៧យ៉ាង ដែលអ្នកប្រហែលជា មិនដឹងអំពី Cho Gue Sung កីឡាករលេខ ៩! - TrueID

៧យ៉ាង ដែលអ្នកប្រហែលជា មិនដឹងអំពី Cho Gue Sung កីឡាករលេខ ៩!

December 16, 2022

កម្សាន្ត ៖ វត្តមានរបស់ Jungkook ក្រុម BTS នៅ FIFA World Cup ២០២២ ធ្វើឲ្យ ​​ARMYs នៅទូទាំងពិភពលោក ងាកមកចាប់អារម្មណ៍កីឡាបាល់ទាត់យ៉ាងពិសេស ហើយកាន់តែពិសេសទៀតនោះគឺ ពួកគេបានទាក់ភ្នែកនឹង កីឡាករលេខ ៩ រឺ Cho Gue Sung

ក្នុងនោះ Cho Gue Sung ដែលដើរតួជាខ្សែប្រយុទ្ធ Jeonbuk Hyundai Motors និងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលកំពុងជួបប្រទះ នឹងការកើនឡើងនៃប្រជាប្រិយភាពភ្លាមៗ មិនថារូបរាងសង្ហា និងជំនាញកីឡារបស់លោក គឺបានទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកគាំទ្រ K-Pop ទូទាំងពិភពលោក។

ហើយខាងក្រោមនេះ ជារឿង ៧ យ៉ាង ដែលអ្នកប្រហែលជាមិនដឹងអំពី កីឡាករលេខ ៩ ៖

១. Cho Gue Sung មកពីគ្រួសារកីឡា

Cho Gue Sung មិន​បាន​បង្ហាញ​អ្វី​ច្រើន ​អំពី​ក្រុម​គ្រួសារ​របស់លោកនោះ​ទេ ប៉ុន្តែ​យោង​តាម​របាយការណ៍​ព័ត៌មាន​ផ្សេងៗ​ ទាំង​ម្តាយ​និង​ឪពុក​របស់​លោក​គឺ ​ជា​អត្តពលិក ដែលម្តាយរបស់ Cho Gue Sung ត្រូវបានគេរាយការណ៍ថា ជាអ្នកលេងបាល់ទះអាជីព ចំណែកឪពុក គឺជាផ្នែកមួយនៃក្លឹបបាល់ទាត់។

Cho Gue Sung
Cho Gue Sung

២. ប្អូនស្រីរបស់ Cho Gue Sung គឺស្រស់ស្អាតមិនធម្មតា

បន្ទាប់​ពី Cho Gue Sung ទទួលការចាប់អារម្មណ៍ វា​មិន​ចំណាយ​ពេល​យូរទេ ​សម្រាប់​អ្នក​គាំទ្រ​ដែល​ចង់​ដឹង ​ក្នុង​ការ​តាម​ដាន​ប្អូន​ស្រី​របស់​លោក ​នៅ​លើ Instagram

Cho Gue Sung និងប្អូនស្រី
Cho Gue Sung និងប្អូនស្រី

៣. Cho Gue Sung ជាប់​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម ​

ទាក់ទង​នឹង​តារា​ម៉ូដែលប៉ុន្តែពាក្យចចាមអារ៉ាមទាំងនោះមិនពិតទេ ក្រោយពេលដែលភ្នាក់ងាររបស់តារាម៉ូដែល Ji Minju បានបញ្ជាក់ពីសេចក្តីថ្លែងការណ៍ដើម របស់ពួកគេយ៉ាងឆាប់រហ័ស និងបិទពាក្យចចាមអារ៉ាមនេះ។

Ji Minju
Ji Minju

៤. ឪពុករបស់ Cho Gue Sung បានផ្តល់ដំបូន្មានដ៏អស្ចារ្យ

ឪពុករបស់ Cho Gue Sung គឺលោក Cho Chae Hwan បានណែនាំលោក ឲ្យជ្រើសរើសក្រុមដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់លោក ជាជាងកិត្យានុភាពរបស់ក្រុម ធ្វើឲ្យ Cho Gue Sung មានមោទនភាពយ៉ាងខ្លាំង ចំពោះអ្វីគ្រប់យ៉ាងដែល Cho Gue Sung សម្រេចបាននៅ World Cup

Cho Gue Sung
Cho Gue Sung

៥. Cho Gue Sung ដឹង និងស្គាល់អំពី K-Pop ច្រើន

នៅក្នុងបទសម្ភាសន៍មួយ លោក Cho Gue Sung បានបង្ហាញថា អ្នកលេងបាល់ទាត់នៅក្នុងក្រុម តែងតែស្នើសុំឲ្យចាក់បទចម្រៀងរបស់ IVE

Cho Gue Sung

៦. Cho Gue Sung មិនបានសម្តែងក្នុងរឿង Boys Love K-Drama នោះទេ

បន្ទាប់ពីការប្រកួតនៅ World Cup Cho Gue Sung បានថើបមិត្តរួមក្រុមរបស់លោកគឺ Lee Kang In ក្នុងការអបអរសាទរ ហើយវីដេអូនេះ មានអ្នកចូលមើលរាប់លានដង ក្នុងមួយប៉ព្រិចភ្នែក ដោយមិននឹកស្មានដល់ អ្នកប្រើប្រាស់ Twitter បានសម្រុកចូលផ្នែកបញ្ចេញមតិយោបល់ ព្រមទាំងសួររក Drama ដែលលោកសម្តែងថែមទៀត តែ Cho Gue Sung គឺគ្រាន់តែជាកីឡាករប៉ុណ្ណោះ។

Cho Gue Sung  និងមិត្តរួមក្រុម

៧. មានរឿងអ្វីកើតឡើងរវាង Cho Gue Sung ​និង Christiano Ronaldo

Cho Gue Sung ទទួលបានភាពល្បីល្បាញ ដោយសាររូបរាងដ៏ល្អរបស់លោក តែយ៉ាងណា Cho Gue Sung ហាក់ដូចជាទាក់សម្តី ជាមួយកីឡាករព័រទុយហ្គាល់ Christiano Ronaldo អំឡុងពេលប្រកួត យ៉ាងណាមិញនៅក្នុងបទសម្ភាសន៍មួយ លោក Cho Gue Sung បានពន្យល់ពីអ្វីដែលពិតជាបានកើតឡើងគឺ លោកមិនបានស្តីបន្ទោស Ronaldo ទេ ប៉ុន្តែខ្លួនបានសម្តែងការខកចិត្តរបស់ខ្លួន តាមរយៈកាយវិការ៕

Cho Gue Sung និង Christiano Ronaldo
Cho Gue Sung និង Christiano Ronaldo

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...