កូរ៉េខាងត្បូង៖ តារាចម្រៀង Jungkook សមាជិកក្រុម BTS ត្រូវបានគេស្គាល់ថាជាតារា K-pop ដ៏ល្បី និងជោគជ័យបំផុតម្នាក់។ តារាចម្រៀងប្រុសរូបនេះ ទាក់ទាញភ្នែកគ្រប់គ្នាក្នុងព្រឹត្តិការណ៍តន្ត្រីជាមួយនឹងរូបភាពសង្ហា និងជំនាញរាំគួរឲ្យចាប់អារម្មណ៍។ ហើយក្នុងឆ្នាំនេះ Jungkook ក៏បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាតារា K-pop កូរ៉េដំបូងគេ ដែលបានសម្តែងក្នុងពិធីបើកព្រឹត្តិការណ៍ FIFA World Cup ។
ទន្ទឹមនឹងនេះ ក្រៅពីទេពកោសល្យ លោកក៏ត្រូវបានគេស្គាល់ថាមានរូបរាងស៊ិចស៊ី និងហិរផងដែរ ដោយត្រូវបាន ទស្សនាវដ្ដី People ដាក់ឈ្មោះជា «បុរសសិចស៊ីបំផុតក្នុងពិភពលោក» ហើយក៏បានឈ្នះពានរង្វាន់ដូចគ្នានេះដោយ ថ្មីៗនេះ Jungkook បានឈ្នះពានរង្វាន់បុរសសង្ហាបំផុតឆ្នាំ ២០២២ នៅលើ KingChoice ជាមួយនឹងការបោះឆ្នោតច្រើនជាង ១.៣ លានសំឡេង។
ក្នុងនោះ តារាសម្ដែងចិន Xiao Zhan បានតាមពីក្រោយយ៉ាងប្រកៀកក្នុងចំណាត់ថ្នាក់លេខ ២ ដោយទទួលបានសំឡេងគាំទ្រជាង ១ លានសំឡេង ហើយតារាចម្រៀង Kazakh Dimash ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានសំឡេងគាំទ្រ ៦០ ម៉ឺនសំឡេង។ ហៀយកាលពីមុននោះ Jungkook ក៏បានឈ្នះពានរង្វាន់ «បុរសសង្ហាបំផុតក្នុងឆ្នាំ ២០២១» នៅលើ KingChoice ផងដែរ ជាមួយនឹងការបោះឆ្នោតច្រើនជាង ២ លានសំឡេង បើប្រៀបធៀបទៅនឹង Cha Eunwoo។
ប្រភព៖ kenh14