គណៈកម្មការការពារជាតិ ពិភាក្សាពីច្បាប់ស្តីពី ការលើកលែងការចូលបម្រើយោធារបស់ BTS! - TrueID

គណៈកម្មការការពារជាតិ ពិភាក្សាពីច្បាប់ស្តីពី ការលើកលែងការចូលបម្រើយោធារបស់ BTS!

September 9, 2021

កូរ៉េខាងត្បូង ៖ កិច្ចប្រជុំរបស់គណៈកម្មការរបស់ក្រសួងការពារជាតិនឹងពិភាក្សាថា «តើត្រូវបញ្ចូលសិល្បករវប្បធម៌ដែលបានសាងប្រជាប្រិយដែលត្រូវបានលើកលែងពីការបម្រើតាមរយៈការធ្វើវិសោធនកម្មថ្មីចំពោះច្បាប់សេវាកម្មយោធា»។

BTS
BTS

កិច្ចប្រជុំអនុគណៈកម្មការគណៈរបស់កម្មការការពារជាតិនឹងត្រូវរៀបចំឡើងនៅថ្ងៃទី៩ ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីសេវាកម្មយោធាមួយចំនួនដែលស្នើឡើងដោយលោក Yoon Sang Hyun សមាជិករដ្ឋសភា កាលពីខែ មិថុនា ហើយសមាជិកនៃគណៈកម្មការការពារជាតិកំពុងពិនិត្យមើលថាតើ BTS នឹងទទួលបានអត្ថប្រយោជន៍លើកលែងចូលបម្រើយោធានេះដែរឬទេ?

BTS
BTS

គួរបញ្ជាក់ផងដែរថា កាលពីមុនរដ្ឋសភាបានសម្រេចចិត្តបញ្ចូលបុគ្គលនៅក្នុងវិស័យវប្បធម៌ និងសិល្បៈប្រជាប្រិយដែលបានរួមចំណែកលើកស្ទួយឋានៈមុខមាត់ សេចក្តីថ្លៃថ្នូររបស់ជាតិដើម្បីរួមបញ្ចូលនៅក្នុងអត្ថប្រយោជន៍នៃការពន្យារពេលការចូលបម្រើការរបស់ពួកគេ។

BTS
BTS

រដ្ឋសភាបានសម្រេចធ្វើវិសោធនកម្មច្បាប់ស្តីពីសេវាកម្មយោធាដែលអនុញ្ញាតឲ្យបុគ្គលដែលមានការទទួលស្គាល់អាចពន្យាពេលទាក់ទងច្បាបចូលបម្រើយោធាត្រូវបានអនុញ្ញាតឲ្យក្រុម BTS ពន្យារពេលការចុះឈ្មោះរបស់ពួកគេរហូតដល់អាយុ៣០ ឆ្នាំ។

BTS
BTS

ប្រសិនបើការកែប្រែថ្មីត្រូវបានអនុម័តមានលទ្ធភាពដែល BTS អាចទទួលបានការលើកលែងពិសេសពីសេវាកម្មយោធា ប៉ុន្តែទោះជាយ៉ាងណា BTS តែងតែបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការចូលបម្រើកងទ័ពដោយនិយាយថា សម្រាប់ពួកគេការចូលបម្រើយោធាគឺជាកាតព្វកិច្ចសំខាន់ក្នុងនាមជាពលរដ្ឋកូរ៉េ៕

BTS
BTS

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...