កុំហ៊ានក្បត់តារានិករទាំងនេះឲ្យសោះ តិចស៊យធំ! - TrueID

កុំហ៊ានក្បត់តារានិករទាំងនេះឲ្យសោះ តិចស៊យធំ!

September 7, 2022

យល់ដឹង៖ ការបោកប្រាស់ក្នុងទំនាក់ទំនង គឺជារឿងមួយដ៏អាក្រក់ និងគួរឲ្យសោកស្ដាយបំផុតនៅទីនោះ ហើយមនុស្សដែលចាញ់បោកដៃគូររបស់ពួកគេ នឹងដឹងច្បាស់ថាវាឈឺចាប់ប៉ុណ្ណា ក្នុងការឆ្លងកាត់រឿងនេះ។ ដូច្នេះ មានមនុស្សមួយចំនួនដែលអាចលើកលែង តែមនុស្សមួយចំនួនតូច នឹងវាយបកមកវិញ យ៉ាងសាហាវបំផុត។

រូបតំនាង
រូបតំនាង

មកស្គាល់តារានិករមួយចំនួន ដែលអ្នកមិនគួរក្បត់ពួកគេឡើយ បើមិនចង់ស៊យ ៖

១. Leo ♌️ ប្រយ័ត្នបន្តិច នៅពេលដែលអ្នកចង់ក្បត់ Leo ។ ពួកគេមានភាពច្នៃប្រឌិតខ្លាំង ហើយចូលចិត្តចងចាំខ្លាំងណាស់។ ដូច្នេះមាន​ឱកាស​ច្រើនដែល​ពួកគេ ​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ អ្នក​នឹង​មិន​ភ្លេច​ពួកគេបានឡើយក្នុងជីវិត។

២. Scorpio ♏️ អ្នក​​​គួរតែ​ខ្លាចតារានិករនេះ។ Scorpio មិន​មែន​ជា​តារានិករ​ល្អ​បំផុត​សម្រាប់​អ្នក ក្នុងការក្បត់​ទេ ព្រោះ​អារម្មណ៍​ចម្បង​របស់​ពួក​គេ​ មាន​ទំនោរ​ទៅ​នឹង​ការ​ប្រែប្រួល​ខ្លាំង។ ដូច្នេះហើយ បើអ្នកក្បត់ពួកគេដោយការទុកចោល នោះអ្នកនឹងត្រូវការសំណាងជួយ ដើម្បីឲ្យអ្នកអាចរស់នៅបានសុខ។ 

៣. Sagittarius ♐️ អ្នក​រាល់​គ្នា​នឹង​បាន​ដឹង​ថា​ អ្នក​បាន​ក្បត់​ពួកគេ។ ពួកគេនឹងធ្វើយ៉ាងណាឲ្យមនុស្សគ្រប់គ្នាបានដឹង ហើយអ្នកនឹងបាក់មុខ។ ពួកគេនឹងព្យាយាមធ្វើឱ្យខ្លួនឯង កាន់តែល្អប្រសើរឡើង សម្រាប់ដៃគូអនាគតរបស់ពួកគេ ជាងពេលនៅជាមួយអ្នក។

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...