កម្សាន្ត៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តមើលភាពយន្ត នោះអាចនិយាយបានថា ភាពយន្តគឺជាជីវិត។ តើអ្នកធ្លាប់សាកមើលខ្លួនឯងវិញទេថា ភាពយន្តប្រភេទណាដែលអ្នកចូលចិត្ត? ដោយសារតែប្រភេទភាពយន្តដែលអ្នកចូលចិត្ត អាចឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់អ្នក អាចទាយបុគ្គលិកលក្ខណៈរបស់អ្នកបានយ៉ាងល្អ។
ដូច្នេះ តើប្រភេទរឿងកុនបែបណាដែលអ្នកចូលចិត្ត?
១.បើអ្នកចូលចិត្តមើលភាពយន្តបែបវិទ្យាសាស្ត្រ
ប្រសិនបើអ្នកចូលចិត្តមើលភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រច្រើន នោះអ្នកអាចទាយបានថា អ្នកគឺជាមនុស្សផ្សងព្រេងខ្លាំងណាស់។ អ្នកជាមនុស្សម្នាក់ដែលមិនអាចទ្រាំទ្រនឹងពាក្យដដែលៗទេ ដូច្នេះអ្នកតែងតែស្វែងរកការផ្លាស់ប្តូរ និងរឿងដែលតែងតែនាំមកនូវភាពរំភើប។
២.បើអ្នកចូលចិត្តមើលភាពយន្តបែបអតីតកាល
អ្នកដែលចូលចិត្តមើលភាពយន្តអំពីអតីតកាល ឬអំពីប្រវត្តិសាស្ត្រ ជាមនុស្សដែលស្រលាញ់ផ្ទះ និងស្រលាញ់គ្រួសារខ្លាំងណាស់។ មានការចងចាំល្អ ដូច្នេះវាតែងតែធ្វើឱ្យមនុស្សផ្សេងៗចាប់អារម្មណ៍។
៣.បើអ្នកចូលចិត្តមើលភាពយន្តផ្សងព្រេង
អ្នកដែលចូលចិត្តភាពយន្តផ្សងព្រេងនេះ ពួកគេភាគច្រើនគឺជាមនុស្សដែលមានទម្លាប់តស៊ូ។ ជាពិសេសត្រូវតស៊ូឆ្លងកាត់ឧបសគ្គក្នុងជីវិត។ អ្នកនឹងមិនរត់គេចពីបញ្ហាឡើយ ប៉ុន្តែនឹងប្រឈមមុខនឹងតាំងចិត្តដើម្បីឆ្លងកាត់បានយ៉ាងល្អ។ ជាងនេះទៅទៀត អ្នកជាមនុស្សដែលមានទម្លាប់រឹងរូស។
៤.បើអ្នកចូលចិត្តមើលរឿងកំប្លែង
បើអ្នកចូលចិត្តមើលរឿងកំប្លែង និងកម្សាន្ត ជាធម្មតាជាមនុស្សចិត្តល្អ មិនខឹង ឬមិនឆាប់ខឹងទេ។ ជាមនុស្សមិនចូលចិត្តឈ្លោះជាមួយអ្នកណា ហើយចូលចិត្តសម្របសម្រួល និងមិនបង្ហាញខ្លួនឯងនៅខាងណាមួយឡើយ។ ហើយក៏មានការសម្របខ្លួនបានយ៉ាងល្អចំពោះស្ថានការណ៍។ ហើយរឿងមួយទៀតដែលលេចធ្លោនោះគឺ វាមានបុគ្គលិកលក្ខណៈដែលធ្វើឱ្យមនុស្សចូលចិត្ត និងងាយស្រួលទាក់ទងអ្នក។
៥.បើអ្នកចូលចិត្តមើលភាពយន្តតុក្កតា
សម្រាប់អ្នកចូលចិត្តខ្សែភាពយន្តតុក្កតា គឺជាមនុស្សរស់រវើក ជាបុគ្គលដែលមានការតស៊ូច្រើនផងដែរ ។ បើអ្នកតាំងចិត្តធ្វើអ្វីមួយ អ្នកនឹងព្យាយាមសម្រេចវា។ ប៉ុន្តែគុណវិបត្តិគឺអ្នកចូលចិត្តអួតខ្លួនឯងខ្លាំងពេក។
៦.បើអ្នកចូលចិត្តមើលភាពយន្តបែបរន្ធត់ និងអាថ៌កំបាំង
ប្រិយមិត្តដែលចូលចិត្តភាពយន្តបែបឧ.ក្រិ.ដ្ឋ.កម្មដ៏ជក់ចិត្ត ធម្មជាតិនៃមនុស្សដែលចូលចិត្តប្រភេទនេះ គឺថាពួកគេមានការប្រថុយប្រថាន និងប្រឈមខ្លាំង និងមិនខ្វល់ពីច្បាប់សង្គមទាល់តែសោះ។ ប៉ុន្តែអ្នកជាមនុស្សក្លាហាន និងមិនចេះប្រយ័ត្នខ្ពស់។ តែងតែធ្វើរឿងដែលមិននឹកស្មានដល់សម្រាប់មនុស្សដែលខ្លួនស្រលាញ់ និងដើម្បីមិត្តរបស់គេ។ គុណវិបត្តិជាក់ស្តែងគឺថា អ្នកមិនចេះប្រុងប្រយ័ត្ន ធ្វើអ្វីមួយដោយមិនចេះអត់ធ្មត់។
៧.បើអ្នកចូលចិត្តភាពយន្តបែបប្រគំតន្ត្រី
ភាពយន្តប្រភេទនេះ បង្ហាញពីចរិតលក្ខណៈនៃមន្តស្នេហ៍។ ទៅដល់ទីណាក៏មានមនុស្សដែលស្រលាញ់អ្នក ហើយចាប់អារម្មណ៍ចង់មានទំនាក់ទំនងជាមួយគ្នា។ ជាមនុស្សម្នាក់ដែលមើលឃើញពិភពលោកស្រស់ស្អាត មានសង្ឃឹមនឹងរឿងល្អៗ ហើយក៏ចូលចិត្តរាប់អានមនុស្សចម្លែកដោយងាយដែរ។ អ្នកដែលចូលចិត្តមើលរឿងបែបនេះ ជាមនុស្សចូលចិត្តជីវិតដែលមិនឯកោពេក ហើយក៏ជាមនុស្សស្លូតបូត។
៨.បើអ្នកចូលចិត្តមើលភាពយន្តភ័យខ្មោច
សម្រាប់អ្នកចូលចិត្តមើលរឿងខ្មោច ឬភាពយន្តភ័យរន្ធត់ ដែលហាក់ដូចជាមានការពេញនិយម មិនតិចជាងប្រភេទភាពយន្តណាមួយឡើយ។ លក្ខណៈរបស់អ្នក តែងតែជាមនុស្សចូលចិត្តរឿងដែលតែងតែធ្វើឲ្យអ្នកដទៃភ្ញាក់ផ្អើល ចាប់អារម្មណ៍លើអាថ៌កំបាំង ឬរឿងដែលមិនអាចបញ្ជាក់បាន។
៩.បើអ្នកចូលចិត្តមើលភាពយន្តជីវិត
សម្រាប់អ្នកដែលចូលចិត្តមើលភាពយន្តជីវិត មើលហើយស្រក់ទឹកភ្នែកតែម្តង។ ជាមនុស្សដែលស្គាល់ ឬយល់ពីជីវិតល្អជាងមនុស្សដែលមានអាយុដូចគ្នា។ ហេតុនេះហើយទើបតែងតែមានអ្នកមកសុំយោបល់។ ក៏ជាមនុស្សដែលមានចិត្តទូលាយ ចូលចិត្តជួយអ្នកដទៃ និងភ្លន់តែមានចិត្តមិនទន់ជ្រាយ។
១០.បើអ្នកចូលចិត្តមើលភាពយន្តបែបមនោសញ្ចេតនា
អ្នកដែលចូលចិត្តមើលរឿង ស្នេហាផ្អែមល្ហែមនោះ ជាមនុស្សមានលក្ខណៈ សុបិនក្នុងកម្រិតខ្ពស់ ច្រើនតែមានក្តីសង្ឃឹមក្នុងជីវិតស្រស់ស្អាត និងពេញលេញ។ ប៉ុន្តែទន្ទឹមគ្នានេះ អ្នកតែងតែបង្ហាញតែផ្នែកដ៏ស្រស់ស្អាតនៃខ្លួនឯងដល់អ្នកដទៃ ហើយលាក់រឿងមិនល្អនៅជាមួយខ្លួនឯង។
ប្រភព៖ sanook