទាយ​នេះ ​ឬត្រូវនឹងអត្តចរិតពិតរបស់អ្នកឬ​អត់?

រូបតំណាង
រូបតំណាង

១.ប្រសិនបើអ្នកទម្លាប់ព័ទ្ធដៃ ដាក់ដៃឆ្វេងលើដៃស្តាំ

ផ្នែកខាងស្តាំនៃខួរក្បាល ត្រូវបានគេស្គាល់ថាជាផ្នែកនៃខួរក្បាលដែលប្រើសម្រាប់ការច្នៃប្រឌិត និងអារម្មណ៍។ អ្នកដែលប្រើផ្នែកខាងស្តាំនៃខួរក្បាល ភាគច្រើនជាមនុស្សមានសិល្បៈ ឬជាមនុស្សច្នៃប្រឌិត។ ហើយជាទូទៅមនុស្សប្រើដៃឆ្វេង មានទំនោរប្រើផ្នែកខាងស្តាំនៃខួរក្បាលច្រើនជាងផ្នែកខាងឆ្វេង ដែលមានន័យថា បើ​អ្នក​ជា​មនុស្ស​មានទម្លាប់ព័ទ្ធ​ដៃ​ឆ្វេង​លើ​ដៃស្តាំ នោះមានន័យថា អ្នកមានឱកាសក្នុងការច្នៃប្រឌិត ឬបង្កើតអ្វីមួយ ដែលនឹងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយ។

២.ប្រសិនបើអ្នកទម្លាប់ព័ទ្ធដៃ ដាក់ដៃស្ដាំលើដៃឆ្វេង

សម្រាប់​អ្នក​ដែល​ទម្លាប់ព័ទ្ធដៃ ដាក់ដៃស្ដាំលើដៃឆ្វេង មាន​ន័យ​ថា​ ជាមនុស្ស​ប្រើ​ផ្នែក​ខាង​ឆ្វេង​នៃ​ខួរក្បាល​ច្រើន​ជាង​ផ្នែក​ខាងស្តាំ។ អឌ្ឍគោលខាងឆ្វេង មានន័យថា ប្រើតក្កវិជ្ជា ឬបុព្វហេតុ និងឥទ្ធិពល។​ អ្នកជាមនុស្សចូលចិត្តគ្រប់គ្រង។ ហើយភាពជោគជ័យបានមកអ្នកយ៉ាងងាយស្រួល។ ចរិតនេះធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានចិត្តមេត្តា រួមទាំងស្រលាញ់ប្រភេទសត្វចិញ្ចឹមផងដែរ។

ប្រភព៖ sanook

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...