កូរ៉េខាងត្បូង៖ ជាការពិតដែលថា ភាពស្រស់ស្អាតរបស់តារាជាច្រើន គឺអាស្រ័យទៅលើការ Make up និងការកែសម្រួលរូបភាព ពីផលិតកម្មរបស់ពួកគេ និងកម្មវិធីផ្សេងៗ ធ្វើឲ្យពេលខ្លះអ្នកគាំទ្រក៏មានចម្ងល់ផងដែរថាតើក្នុងជីវិតពិត ពួកគេស្រស់សង្ហាបែបនេះឬអត់។
យ៉ាងណាមិញ ក្រុម BTS ដែលទើបតែបញ្ចប់ការប្រគុំតន្រ្តីនៅប៊ូសាន ដែលមានការចូលរួមពីអ្នកគាំទ្រមកពីជុំវិញពិភពលោកកន្លងទៅថ្មីៗនេះ ក៏មានរូបថតជាច្រើនដែលមានថតយករូបភាព របស់សមាជិក BTS ដោយមិនមានការកែសម្រួល បង្ហាញថាក្រុមតារាចម្រៀងទាំងនេះមានរូបរាងយ៉ាងណាពេលដែលគ្មានការកែសម្រួលពីកម្មវិធីផ្សេងៗ។
ស្របគ្នានេះ រូបភាពរបស់សមាជិក V ក្រុម BTS ជាច្រើនសន្លឹកថតពីការប្រគុំតន្រ្តីដែលគ្មានការកែសម្រួល ពិតជាបញ្ជាក់យ៉ាងច្បាស់ថា រូបលោកពិតជាសង្ហាយ៉ាងណា ទាំងក្នុងកញ្ចក់ទូរទស្សន៍និងក្នុងជីវិតពិត៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo